ទីបំផុតខ្ញុំក៏ចេញពីភូមិគ្រឹះរបស់ Jimin បានសម្រេច ពេលនេះខ្ញុំកំពុងអង្គុយក្នុងឡានតម្រង់ទៅខន់ដូរបស់ខ្ញុំវិញ។ មិនដឹងថាគេភ្ញាក់ហើយនៅទេ បើភ្ញាក់មកមិនឃើញខ្ញុំគេនឹងធ្វើមុខយ៉ាងម៉េចទៅ? ហ៊ឺយ...កាន់តែគិតកាន់តែឈឺខួរ! តែគិតទៅគិតមកក៏នឹកឃើញពាក្យដែលគេនិយាយមុននោះ...គេងទៅអូនសម្លាញ់ បងស្រឡាញ់អូន...ពាក្យស្រឡាញ់របស់គេ ធ្វើអោយខ្ញុំរំភើប ក្នុងពេលតែមួយវាក៏ធ្វើអោយខ្ញុំមានអារម្មណ៍ដូចជាត្រូវដៃអាថ៌កំបាំងលូកចេញពីទីងងឹតមកច្របាច់ក.របស់ខ្ញុំមិនអោយដកដង្ហើម...លោកស្រឡាញ់ខ្ញុំមែនទេ? ខ្ញុំក៏ស្រឡាញ់លោកដូចគ្នា...តែ...ហេតុអីក៏លោកសម្លាប់ប៉ាម៉ាក់ខ្ញុំ? ក្រែងប្រាប់ថាស្រឡាញ់ខ្ញុំនោះអី?
"មកដល់ហើយព្រះនាង"
សម្លេងរបស់អ្នកបើកឡានបន្លឺរឡើងទាញខ្ញុំចេញពីអន្លង់នៃការគិត ខ្ញុំមកដល់ខន់ដូវិញហើយ តែហេតុអីខ្ញុំមិនសប្បាយចិត្តសោះអីចឹង...
"អរគុណហើយ បើកបរដោយសុវត្ថិភាព"
ខ្ញុំចុះពីឡាន ដើរចូលក្នុងខន់ដូ ចុចជណ្តើរឡើងទៅបន្ទប់របស់ខ្ញុំដែលនៅជាន់លើបំផុត គ្រាន់តែបើកទ្វារចូលមកដល់ក្នុងបន្ទប់ ម៉ែដោះម៉ារី នឹងស្រីបម្រើដទៃទៀតចូលមកឡោមព័ទ្ធខ្ញុំដូចស្រមោចរោមស្ករ ចំណែក Ahra ក៏យំរហេមរហាមចូលមកអោបខ្ញុំដោយ
ក្តីនឹករលឹក លាយឡំព្រួយបារម្ភ ៣០នាទីក្រោយពីខ្ញុំមកដល់ខន់ដូវិញ Jungkook នឹង Jungsoo ក៏មករកខ្ញុំ គ្រាន់តែមកដល់ភ្លាម Jungkook ស្ទុះរត់ចូលមកអោបខ្ញុំណែនដៃ និយាយត្រង់ចុះខ្ញុំភ្ញាក់ផ្អើលតិចតួច។
"Saiya នាងបាត់ទៅណាម៉េចទើបតែមកវិញ ដឹងទេខ្ញុំបារម្ភពីនាងថ្នាក់ណា? ដឹងទេខ្ញុំស្ទើរតែឆ្កួតស្លាប់អោយបានពេលដែលនាងបាត់ទៅដោយមិនដឹងមូលហេតុ"
Jungkook រៀបរាប់ដោយសម្លេងញ័រ ព្រមទាំងរឹតរង្វង់ដៃអោបខ្ញុំកាន់តែណែន ខ្ញុំយកដៃអង្អែលខ្នងគេតិចៗ មានអារម្មណ៍កក់ក្តៅដែលពួកគេបារម្ភណ៍ពីខ្ញុំថ្នាក់នេះ។
"ខ្ញុំសុំទោសដែលធ្វើអោយលោកបារម្ភ តទៅនឹងគ្មានរឿងបែបនេះកើតឡើងទៀតទេ"
"សន្យាណា ថាមិនបាត់ទៅបែបនឹងទៀត"
"អឺម ខ្ញុំសន្យា..."
Jungkook លែងអោយខ្ញុំមានសេរីភាព បាតដៃកក់ក្តៅក្រសោបមុខខ្ញុំអោយសម្លឹងភ្នែកគេ មុននឹងនិយាយប្រយោគដែលធ្វើអោយខ្ញុំរឹងខ្លួនស្តូក ភ្នែកក៏ស្ទើរតែលៀនចេញមកក្រៅហោះទៅភពព្រះច័ន្ទ។
YOU ARE READING
Bloody Romance
Fanfictionគេនឹងក្លាយជាអធិរាជគ្រប់គ្រងអាណាចក្របិសាចជញ្ជក់ឈាមនៅថ្ងៃអនាគត នឹងជាឃាតករដែលសម្លាប់ប៉ាម៉ាកនាងយ៉ាងឈាមត្រជាក់បំផុត ហើយក្នុងពេលតែមួយ គេក៏ជាគូស្នេហ៍របស់នាង។ នាងប្រាប់ខ្លួនឯងអោយស្អប់គេ នឹងព្យាយាមបំភ្លេចគេរាល់ថ្ងៃ ប៉ុន្តែវាមិនមែនជារឿងងាយស្រួល។ បន្ទាប់ពីបែកគ...
