@Saiyaនេះជាកន្លែងណា ម៉េចក៏ងងឹតម្លេះ...
ខ្ញុំបើកភ្នែកឡើង មើលឃើញតែភាពងងឹតនៅជុំវិញខ្លួន បន្ទាប់មកត្របកភ្នែកដែលទើបតែបើកចាប់ផ្តើមធ្ងន់ ហើយក៏បិទទៅវិញព្រោះតែមានអារម្មណ៍ថាក្នុងខ្លួនគ្មានកម្លាំងកំហែង នឹងនៅងងុយខ្លាំង។ជីប ជីប ជីប...
សម្លេងចាបយំ នឹងពន្លឺរព្រះអាទិត្យដែលចាំងចូលមកប៉ះផ្ទៃមុខ ដាស់អោយខ្ញុំភ្ញាក់ពីដំណេកដ៏សែនសុខស្រួល ខ្ញុំគ្រវាស់ភ្នែកមើលជុំវិញខ្លួន ទើបដឹងថាទីនេះមិនមែនជាបន្ទប់របស់ខ្ញុំ។ ខ្ញុំឈានជើងចុះពីគ្រែយឺតៗ មានអារម្មណ៍ថារាងកាយដូចត្រូវកាប់ជាច្រើនកាំបិទ ជាពិសេសត្រង់បេះដូងដែលនឹងថ្កល់របស់ខ្ញុំ ដូចជាមាននរណាម្នាក់កំពុងយកលំពែងមកចាក់ទម្លុះ វាឈឺខ្លាំងណាស់...តុក!តុក!តុក!
សម្លេងគោះទ្វារបន្លឺរឡើង ស្របពេលដែលខ្ញុំដើរមកឈប់នៅមាត់បង្អួច ហើយស្ត្រីចំណាស់ និងស្រីដែលមើលទំនងដូចជាអ្នកបម្រើ បីបួននាក់ ដើរចូលមក បន្ទាប់មកម្នាក់ៗក៏បង្ហាញទឹកមុខភ្ញាក់ផ្អើលស្រែកឆោរឡោរដូចមាន់រកពង មុននឹងស្ទុះចូលមកចាប់ដៃខ្ញុំ។"ព្រះនាង! ព្រះនាងដឹងខ្លួនហើយ! អរគុណព្រះជាម្ចាស់ ដែលជួយអោយព្រះនាងផុតពីគ្រោះថ្នាក់"
ស្ត្រីចំណាស់និយាយបណ្តើរ ចាប់ដៃខ្ញុំរលាក់តិចៗបណ្តើរដោយទឹកមុខត្រេកអរ។"អឺ...តើអ្នកជាអ្នកណា? ហើយ...ខ្ញុំមកនៅទីនេះបានយ៉ាងម៉េច? គឺថា..."
"ខ្ញុំម្ចាស់ស្ទេឡា ជាម៉ែដោះមើលថែព្រះរាជបុត្រ ព្រះនាងត្រូវរបួសធ្ងន់ទើបព្រះអង្គយកទ្រង់មកព្យាបាលនៅទីនេះ រាជបុត្រអស់ឈាមច្រើនណាស់ ពេលនេះកំពុងសម្រាក ព្រះនាងដឹងទេថាខ្លួនឯងសន្លប់៣ថ្ងៃហើយណា"
រាជបុត្រដែលម៉ែដោះស្ទេឡានិយាយនោះប្រាកដជា Jungkook ច្បាស់ណាស់..."អឹ...គឺថា ពេលនេះគេនៅឯណា? ខ្ញុំចង់ទៅអរគុណគេ"
"ទ្រង់នៅបន្ទប់ជាប់នេះ បន្ទប់ដែលមានទ្វារពណ៌ខ្មៅឆ្លាក់រូបរាជសីហ៍"
"អ៎ អីចឹងខ្ញុំទៅរកគេសិន"
ខ្ញុំបម្រុងនឹងចេញទៅហើយតែ ស្ទេឡាចាប់ទាញដៃមិនអោយខ្ញុំទៅ។

ESTÁS LEYENDO
Bloody Romance
Fanfictionគេនឹងក្លាយជាអធិរាជគ្រប់គ្រងអាណាចក្របិសាចជញ្ជក់ឈាមនៅថ្ងៃអនាគត នឹងជាឃាតករដែលសម្លាប់ប៉ាម៉ាកនាងយ៉ាងឈាមត្រជាក់បំផុត ហើយក្នុងពេលតែមួយ គេក៏ជាគូស្នេហ៍របស់នាង។ នាងប្រាប់ខ្លួនឯងអោយស្អប់គេ នឹងព្យាយាមបំភ្លេចគេរាល់ថ្ងៃ ប៉ុន្តែវាមិនមែនជារឿងងាយស្រួល។ បន្ទាប់ពីបែកគ...