𝑺𝒂𝒗𝒆 𝑴𝒆

128 7 2
                                    


"អ្នកនាង"

តែមុនពេលដែលនាងបានឆ្លើយ សម្លេងទេព្តារបស់ Ahra ក៏បន្លឺរ ឡើងមកជួយស្រោចស្រង់ជីវិតរបស់នាងភ្លាមៗ។

"Ahra"

"មីង Ahra!!!"

Saiya នឹងកូនប្រុសស្រែកហៅឈ្មោះរបស់នាងព្រមគ្នា មុននឹង រហ័សបញ្ជូនសញ្ញាសុំជំនួយ ហើយនាងក៏ហាក់ដូចជាយល់បានយ៉ាងងាយថាអ្នកនៅចំពោះមុខចង់អោយនាងធ្វើអី។

"អ្នកនាងគ្រប់គ្នាមានរឿងចង់និយាយ ឆាប់ត្រឡប់ទៅវិញទៅ"

Ahra និយាយខណៈឈោងយក Yamin ពីដៃ Saiya ចំណែក ដៃម្ខាងទៀតក៏ចាប់អូសដៃនាងចេញពីត្រង់នោះយ៉ាងរហ័សរក
តែ Jimin ឃាត់មិនទាន់។

Saiya ដើរតាមការអូសរបស់ Ahra ដោយមិនភ្លេចងាកក្រោយមើលមនុស្សម្នាក់ទៀតដែលកំពុងឈរជ្រែងហោប៉ៅមើលមក
នាងដោយក្រសែភ្នែកមិនអស់ចិត្ត បេះដូងមួយដួងតូចរបស់នាងវាញាប់ញ័រចង់ស្ទុះទៅអោបគេអោយបាត់នឹក តែរឿងបែបនោះវាគ្មានផ្លូវអាចទៅរួចព្រោះនាងមិនទាន់ភ្លេចទេថាគេបានធ្វើរឿងអោយនាងឈឺចាប់មិនតិចដង ទើបមិនហ៊ានប្រថុយអោយលង់ខ្លួនម្តងទៀត ព្រោះចំណុចបញ្ចប់វាអាចនឹងអាក្រក់ជាងលើកមុនៗក៏ថាបាន...

——— X

សម្លេងទូរស័ព្ទរ៉ោទិ៍ដាស់អ្នកដែលកំពុងលង់លក់លើគ្រែអោយភ្ញាក់ មុននឹងដៃរឹងមាំស្រវាយកទូរស័ព្ទដែលនៅលើតុក្បែរគ្រែមកចុចទទួលទាំងភ្នែកនៅបិទ...

"អាឡូ"

សម្លេងគ្រលរនិយាយ ខណៈលើកដៃជ្រោងសក់។

"ក្មេងនោះជាកូនរបស់យើងមែនទេ?"

សំណួរគ្មានក្បាលគ្មានកន្ទុយបន្លឺរឡើង ធ្វើអោយអ្នកដែលនៅ ងងុយមួរម៉ៅមួយរំពេច។

"ឯងជាអ្នកណា?? កូនស្អីរបស់ឯង???!"

អ្នកកម្លោះគំហកសួរ ចិញ្ចើមជ្រួញចូលគ្នា ព្រោះមួម៉ៅដែលត្រូវតេមករំខានទាំងព្រលឹម។

"..."

"អាឡូ!"

អ្នកចុងខ្សែមិនតប រឹតតែធ្វើអោយគេមួម៉ៅលើសដើម រាងខ្ពស់ធំងើបអង្គុយ មុននឹងបើកភ្នែកមើលឈ្មោះលើអេក្រង់ទូរស័ព្ទនឹងបានជេរអោយចំឈ្មោះ តែបន្ទាប់ពីឃើញឈ្មោះរបស់អ្នកតេមក អារម្មណ៍ មួម៉ៅក៏រលាយបាត់អស់ គេគ្រហែមបន្តិចមុននឹងសម្រួលសម្លេងនិយាយបន្ត។

Bloody RomanceWhere stories live. Discover now