យន្តហោះផ្ទាល់ខ្លួនរបស់ត្រកូល Park ត្រៀមធ្វើការ
ហោះហើរមិនប៉ុន្មាននាទីខាងមុខនេះ មុខសង្ហាររបស់
Jimin ពេលនេះមិនបង្ហាញអារម្មណ៍អ្វីទាំងអស់ ខុស
ពីចិត្តរបស់គេដែលកំពុងលោតកញ្ជ្រោល នៅមិនសុខ
បារម្ភពីមនុស្សស្រីដែលគេទុកអោយនៅផ្ទះ មិនដឹងថា
ពេលនេះយ៉ាងម៉េចទៅហើយ គេបានតែភាវនាអោយ
ម្នាក់នោះមិនទៅរវីរវល់ជាមួយនាង តែអ្វីដែលគេខ្លាច
ក៏ក្លាយជាការពិត...
ទូរស័ព្ទគេរោទិ៍ នៅលើអេក្រក់បង្ហាញឈ្មោះអ្នកដែល
ខលចូលមក "Bled castle" (លេងទូរស័ព្ទលើតុនៅ
ផ្ទះ) ធ្វើអោយអារម្មណ៍របស់គេជ្រួលច្របល់លើសដើម
មុននឹងម្រាមដៃរឹងកំព្រឹសចុចទទួល អត់ដង្ហើមចាំអោយ
អ្នកម្ខាងទៀតនិយាយមុន។
"Hello Brother"
សម្លេងដែលបានលឺសឹងតែធ្វើអោយទូរស័ព្ទដែលគេ
កំពុងកាន់របូតពីដៃ អ្នកកម្លោះខាំធ្មេញណែន មុននឹង
តបវិញដោយសម្លេងធម្មតាបំផុតតាមដែលអាចធ្វើបាន។
"ឯងចង់ធ្វើស្អី?"
"ហាហាហា មិននឹកស្មានថាប្អូនប្រុសជាទីស្រលាញ់
របស់យើង រាក់ទាក់យើងដោយសំនួរបែបនេះ ដឹង
ទេថាយើងតូចចិត្ត"
"យើងត្រូវខ្វល់ពីអារម្មណ៍ឯងដែរឬ?"
"អូ៎ ប្រាកដណាស់! មិននឹកស្មានថាស្រីរបស់ឯង
អភ័យទោសអោយឃាតករសម្លាប់ប៉ាម៉ាក់នាង
លឿនថ្នាក់នេះ..."
"ហាហា...អ្នកណាជាឃាករមានតែឯងនឹងយើង
ប៉ុណ្ណោះដែលដឹងច្បាស់ កុំភ្លេចអោយសោះថាយើង
គ្រាន់តែជាអាយ៉ងដែលព្រះបិតាប្រើសម្រាប់បិទបាំង
រឿងគម្រក់ដែលឯងបានធ្វើ!"
Jimin ស្រែកគំហកអ្នកម្ខាងទៀតខ្លាំងៗ ខឹងស្ទើរ
តែដាច់សសៃរក្បាលទៅហើយ។
"សុំទោសផងប្អូនប្រុស ជួនអីយើងភ្លេចបាត់ទៅហើយ...
តែស្រីរបស់ឯងគួរអោយចង់ស៊ីមែនទែន អោយយើង
លេងផងបានទេ? ហាហា"
Jungmin និយាយខណៈលៀនអណ្តាតលិទ
បបូរមាត់ដែលស្ងួតក្រៀម គិតដល់រាងកាយនាងក្រមុំ
អារម្មណ៍របស់គេក៏ពុះកញ្ជ្រោលភ្លាម ទោះបីជាក្នុង
ភាពងងឹតក៏គេអាចមើលនាងឃើញច្បាស់ដូចថ្ងៃ
ទើបដឹងថាសម្រស់មួយនោះនៅតែស្រស់ស្អាតមិន
ផ្លាស់ប្តូរ ស្រស់ស្អាតជាងកាលពីរាប់រយឆ្នាំមុនទៅទៀត...
ВЫ ЧИТАЕТЕ
Bloody Romance
Фанфикшнគេនឹងក្លាយជាអធិរាជគ្រប់គ្រងអាណាចក្របិសាចជញ្ជក់ឈាមនៅថ្ងៃអនាគត នឹងជាឃាតករដែលសម្លាប់ប៉ាម៉ាកនាងយ៉ាងឈាមត្រជាក់បំផុត ហើយក្នុងពេលតែមួយ គេក៏ជាគូស្នេហ៍របស់នាង។ នាងប្រាប់ខ្លួនឯងអោយស្អប់គេ នឹងព្យាយាមបំភ្លេចគេរាល់ថ្ងៃ ប៉ុន្តែវាមិនមែនជារឿងងាយស្រួល។ បន្ទាប់ពីបែកគ...
