𝐵𝑎𝑐𝑘 𝑇𝑜 𝑌𝑜𝑢

124 8 1
                                    


ឡានលីម៉ូស៊ីនខ្មៅរលោង កំពុងរត់លើផ្លូវហាយវេតម្រង់ទៅសណ្ឋាគារផ្កាយ៥ កាត់ដំណក់ភ្លៀងដែលធ្លាក់ មកស្ទើរបាក់មេឃបន្ទាប់ពីយន្តហោះផ្ទាល់ខ្លួនរបស់រដ្ឋមាល់ខាវៀនខាងជើងចុះចតបានមិនបាន៥នាទី មុន
នឹងចូលមកចតមុខបរិវេណសណ្ឋាគារធំស្គឹមស្គៃ Hotel The Savoy ដែលជាសណ្ឋាគារប្រណិតមួយនៅឡុនដុន។

រាងតូចស្តើងដាក់ក្បាលកើយនឹងគែមអាងទឹក ខណៈត្រាំទឹកក្តៅអុនៗ ព្រោះរាងកាយចុករោយដោយសារធ្វើដំណើរផ្លូវឆ្ងាយ រហូតភ្លេចខ្លួនគេងលក់មួយសន្ទុះធំ បាតដៃតូចៗលូកមកអង្អែលមុខស្រស់ស្អាតថ្មមៗមុននឹង
ហៅអ្នកដែលគេងលក់អោយភ្ញាក់។

"ម៉ាក់ៗ"

"..."

"ម៉ាក់ៗ ភ្ញាក់ភ្លាម"

"ហឺម Yamin???"

នាងបើកភ្នែកដោយទឹកមុខមីងម៉ាំងមើលទៅកូនប្រុសដែលពេលនេះកំពុងឈរប៊ឺតទឹកដោះគោបណ្តើរ ញញឹមស្ញេញដាក់នាងបណ្តើរ។

"ជិតដល់ម៉ោងទៅញ៉ាំបាយជាមួយមីង Ahra ហើយ"

សម្លេងតូចៗបន្លឺរឡើងម្តងទៀតខណៈអ្នកដែលជាម៉ាក់ងើបចេញពីអាងទឹកលាងសម្អាតខ្លួន មុននឹងពរគេ
ចេញពីបន្ទប់ទឹក នាងភ្លេចអោយឈឹងថាកាលពីម្សិលមិញណាត់ញ៉ាំបាយជាមួយ Ahra នឹងចចកភ្លោះទាំង
ពីរ នាងនឹង Jungkook នៅនិយាយគ្នាដូចដើម គ្រាន់តែម្នាក់ៗនៅតែមានអារម្មណ៍ទើសទាល់បន្ទាប់ពីរឿង
ដែលកើតឡើងនៅយប់ដែលនាងមកពីផ្ទះ Jimin វិញ រឹតតែគេបញ្ជាក់ច្បាស់ៗហើយថា ស្រឡាញ់នាងបែបនោះ តែនាងបែរជាមិនធ្លាប់តបស្នងអារម្មណ៍គេសូម្បីតែម្តង បើមិនទើសទាល់ទើបចម្លែក...

១ ម៉ោងក្រោយមក...

"អោយលឿនឡើងម៉ាក់ៗ លោកតា"

សម្លេងតូចឆ្មារបស់ Yamin ស្រែកតឿនលោកតា នឹងអ្នកម៉ាក់ បន្ទាប់ពីចូលមកដល់ភោជនីយដ្ឋានល្បីឈ្មោះមួយកន្លែងនៅក្បែរ London Bridge ជាហាងដែលពួកគេបានកក់ទុកតែពេលនេះក៏មកយឺតម៉ោងណាត់ដល់ទៅកន្លះម៉ោងទៅហើយ។

"ចា៎លោកកូន ចាំម៉ាក់ផង"

Saiya ងាកទៅមើលមុខអ៊ុំប្រុស ព្រមទាំងគ្រវីក្បាលរអានឹងភាពរពិសរបស់កូនប្រុស ចំណែកអ៊ុំប្រុសក៏ញញឹមបិទមាត់មិនជិតមើលទៅចៅប្រុសបណ្តូលចិត្តដែលស្រឡាញ់ស្ទើរលេប មុននឹងប្រញាប់ដើរអោយទាន់គេ។

Bloody RomanceWhere stories live. Discover now