Coincident Or Fate?

194 7 0
                                    


ខ្ញុំដើរទៅដើរមកពីរបីត្រឡប់រហូតទីបំផុតក៏មកឈប់នៅមុខថ្នាក់ពណ៌ក្រហម ខ្ញុំឈរនៅ
មុខនឹងមួយសន្ទុះអោយបាត់ហត់ ទើបរុញទ្វាចូលទៅ ហើយអ្វីដែលឃើញមុនគេនោះគឺ
រាជបុត្រកូនភ្លោះរូបសង្ហារដែលជាមិត្តជិតស្និទ្ធរបស់ខ្ញុំនឹងឯង ពួកគេលើកដៃរាក់ទាក់
ខ្ញុំដោយស្នាមញញឹម តែសម្លេងរំខានត្រចៀកមុននេះក៏បន្លឺរឡើងម្តងទៀត...

"នែ៎ នាងក្របីវង្វេងបឹង នាងដើរចូលច្រឡំថ្នាក់ហើយ ឬមួយ...អីយ៉ា! គិតអីចេះខុសក្រៗ
ដូចជានាងនេះចំជាតោងមិនលែងមែនៗ គ្រាន់តែដើរបុកបន្តិច តាមមករកទារសំណង់ផង
ហេ៎ស? ជុ!ជុ!ជុ! ចំជាមុខស្វិតកម្ររកបានពិតមែន"

នឹងហើយបងប្អូន សម្លេងនេះមានប្រភពចេញពីប្រហោងមាត់របស់នាងក្បាលផ្កាឈូក
ដែលខ្ញុំរត់បុកមុននេះ ហើយពេលនេះនាងកំពុងឈរច្រត់ចង្កេះស្រែកដាក់ខ្ញុំយ៉ាងគ្មាន
ភាពជាកុលស្ត្រីអីបន្តិច តែខ្ញុំ...

"សួស្តីទាំងអស់គ្នា ខ្ញុំមកយឺតបន្តិចហើយ"
មិនចាប់អារម្មណ៍នាង ខ្ញុំបិទទ្វារមុននឹងរាក់ទាក់ Professor នឹងមិត្តរួមថ្នាក់គួរអោយ
ស្រឡាញ់ទាំងឡាយដែលកំពុងអើតក.មើលមកខ្ញុំដូចកុក ដោយសម្លេងស្រស់ស្រាយ
បំផុតតាមដែលអាចធ្វើបាន ហើយសំណួរក៏ ចាប់ផ្តើមចាញ់មកកាន់ខ្ញុំដូចអាវុធប្រល័យលោក
តែខ្ញុំក៏ជ្រើសរើសឆ្លើយតែសំណួរដែលចាំបាច់ប៉ុណ្ណោះ ខណៈដែលមាត់ញញឹមសឹងរហែក
ថ្ពាល់ទៅហើយ។

"ខ្ញុំជារាជនីរដ្ឋម៉ាលខាវៀនខាងជើង Nam Saiya សុំផ្ញើរខ្លួនផ្ញើរប្រាណផង"

បន្ទាប់ពីបានដឹងថាខ្ញុំជានរណា នាងមាត់ឆ្នាំចក៏ឈរឆ្កឹងបើកមាត់ម្ហបៗស្លេកមុខមួយរំពេច
តាមមើលអាការៈនាងពេលនេះប្រហែលជាស្មានមិនដល់ទេថាឋានៈខ្ញុំខ្ពស់ថ្នាក់នេះ តែ...
បន្តិចក្រោយមកអ្នកដែលឈរឆ្កឹងប្តូរមកជាខ្ញុំយ៉ាងទាន់ហន់ រាងកាយរបស់ខ្ញុំស្ពឹកមួយរំពេច
ខួរក្បាលប្រែជាពណ៌ស ភ្នែកក៏បើកប៉ិនភ្លើងហ្វារឡាន ព្រោះតែមនុស្សប្រុសដែលអង្គុយ
ក្បែរនាងនោះ មុននេះបន្តិចគេដេកផ្កាប់មុខនឹងតុទើបខ្ញុំមិនដឹងថាជាអ្នកណា តែពេលនេះ...

Bloody RomanceWhere stories live. Discover now