(ត្រឡប់មកបច្ចុប្បន្នកាល)
តុក!តុក!តុក!
"ហ៊ឺម...អ្នកណាឡូឡាអីទាំងព្រលឹមនឹង"
សម្លេងគោះទ្វារ ធ្វើអោយខ្ញុំដែលគេងមិនទាន់ឆ្អែតរអ៉ូរង៉ទាំងភ្នែកនៅបិទនៅឡើយ។
"ព្រះនាង ខ្ញុំម្ចាស់ចូលទៅហើយ"
សម្លេងម៉ែដោះបន្លឺឡើង ព្រមជាមួយនឹងរាងធាត់ទ្រលុកទ្រលន់របស់
ស្ត្រីវ័យចំណាស់ម្នាក់ នឹងស្រីបម្រើដែលមានកាន់ថាស់អាហារពេលព្រឹកដើរចូលមក។
"អរុណសួស្តីម៉ារី"
"អរុណសួស្តីព្រះនាង ឆាប់ងើបមកងូតទឹក នឹងអាលបានញ៉ំាអាហារពេលព្រឹក"
ម៉ារីនិយាយបណ្តើរ ដើរមកទាញដៃខ្ញុំចុះពីគ្រែបណ្តើរ មុននឹងរុញខ្ញុំចូលក្នុងបន្ទប់ទឹក
ខ្ញុំប្រើពេលងូតទឹក១៥នាទីក៏គ្រប់គ្រាន់ ចេញពីបន្ទប់ទឹក ឯកសណ្ធានសាលាក៏ត្រៀម
លើគ្រែរួចរាល់ ខ្ញុំយកវាមកពាក់យ៉ាងរហ័សបំផុតតាមដែលអាចធ្វើបាន បន្ទាប់មកក៏
អង្គុយញ៉ំាអាហារពេលព្រឹកយ៉ាងមានក្តីសុខ។
ទ្វារបន្ទប់ត្រូវបើកម្តងទៀតដោយម៉ែដោះម៉ារី គាត់បញ្ចូនស្នាមញញឹមcutieមកកាន់ខ្ញុំ
មុននឹងយកថូផ្កាកុលាបពណ៌សមកដាក់លើតុក្បែរគ្រែរបស់ខ្ញុំ។
"ព្រះនាង ខ្ញុំម្ចាស់រៀបចំកាបូបរួចហើយ បន្តិចទៀតឡាននឹងមកទទួល"
គាត់និយាយ ព្រមទាំងដើរមកមើលរបៀបរៀបរយសម្លៀកបំពាក់ នឹងសក់របស់ខ្ញុំ
គាត់ធ្វើដូចខ្ញុំជាកូនក្មេងដែលមិនចេះធំ។
"ម៉ារីមិនចាំបាច់និយាយជាមួយយើងជារាជស័ព្ទទេ ព្រោះស្តាប់ទៅស្រកៀរ
ត្រចៀកណាស់! បន្តិចក៏ទ្រង់ បន្តិចក៏ព្រះនាង ហ៊ឺយ...យើងមិនចូលចិត្តបែបនេះទេ
និយាយគ្នាតាមភាសារាស្ត្រសាមញ្ញទៅ"
"មិនបានទេព្រះនាង ហៅបែបនឹង ខ្ញុំម្ចាស់មិនទម្លាប់"
"ចឹងទម្លាប់អោយហើយទៅ"
ខ្ញុំនិយាយប្រាប់ ព្រមទាំងសម្លឹងមុខគាត់ដោយទឹកមុខដូចកូនឆ្កែបាត់មេ
ទើបម៉ារីដកដង្ហើមធំងក់ក្បាលយល់ព្រម ហិហិ ខ្ញុំដឹងថាគាត់ជំទាស់ចិត្តខ្ញុំមិនបានយូរទេ។
BINABASA MO ANG
Bloody Romance
Fanfictionគេនឹងក្លាយជាអធិរាជគ្រប់គ្រងអាណាចក្របិសាចជញ្ជក់ឈាមនៅថ្ងៃអនាគត នឹងជាឃាតករដែលសម្លាប់ប៉ាម៉ាកនាងយ៉ាងឈាមត្រជាក់បំផុត ហើយក្នុងពេលតែមួយ គេក៏ជាគូស្នេហ៍របស់នាង។ នាងប្រាប់ខ្លួនឯងអោយស្អប់គេ នឹងព្យាយាមបំភ្លេចគេរាល់ថ្ងៃ ប៉ុន្តែវាមិនមែនជារឿងងាយស្រួល។ បន្ទាប់ពីបែកគ...
