𝙄 𝙃𝙖𝙩𝙚 𝙈𝙮𝙨𝙚𝙡𝙛 𝙁𝙤𝙧 𝙡𝙤𝙫𝙞𝙣𝙜 𝙔𝙤𝙪

127 6 2
                                    


វិមានធំស្កឹមស្កៃរបស់ត្រកូល KIM ដែលជាត្រកូលកញ្ជ្រោងកន្ទុយ៩ ឈរត្រងោរចំពោះមុខខ្ញុំ វាត្រូវបានគេសាងសង់លើផ្ទៃដីប្រហែល ៥០ ហិចតាឯណោះ!

ពិធីរៀបការនេះធ្វើឡើងលើវាលស្មៅល្វឹងល្វើយក្នុងបរិវេណវិមានដ៏ធំមួយនេះ ភ្ញៀវទាំងឡាយត្រូវបានអញ្ជើញអោយស្នាក់នៅទីនេះ ដោយមានការផ្គត់ផ្គង់អាហារគ្រប់បែបយ៉ាង។

អ្នកបម្រើដើរនាំផ្លូវខ្ញុំទៅបន្ទប់ ហើយក៏ជួបនឹងកូនប្រុសដែលត្រូវរៀបការដោយចៃដន្យ ពួកយើងធ្លាប់ជួបគ្នាម្តងតាំងពីយូរណាស់មកហើយ រហូតខ្ញុំភ្លេចឈ្មោះគេអោយឈឹង តែមុខមាត់សង្ហារខ្លាំងនោះនៅតែដក់ជាប់ក្នុងខួរក្បាលរបស់ខ្ញុំដដែល ហេហេហេ...

"មកដល់ហើយហេ៎ស ព្រះនាងតូច"

គេដើរមករាក់ទាក់ខ្ញុំព្រមទាំងញញឹមស្ញេញបង្ហាញធ្មេញសចាំងភ្នែក វាជាស្នាមញញឹមគួរអោយស្រឡាញ់!!!

"សួស្តី"

"នាងចាំខ្ញុំបានទេ? ពួកយើងធ្លាប់ជួបគ្នាម្តង"

"សុំទោសផង ខ្ញុំចំណាំមុខលោក តែភ្លេចឈ្មោះបាត់ទៅហើយ"

ខ្ញុំប្រាប់ដោយទឹកមុខទើសទាល់ ខ្លាចគេអន់ចិត្ត តិចតួច តែគេក៏ញញឹមស្ញេញម្តងទៀតមុននឹងចាប់ផ្តើមណែនាំខ្លួន។

"ខ្ញុំ Taehyung នោះអី ពួកយើងជួបគ្នានៅពិធីជប់លៀងថ្ងៃកំណើតប៉ា Jungkook នាងចាំទេ?"

" omg!!! Taehyung! ខ្ញុំភ្លេចឈ្មោះលោកអោយឈឹងសុំទោសណា ព្រះអើយនឹកខ្លាំងណាស់ លោកកាន់តែសង្ហារជាងមុនហើយនេះ!"

ខ្ញុំសសើរ លេងធ្វើអោយអាម្សៀរនឹងញញឹមខ្ជឹបតែម្តង តែវាជាការពិតនឹងណា គេកាន់តែសង្ហារពិតមែន។

"ហាហា នាងនៅតែគួរអោយស្រឡាញ់ដូចដើម! ជិកុ នាំអ្នកនាងទៅបន្ទប់ដែលល្អបំផុត បម្រើអោយបានដិតដល់ផង នាងជាភ្ញៀវពិសេសរបស់យើង"

Taehyung យកដៃទាញថ្ពាល់ខ្ញុំ មុននឹងងាកទៅប្រាប់អ្នកបម្រើ។

"អីចឹងខ្ញុំទៅសម្រាកបន្តិច ពេលបាត់ហត់ចាំរកពេលជជែកគ្នាលេង"

"ល្អណាស់ យប់នេះតែម្តងទៅ ព្រោះខ្ញុំចង់ណែនាំអនាគតភរិយាអោយនាងស្គាល់ដែរ"

Bloody RomanceWhere stories live. Discover now