ក្រាក...
សម្លេងបើកទ្វារបន្លឺឡើង ខ្ញុំរហ័សងាកទៅមើលទ្វារដែលត្រូវបើកចំហរ ហើយ Jimin ក៏ដើរចូល
មក មុននឹងយកជើងរបស់គេបិទទ្វារវិញ (មាយាទបានមែនអាម្សៀរនេះ) ខ្ញុំក្រោកពីសាឡុងបែរទៅ
ប្រឈមមុខជាមួយគេភ្លាម។
"លោកចូលមកបន្ទប់ខ្ញុំធ្វើអីទាំងកណ្តាលអធ្រាតនឹង?!" ខ្ញុំគំហកសួរ
"នេះជាផ្ទះខ្ញុំ...ខ្ញុំចង់ចូលបន្ទប់អ្នកណាពេលណាក៏បាន"
គេតបដោយទឹកមុខមាំ ព្រមទាំងដើរមកឈប់ចំពោះមុខខ្ញុំក្នុងចម្ងាយដែលជិតបំផុត ធ្វើអោយខ្ញុំធុំក្លិន
ក្រអូបដែលភាយចេញពីខ្លួនរបស់គេ វាជាក្លិនដែលទាក់ទាញខ្លាំងណាស់...ព្រមទទួលស្គាល់ថា
ខ្ញុំឈ្លក់វង្វេងនឹងក្លិនរបស់គេ។
"ហើយមានការស្អី? បើគ្មានទេក៏អញ្ជើញចេញទៅ ខ្ញុំត្រូវការសម្រាក"
ខ្ញុំអោបដៃសួរគេដោយទឹកមុខហត់នឿយបំផុតក្នុងជីវិត តែគេបែរជាឈរស្ងៀមមើលមុខខ្ញុំដោយមិន
និយាយអី នេះមុខខ្ញុំមានប្រលាក់អាចម៍ឆ្កែហេ៎ស បានជាមើលយ៉ាងនេះ!
"នែ៎! បើមកឈរមើលមុខបែបនេះ ក៏អញ្ជើញដកក្បាលចេញពីបន្ទប់នេះទៅ មុននឹងខ្ញុំបញ្ជូន
លោកចេញទៅដោយអានេះ"
ខ្ញុំលើកជើងឆ្វេងបង្ហាញគេ វាត្រៀមរួចរាល់ដើម្បីធាក់គេចេញពីទីនេះ តែអាម្សៀរនេះបែរជាមើល
មុខខ្ញុំដោយទឹកមុខងាប់។
"ហើយវាយ៉ាងម៉េចលោកឯង ខ្លាចធ្លាក់ផ្កាថ្កុលចេញពីមាត់ហេ៎ស?!!"
ខ្ញុំចាប់ផ្តើមអស់ការអត់ធ្មត់ហើយ ចេះមកឈររំខានប្រាសាទអីចឹងកើត ដឹងហើយថាសង្ហារ!
"ថ្ងៃនោះ ហេតុអីនាងលួចរត់?"
ទីបំផុតក៏ដាច់ចិត្តបើកមាត់ហើយ ស្មានថាត្រូវចាំរហូតក្លាយជាសិលាចាំប្តីហើយតើនេះ!
"ចុះហេតុអីក៏ខ្ញុំត្រូវនៅ? ខ្ញុំនឹកអ្នកផ្ទះ ខ្ញុំនឹក Jungkook ទើបខ្ញុំទៅវិញ! លោកមានសិទ្ធអីមក-អា!"
ខ្ញុំមិនទាន់និយាយចប់ផងក៏ត្រូវ Jimin រុញអោយផ្ញារក្រោយទៅលើគ្រែ ក្នុងខណៈតែមួយ
ដែលរាងកាយរឹងមាំរបស់គេតាមមកទ្រោមពីលើខ្ញុំភ្លាមៗ ខ្ញុំខំប្រឹងរុញគេចេញ តែដូចជារុញ
ភ្នំអេវឺរេសអីចឹង គេមិនរង្គើរអីបន្តិច។
KAMU SEDANG MEMBACA
Bloody Romance
Fiksi Penggemarគេនឹងក្លាយជាអធិរាជគ្រប់គ្រងអាណាចក្របិសាចជញ្ជក់ឈាមនៅថ្ងៃអនាគត នឹងជាឃាតករដែលសម្លាប់ប៉ាម៉ាកនាងយ៉ាងឈាមត្រជាក់បំផុត ហើយក្នុងពេលតែមួយ គេក៏ជាគូស្នេហ៍របស់នាង។ នាងប្រាប់ខ្លួនឯងអោយស្អប់គេ នឹងព្យាយាមបំភ្លេចគេរាល់ថ្ងៃ ប៉ុន្តែវាមិនមែនជារឿងងាយស្រួល។ បន្ទាប់ពីបែកគ...
