Return Of Sinnēr

139 4 2
                                        


ខ្ញុំត្រូវបង្ខំចិត្តបើកភ្នែកដែលធ្ងន់កណ្តុក ដោយសារ
សម្លេងគោះទ្វារដែលបន្លឺរឡើងមិនដាច់សូរ មុននឹង
ស្រែកប្រាប់អ្នកខាងក្រៅអោយបើកចូលមក ហើយ
ស្ទេឡាក៏ដើរចូលមកជាមួយទឹកដោះគោមួយកែវ
គាត់ញញឹមដាក់ខ្ញុំ បន្ទាប់មកក៏ដាក់កែវថ្នមៗលើតុ
ក្បែរគ្រែ។

"សុំទោសដែលគោះច្រើនដង រាជបុត្រអោយ
ខ្ញុំម្ចាស់មកយាងព្រះនាងទៅបន្ទប់ទ្រង់"

"រាជបុត្រ?"

"ព្រះពរ ព្រះអង្គកំពុងចាំ ខ្ញុំម្ចាស់ចេញទៅវិញ
ហើយ"

ស្ទេឡានិយាយហើយ ក៏ចេញទៅបាត់រកតែខ្ញុំសួរ
មិនទាន់ តែថាព្រះអង្គម្ចាស់ណាចង់ជួបខ្ញុំ? ហើយ
បន្ទប់ណា? នៅទីនេះមានព្រះអង្គម្ចាស់ណាទៀត
ដែលខ្ញុំមិនស្គាល់ឬអត់ ព្រោះអ្នកដែលហៅខ្ញុំមិន
អាចជា Jimin បានទេ ព្រោះបន្ទាប់ពីត្រឡប់
មកពី Santorini វិញគេចេញទៅធ្វើធុរៈបន្ទា
ន់តាំងពីព្រលប់ម្លេះ ប្រាប់ថាពីរទៅបីថ្ងៃទើប
ត្រឡប់មកវិញ ឬមួយគេមកវិញមុនកំណត់...

ខ្ញុំមិនបង្អង់យូរប្រញាប់ចុះពីគ្រែដើរតម្រង់ទៅ
បន្ទប់គេភ្លាម ប្រាប់តាមត្រង់ចុះថាខ្ញុំចាប់ផ្តើម
ស៊ាំនឹងការដែលមានគេនៅក្បែរហើយ
ហើយគេទើបតែចេញទៅប៉ុន្មានម៉ោង
មុនសោះខ្ញុំក៏នឹកគេស្ទើរតែដាច់ខ្យល់
ទៅហើយ បើគេមកវិញឆាប់បែបនេះ
គឺជារឿងល្អបំផុត នឹងមិនចាំបាច់ដេក
ចាំ នឹកព្រឹកនឹកល្ងាច!

តុក! តុក! តុក!

ខ្ញុំគោះទ្វារ មិនចង់បើកចូលទៅដោយគ្មាន
ការអនុញ្ញាត ព្រោះកាលពីលើកមុនចូល
ទៅដោយមិនបានគោះហើយក៏ឃើញ
ប្រែតស្រាតកំពុងឈរនិយាយទូរស័ព្ទ
លេងធ្វើអោយឯងរលួយភ្នែកតែម្តង
ទើបមិនចង់អោយវាកើតឡើងជាលើក
ទីពីរ គិតហើយក៏ព្រឺរ តែថាឈរមួយ
សន្ទុះធំហើយម៉េចក៏គេមិនទាន់មកបើក
ឬមួយកំពុងនៅក្នុងបន្ទប់ទឹក...? តែមិញ
នេះខ្ញុំដូចជាលឺសម្លេងរបស់ជ្រុះនៅខាងក្នុង...

ខ្ញុំមិនចង់នៅឈរចាំបន្តទៀតទើបបើកចូល
ទៅតែម្តង ក្នុងបន្ទប់ងងឹតឈឹង ហើយកុង
តាក់ភ្លើងនៅឯណា ម៉េចបានជាមិនបើកភ្លើង!

Bloody RomanceNhững tác phẩm khiến độc giả say mê. Hãy khám phá bây giờ