"ហ៊ឺម...ឈឺក្បាលណាស់"រាងកាយនាងក្រមុំដែលស្លៀករ៉ូបគេងពណ៌សគួរអោយស្រឡាញ់ កំពុងប្រែខ្លួនទៅមកលើគ្រែខ្នាតឃីងសាយ យ៉ាងខ្ជិលច្រអូស នាងរអ៉ូតិចៗទាំងភ្នែកនៅបិទនៅឡើយ មុននឹងងើបអង្គុយយកដៃស្ទាបក្បាលដែលពេលនេះកំពុងឈឺដូចត្រូវនរណាម្នាក់យករបស់រឹងមកវៃ បន្តិចក្រោយមកត្របកភ្នែកដែលលំអរដោយរោមភ្នែកងរវែងក៏បើកយឺតៗសម្លឹងមើលជុំវិញខ្លួន ហើយចិញ្ចើមស្អាតក៏ជ្រួញបន្តិចព្រោះទីនេះមិនមែនជាបន្ទប់របស់នាង។ ជើងស្រឡូនទម្លាក់ចុះពីគ្រែយឺតៗដើរទៅមាត់បង្អួច មើលចេញទៅក្រៅ ហើយខួរក្បាលក៏ចាំបានភ្លាមថាទីនេះជាកន្លែងណា។
"ខ្ញុំមកនៅទីនេះបានយ៉ាងម៉េច"
"ខ្ញុំជាអ្នកចាប់នាងមក"
សម្លេងគ្រលរត្រជាក់ស្រេងបន្លឺរឡើងក្រោយខ្នងរបស់នាង ពញាក់ស្មារតីរបស់អ្នកដែលទើបតែដឹងខ្លួនអោយបែរទៅរកគេយ៉ាងរហ័ស ចំណែកមុខស្រស់ស្អាតប្រែជាស្លេកស្លាំងមួយរំពេច។
"Ji-Jimin"
"ចាំខ្ញុំបានដែរហ៎? ស្មានថាភ្លេចគ្នាទៅហើយ"
Jimin លើកចិញ្ចើមសួរ ខណៈដែលរាងកាយខ្ពស់ធំបោះជំហានចូលមករកនាងយឺតៗ ដោយកាយវិការដាក់សម្ពាធ អាវយឺតក.មូលរាងស្តើង ដែលយាធ្លាក់បង្ហាញទ្រូងរឹងមាំ ជាមួយខោគេងឆ្នូតខ្មៅជើងវែង រួមនឹងសក់ពណ៌ក្រហមឆេះ នឹងកែវភ្នែកពណ៌ទឹកសមុទ្រដែលកំពុងបញ្ចេញពន្លឺរមួយគូរនោះ ធ្វើអោយគេហតខ្លាំងណាស់ មិនចំឡែកទេដែលពួកស្រីៗនាំគ្នាយកខ្លួនមកថ្វាយគេដល់កន្លែង។ គេដើរចូលមករកនាងយឺតៗប្រៀបដូចជាខ្លាកំណាចកំពុងចូលសង្គ្រុបចំណី ធ្វើអោយរាងតូចថយគេចរហូតខ្នងបុកនឹងគែមបង្អួច អស់ផ្លូវគេចតទៅទៀត។
"ល-លោកត្រូវការអី?!"
នាងក្រមុំលេបទឹកមាត់យ៉ាងលំបាក មុននឹងសួរដោយសម្លេងញ័រ ភ្នែកសម្លឹងមើលមុខសង្ហាររបស់អ្នកម្ខាងទៀត ដែលពេលនេះវាពោរពេញដោយភាពសោះកក្រោះគួរអោយខ្លាច។
"ខ្លួនរបស់នាង...អោយខ្ញុំបានទេ?"
អ្នកកម្លោះញញឹមចុងមាត់ គេនាំរាងកាយចូលមកជិតនាង ច្រត់ដៃទាំងសងខាងលើគែមបង្អួចឃុំឃាំងនាងអោយនៅបែបនោះ។
ESTÁS LEYENDO
Bloody Romance
Fanficគេនឹងក្លាយជាអធិរាជគ្រប់គ្រងអាណាចក្របិសាចជញ្ជក់ឈាមនៅថ្ងៃអនាគត នឹងជាឃាតករដែលសម្លាប់ប៉ាម៉ាកនាងយ៉ាងឈាមត្រជាក់បំផុត ហើយក្នុងពេលតែមួយ គេក៏ជាគូស្នេហ៍របស់នាង។ នាងប្រាប់ខ្លួនឯងអោយស្អប់គេ នឹងព្យាយាមបំភ្លេចគេរាល់ថ្ងៃ ប៉ុន្តែវាមិនមែនជារឿងងាយស្រួល។ បន្ទាប់ពីបែកគ...