Jealous

156 5 0
                                    


សម្លេងតន្ត្រីលឺរងំក្នុងបារក្រោមដីមួយកន្លែង ដែលជាកន្លែងប្រជុំដោយពួកវណ្ណៈខ្ពស់មកជួបជុំគ្នា រាំលេង ផឹកស៊ី នឹងរកសេចក្តីសុខផ្ទាល់ខ្លួន ព្រោះស្រីៗនៅទីនេះម្នាក់ៗស្អាតស៊ិចស៊ីល្មមស៊ីចុក។

រាងខ្ពស់សង្ហាររបស់ Jimin ដើរជ្រែងហោប៉ៅខោចូលមក ទាក់ទាញក្រសែភ្នែករបស់គ្រប់គ្នាទាំងប្រុសទាំងស្រីអោយផ្តោតទៅលើគេ វាបែបនេះរាល់លើករហូតអ្នកកម្លោះសុំាទៅហើយ គេដើរតម្រង់ទៅតុ VIP ដែលមានប្រុសៗសង្ហារដូចទេវបុត្រពីរបីនាក់កំពុងអង្គុយ ហើយម្នាក់ក្នុងចំណោមនោះដែលឃើញគេមុនអ្នកផ្សេងទៀតក៏លើកដៃរាក់ទាក់ដោយស្នាមញញឹម។

"Hello ម៉េចក៏យឺតម្លេះ?"

"ជួនជាយើងមានការរវល់តិចតួច ឯណាអា Gi?"

អ្នកកម្លោះតប មុននឹងអង្គុយចុះលើសាឡុង។

"វាមិនបានមកទេ ម៉ែវាចាប់ឃុំបាត់ហើយ"

ប្រុសម្នាក់និយាយឡើងមុននឹងហុចកែវវីសស្គីអោយគេ។

"ដូចអា Gi នឹងហេ៎សដែលព្រមអោយម៉ែវាឃុំ? ថ្មើរនេះប្រហែលជាកំពុងជិះអំបុរដឹកស្រីក៏មិនដឹង"

ប្រុសសង្ហារថ្ពាល់ខួចនិយាយ ព្រមទាំងគ្រវីក្បាលអស់សំណើច ហើយម្នាក់ទៀតដែលអង្គុយក្បែរគេក៏ទះក្បាលគេមួយដៃជា
ការដាក់ទោស។

"ជិះអំបុរឪឯងអី វាទើបខលមកប្រាប់យើងថាម៉ែវាឃុំក្នុងបន្ទប់១
អាទិត្យហើយ"

"អាJin អាញី ឯងទះក្បាលអញធ្វើអី?!"

កម្លោះថ្ពាល់ខួចស្រែកជេរប្រុសមុខស្អាតដូចស្រីដែលឈ្មោះ Jin មុននឹងលើកដៃអង្អែលក្បាលដែលមិនដឹងថាពករឺអត់ទេ។

"អឺ យើងទះអោយឯងបាត់ឆ្កួត តិចទះទៀតអាលូវ"

Jin និយាយ នឹងលើកដៃប្រុងទះថែម តែសម្លេង Jimin បញ្ឈប់ដៃគេបានទាន់ពេល។

"បានហើយ Jin Joon ឈប់ព្រុសទៅខ្ញុំមកសប្បាយមិនមែនមកមើលពួកឯងឈ្លោះគេទេ"

Jimin និយាយហើយក៏លើកដាច់វីសស្គីដែល Jin ហុចអោយមុននោះត្រឹមមួយដង្ហើម។

" អឺ និយាយអីចឹងឯងមិនអីទេ? មុខមិនស្រស់សោះ"

ប្រុសដែលសុភាពជាងគេក្នុងក្រុមសួរឡើងខណៈដែលចាប់
សាច់ខ្លែមដាក់ចូលមាត់។

Bloody RomanceWhere stories live. Discover now