ព្រឹកថ្ងៃបន្ទាប់...
សម្រឹបជើងមនុស្សដើរចុះជណ្តើរបន្លឺរឡើងខណៈដែល
ខ្ញុំកំពុងអង្គុយមើលទូរទស្សន៍នៅបន្ទប់ទទួលភ្ញៀវ ហើយរាង
ខ្ពស់របស់ Jimin ក៏ដើរចូលមកអង្គុយលើសាឡុងក្បែរខ្ញុំ
នេះជាថ្ងៃអាទិត្យទើបគេមិនទៅមហាវិទ្យាល័យ ខ្ញុំងាកមើល
គេបន្តិចមុននឹងងាកមកចាប់អារម្មណ៍ទូរទស្សន៍បន្ត ដោយ
មិននិយាយអីមួយសន្ទុះ គេក៏គ្រហែមទម្លាយភាពស្ងៀមស្ងាត់
មុននឹងនិយាយមកកាន់ខ្ញុំ។
"ថ្ងៃនេះទៅដើរលេងជាមួយគ្នាទេ?"
ខ្ញុំងាកខ្វាច់ទៅមើលមុខគេ ដោយមិនចង់ជឿនូវអ្វីដែលបានលឺ
Park Jimin កំពុងបបួលខ្ញុំទៅដើរលេងមែនក៏អី???
ខ្មោចស្អីចូលគេទៅ??? មិននឹកស្មានថាមួយជង្គង់ពីយប់មិញ
ធ្វើអោយខួរគេក្រឡកបានថ្នាក់នេះ OMG I'm jungshookkkk!!!
"សង្ស័យត្រូវពីម្សិលមិញប៉ះពាល់ដល់ខួរហើយមើលទៅ"
"ឆ្លើយថា yes or no បានហើយ កុំវែងឆ្ងាយ"
គេសំឡក់ខ្ញុំ ព្រមទាំងឈោងយក cookie នៅលើតុដាក់ចូល
មាត់ទំពារធ្វើដូចឆ្ងាញ់ណាស់ ទាំងដែលតាមពិតទៅខ្ញុំចាំ
បានថាគេមិនចូលចិត្តវា ប្រហែលបាក់មុខហើយ។
"មិនទៅទេ ខ្ញុំចង់ទៅផ្ទះវិញ"
ខ្ញុំបដិសេធដោយមិនចាំបាច់គិតយូរ ពេលនេះកន្លែងដែល
ខ្ញុំចង់ទៅបំផុតមានតែមួយប៉ុណ្ណោះគឺផ្ទះ!
"ផ្ទះនាងមានស្អីដែលគួរអោយជាប់ចិត្តទៅ?"
គេសួរ ព្រមទាំងលើកជើងគង់អន្ទាក់ខ្លាសម្លឹងមកខ្ញុំ ចេះ
មកសួរភ្លើរអីចឹងទៅកើត...
"ហើយផ្ទះលោកមានស្អីគួរអោយជាប់ចិត្តទៅ?"
ខ្ញុំដកខ្សែភ្នែកចេញពីទូរទស្សន៍ បែរមុខទៅសម្លឹងមុខគេ
ដែលកំពុងតែមើលមកល្មម គេញាក់ស្មា ពេបមាត់បន្តិច
មុននឹងឆ្លើយយ៉ាងប្រហើរ។
"ខ្ញុំនឹងអី"
វ៉ក ចង់ក្អួត! មកនិយាយមិនអៀនមាត់ទេឬយ៉ាងម៉េច?
"ហ៊ឺយ...ខ្ជិលនិយាយជាមួយពួកឈ្លក់វង្វេងនឹងខ្លួនឯងណាស់"
ខ្ញុំឈប់និយាយ ងាកមុខទៅមើលទូរទស្សន៍វិញ ខណៈតែមួយ
ដែល Jimin ងើបឈរពេញកម្ពស់ បន្ទាប់មកក៏បោកគ្រាប់បែក
ដាក់កណ្តាលមុខខ្ញុំមុននឹងដើរចេញទៅយ៉ាងឡូយ។
DU LIEST GERADE
Bloody Romance
Fanfictionគេនឹងក្លាយជាអធិរាជគ្រប់គ្រងអាណាចក្របិសាចជញ្ជក់ឈាមនៅថ្ងៃអនាគត នឹងជាឃាតករដែលសម្លាប់ប៉ាម៉ាកនាងយ៉ាងឈាមត្រជាក់បំផុត ហើយក្នុងពេលតែមួយ គេក៏ជាគូស្នេហ៍របស់នាង។ នាងប្រាប់ខ្លួនឯងអោយស្អប់គេ នឹងព្យាយាមបំភ្លេចគេរាល់ថ្ងៃ ប៉ុន្តែវាមិនមែនជារឿងងាយស្រួល។ បន្ទាប់ពីបែកគ...
