• WARNING : This chapter contains Strong Language!
កុប! កុប! កុប!
សម្រឹបជើងសេះជាច្រើនបន្លឺរកាត់តាមជើងភ្នំ តម្រង់ទៅ
កំពូលភ្នំដែលមានផ្កាស្មៅពណ៌ស្វាយជាច្រើនដុះព្រោង
ព្រាត ខណៈដែលសេះនាំមុខគេបំបោលកាន់តែលឿន
វ៉ាដាច់សេះឯទៀតយ៉ាងឆ្ងាយ...
"អា៎!!! ឈ-ឈប់សេះភ្លាម!!!"
សម្លេងស្រួយស្រេសរបស់ Saiya ស្រែកប្រជែងនឹង
សម្លេងជើងសេះខ្លាំងៗ ខណៈម្រាមដៃស្រឡូនស្អាតខ្ញាំ
អាវធំរបស់អ្នកដែលនៅពីក្រោយឡើងទក់វ៉ល់។
"និយាយអោយស្រួលបួលសិន...និយាយអោយដូចដែល
បងប្រាប់អូន"
Jimin មិនប្រណីអ្នកដែលខ្លាចឡើងញ័រខ្លួន គេកាន់តែ បន្ថែមល្បឿន ហើយ Apollo សេះសំណប់ចិត្តរបស់គេ
ក៏បោលទៅមុខកាន់តែលឿន មិនខុសពីសេះដាច់បង្ហៀរ។
"ដ-ដាំចេកទៅ ទោះស្លាប់ក៏ខ្ញុំគ្មានផ្លូវនិយាយពាក្យគួរ
អោយស្អប់ ទាំ- អា៎!!! Jimin យឺតៗ អូនខ្លាច!!!"
ហើយព្រះនាងដ៏ខ្ពង់ខ្ពស់ក៏លេបសំដីដែលទើបតែខ្ជាក់
មិនទាន់បាន២វិនាទីទៅវិញភ្លាម បន្ទាប់ពីសេះរត់មកដល់
ជិតមាត់ជ្រោះ...
A few moment later...
វ៉ក...
ហើយទឹកអម្រិត នឹងកំទេចផ្កាចម្រុះពណ៌ក៏ហូរចេញ
ពីមាត់របស់នាងដូចទឹកជ្រោះ Negara fall
( you know what I mean...) បន្ទាប់ពីចុះពីសេះ...
រាងតូចចម្កោងខ្លួនក្អួតស្ទើរបែកប្រម៉ាត់ ហើយដបទឹកក៏
ត្រូវហុចមកដាក់ពីមុខនាង ភ្នែកស្រស់ស្អាតសម្លក់មេ
បញ្ហាដែលធ្វើអោយនាងវេទនាមុននឹងអកទឹកក្អឺកៗ
ខ្ពុលមាត់ចេញ។
"បើនិយាយតាំងពីដំបូង បែបមិនវេទនាចឹងទេ ហាហា"
Jimin និយាយ ដៃក៏លូកទៅញីសក់ទន់រលោងរបស់
នាងឡើងរញ៉េរញៃអស់ នាងក្រមុំវាស់ដៃគេចេញមុន
នឹងងើបឈរដើរចូលទៅរកវាលផ្កាស្មៅចម្រុះពណ៌
ទេសភាពដែលធ្វើអោយសម្លឹងរហូតភ្លេចដកដង្ហើម
ធ្វើអោយអារម្មណ៍មួរម៉ៅមុននោះរលាយបាត់មួយរំពេច
មុខស្រស់ស្អាតបង្ហាញស្នាមញញឹមមានក្តីសុខ មុននឹង
ងើយមុខបិទភ្នែកត្រដាងដៃទទួលយកខ្យល់ធម្មជាតិ
ត្រជាក់ៗដែលកំពុងបក់មក។
YOU ARE READING
Bloody Romance
Fanfictionគេនឹងក្លាយជាអធិរាជគ្រប់គ្រងអាណាចក្របិសាចជញ្ជក់ឈាមនៅថ្ងៃអនាគត នឹងជាឃាតករដែលសម្លាប់ប៉ាម៉ាកនាងយ៉ាងឈាមត្រជាក់បំផុត ហើយក្នុងពេលតែមួយ គេក៏ជាគូស្នេហ៍របស់នាង។ នាងប្រាប់ខ្លួនឯងអោយស្អប់គេ នឹងព្យាយាមបំភ្លេចគេរាល់ថ្ងៃ ប៉ុន្តែវាមិនមែនជារឿងងាយស្រួល។ បន្ទាប់ពីបែកគ...
