ព្រាននារី🔥

6.6K 264 2
                                    

__Part 2__

New Day៚
" Seoul University "

« Jimin!! Park Jimin!! » EunBii ស្រែកពីចម្ងាយ

« យ៉ាងម៉េច ស្រែកនោះស្រែក » Jimin ឈប់ដំណើរងាកមកនិយាយជាមួយមិត្តវិញ

« ឯណា Taehyung ? » EunBii សម្លឹងមើលជុំវិញនោះតែមិនឃើញ Taehyung នោះទេ

« ទៅជួបលោកនាយក បន្តិចទៀតមកវិញហើយ » Jimin និយាយហើយក៏ទៅអង្គុយនៅក្រោមដើមឈរធំមួយជាមួយ EunBii ចាំមើលផ្លូវ Taehyung មកវិញ

_______________________

+ Taehyung POV*

« នេះ! យកឯកសារទាំងនេះទៅមើលទៅ » លោកនាយក ហុចឯកសារទាក់ទងនឹងការប្រឡងយកអាហាររូបកណ៍ទៅ Taehyung យ៉ាងច្រើនមួយគំនរតែម្ដង

« បាទ! អគុណលោកនាយក អញ្ចឹងខ្ញុំសុំលាលោកនាយកទៅសិនហើយ ជុំរាបលាបាទ! » ថាហើយ Taehyung ក៏លើកឯកសារទាំងនោះមកឱបទាំងពិបាកព្រោះវាច្រើន បន្ទាប់មកក៏ដើរចេញទៅ

« អេស៎! ទៅណាដែរ? ឱ្យខ្ញុំជួយកាន់ទេ!? » Jungkook ដើរមកពីណាមិនដឹងជួនជាមួយនឹងមាឌតូចទើបតែចេញពីបន្ទប់នាយកតែម្ដង

« មិនអីទេ ខ្ញុំធ្វើខ្លួនឯងបាន » Taehyung ក៏បន្តដំណើរទៅមុខទៀត

« មកចាំខ្ញុំជួយកាន់ឯង ម៉ោះ! » Jungkook នៅតែតាម Taehyung មិនទៅណាទេ

« ខ្ញុំថាមិនបាច់គឺមិនបាច់ហើយ កុំមករំខានខ្ញុំអីខ្ញុំប្រញាប់ទៅធ្វើ Assignment បន្តទៀត ចៀសចេញទៅ » Taehyung

« ឱ្យមកខ្ញុំជួយកាន់ឯង »

« ខ្ញុំប្រាប់ហើយថាមិនបាច់ទេ! » Taehyung

« មកកុំចិត្តអាក្រក់ពេក » Jungkook នៅតែក្រាញ់ននៀលសុំជួយមាឌតូចរហូត

« កុំអី ចៀសចេញទៅ (ប្រាវ!) អួយ! ឃើញទេជ្រុះអស់ហើយ »

« អឺ...សុំទោស! ចាំខ្ញុំជួយរើស » Jungkook លើកដៃអេសកញ្ចឹងកបន្តិចមុននឹងឱនទៅជួយរើសក្រដាស់ឯសារទាំងនោះឱ្យរាងតូច

« ហ៊ើយ~ បានហើយមិនបាច់ជួយទេ » Taehyung និយាយទាំងទឹកមុខធុញ

♥️ Promise 🔞💢Where stories live. Discover now