ខ្ញុំហៅឈ្មោះគេដោយសម្លេងខ្សេវៗស្ទើរស្តាប់មិនលឺ ខណៈដែលភ្នែកបើកធំៗមើលគេ
ដូចគ្នានឹងគេដែលកំពុងមើលមកខ្ញុំដោយខ្សែភ្នែកអានមិនចេញ។
"នៅចាំខ្ញុំបានដែរ? ស្មានថាភ្លេចទៅហើយ..."
"ចាំ! ខ្ញុំម៉េចនឹងអាចភ្លេចលោកបានទៅ រាជបុត្រលោហិត"
ខ្ញុំនិយាយដោយទឹកមុខគ្មានអារម្មណ៍ សម្លឹងមើលគេដោយខ្សែភ្នែកស្អប់ខ្ពើម។
"ម៉េចក៏រត់គេចពីពួកនោះ?
"មិនមែនរឿងរបស់លោក កុំមកចេះដឹង!"
ខ្ញុំស្រែកដាក់មុខគេ តែផ្ទៃមុខសង្ហារគ្មានអ្វីប្រៀបបាននោះនៅតែនឹងធឹង
មិនរង្គោះរង្គឺរ ខណៈដែលជើងវែងៗរបស់គេបោះជំហានចូលមករកខ្ញុំ ដោយកាយវិការ
ដាក់សម្ពាធរហូតខ្ញុំត្រូវឈានថយក្រោយខ្នងបុកជញ្ជាំង។
"ច-ចង់ធ្វើស្អី?"
"នឹកខ្លាំងណាស់..."
Jimin បញ្ចប់ប្រយោគដែលធ្វើអោយខ្ញុំភាំង មុននឹងទម្លាក់បបូរមាត់ក្រហមសិចស៊ីមក
គ្រប់គ្រងបបូរមាត់របស់ខ្ញុំទាំងខ្ញុំមិនបានយល់ព្រម ខ្ញុំប្រឹងរើបម្រះតែក៏ស៊ូកម្លាំងគេមិនបាន
អណ្តាតក្តៅសើមទន្ទ្រានរុករានក្រអូមមាត់របស់ខ្ញុំដូចដាច់ដាបមកពីណាក៏មិនដឹង រស់ជាតិថើប
ដែលផ្អែមត្រជាក់ លាយឡំទន់ភ្លន់ ហើយក៏ឃោរឃៅយកតែចិត្តខ្លួនឯងក្នុងពេលតែមួយ
ធ្វើអោយខ្ញុំទ្រាំទ្រលែងបានតទៅទៀត ខួរក្បាលក្លាយជាពណ៌ស បន្ទាប់មកសតិរបស់ខ្ញុំ
ក៏រលត់បន្តិចម្តងៗ រហូតដល់គ្រប់យ៉ាងងងឹតឈឹង...
ហ៊ឺម...ខ្ញុំបើកភ្នែកឡើង ពេលលឺសម្លេងក្រោកក្រាកដែលរំខានត្រចៀក ងាកមើលជុំវិញខ្លួន
ទៅមក ព្រោះមានអារម្មណ៍មិនស្រួល ដោយសារពេលនេះខ្ញុំមិនបាននៅក្នុងបន្ទប់គេងរបស់ខ្ញុំ
ទីនេះមិនមែនជាខន់ដូរបស់ខ្ញុំទេ។ ខ្ញុំប្រុងនឹងចុះពីគ្រែដេកឃីងសាយ តែដៃក៏ច្រត់ទៅប៉ះនឹងរបស់
រឹងៗនៅក្រោមភួយ ពេលងាកទៅមើលក៏ភ្ញាក់សឹងធ្លាក់ពីគ្រែ ព្រោះអារបស់រឹងៗដែលខ្ញុំប៉ះមុននឹង
គឺជារាងកាយរបស់ Jimin!!! ហើយអាឆ្កួតនេះមកនៅលើគ្រែជាមួយខ្ញុំបានយ៉ាងម៉េច នេះខ្ញុំត្រូវ
រំលោភឬអត់ក៏មិនដឹង ខ្ញុំស្រវេរស្រវារចុះពីគ្រែរត់ទៅរកបន្ទប់ទឹក ហើយក៏ស្លុតម្តងទៀតបន្ទាប់ពី
ឃើញរូបរាងខ្លួនឯងក្នុងកញ្ចក់...
DU LIEST GERADE
Bloody Romance
Fan-Fictionគេនឹងក្លាយជាអធិរាជគ្រប់គ្រងអាណាចក្របិសាចជញ្ជក់ឈាមនៅថ្ងៃអនាគត នឹងជាឃាតករដែលសម្លាប់ប៉ាម៉ាកនាងយ៉ាងឈាមត្រជាក់បំផុត ហើយក្នុងពេលតែមួយ គេក៏ជាគូស្នេហ៍របស់នាង។ នាងប្រាប់ខ្លួនឯងអោយស្អប់គេ នឹងព្យាយាមបំភ្លេចគេរាល់ថ្ងៃ ប៉ុន្តែវាមិនមែនជារឿងងាយស្រួល។ បន្ទាប់ពីបែកគ...
