យើងមិនលើកលែងឱ្យឯងដាច់ខាត

3.2K 158 11
                                    

__Part 37__

     ថ្ងៃថ្មី៚

« EunBii ឯងទើបមកពីណា? ម៉េចក៏ធ្វើមុខអាក្រក់មើលបែបនេះ? អ្នកណាធ្វើអីឯងឫ? » Jimin សួរមិត្តដោយបារម្ភ ក្នុងដៃរបស់នាងមានប្រអប់ម្យ៉ាង តែមិនដឹងឡើយថាក្នុងនោះមានរបស់អ្វី រីឯទឹកមុខរបស់នាង ហាក់បីដូចជាទើបតែជួបរឿងមិនល្អអ្វីមួយអ៊ីចឹង

« Jimin យើងចង់ប្ដូរសកលវិទ្យាល័យ »

« ហេតុអី?? នៅតែមួយឆ្នាំទៀតបញ្ចប់ការសិក្សារហើយ ប្ដូរសកលវិទ្យាល័យនាំឱ្យរញេរញៃធ្វើអី K'Bii »

     ពិតណាស់ នៅសល់ត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះសិស្សនិសិត្សផ្នែក Businesses នឹងត្រូវបញ្ចប់ការសិក្សារហើយ ព្រោះថារាល់ផ្នែកនីមួយៗ គឺសុទ្ធតែត្រូវរៀនដោយមានកម្រិតវិជ្ជាជីវៈខុសៗគ្នាទាំងអស់ ។ សម្រាប់សិស្សផ្នែក Businesses ចាំបាច់ត្រូវរៀន ២ ទៅ ៣ ឆ្នាំប៉ុណ្ណោះព្រោះថាចំណេះដឹងផ្នែកទីផ្សាផ្សេងៗ យើងអាចរៀនបន្ថែមពេលចេញទៅសង្គមខាងក្រៅ ក៏ដូចជាពេលដែលចូលធ្វើការក្នុងក្រុមហ៊ុនណាមួយជាដើម ។ ខុសពីសិស្សផ្នែកពេទ្យ ច្បាប់ IT ឫវិស្វ័ករ ដែលត្រូវបន្តការសិក្សារជាច្រើនឆ្នាំដើម្បីទទួលបានចំណេះដឹងជាច្រើនឱ្យជ្រៅជ្រះ ។

« គឺយើង... ចាំបន្តិចណា៎ » មិនទាន់បាននិយាយចប់ប្រយោគផង ទូរសព្ទ័របស់ EunBii ស្រាប់តែរោទិ៍ឡើង មិនចាំយូរនាងក៏ចុចទទួល

« ហាឡូ! សិស្សច្បងមានអ្វីមែនទេ? » EunBii ទុកប្រអប់ដែលនៅនឹងដៃទៅលើតុ មុននឹងដើរទៅមាត់បង្អួចនិយាយទូរសព្ទ័ ឆ្លៀតឱកាសពេលដែល EunBii កំពុងរវល់ Jimin ក៏បើកប្រអប់នោះមើលថា ក្នុងនោះជាអ្វី ។ ពេលបើកប្រអប់មកគេក៏ឃើញ មានកន្សែងបង់.កក្រាស់មួយដែលចាក់ដោយដៃ ពណ៌ស្រគាំស៊ីជាមួយនឹងមនុស្សប្រុសជាជាង

« វាធ្វើឱ្យអ្នកណាអញ្ចេះ? » Jimin ឱទានក្នុងចិត្តនឹកឆ្ងល់ តាមមើលទៅលើកន្សែងបង់.កនេះ ប្រាកដណាស់ថាជាស្នារដៃរបស់ EunBii ។ ថ្វីបើនាងមិនចេះធ្វើម្ហូប តែនាងក៏ចេះចាក់កន្សែងបង់.កដោយដៃដែរ Jimin ចាំបានថានាងធ្លាប់បានរៀនចាក់កន្សែងបង់.កពីម្ដាយរបស់ខ្លួនកាលពីនៅរៀនថ្នាក់បឋម ពួកគេទាំងពីរជាអ្នកជិតខាងនឹងគ្នា ប្រៀបបីដូចជាបងប្អូនទៅហើយ នៅពេលដែលម្ដាយ Jimin អង្គុយចាក់កន្សែងបង.ក EunBii ក៏សុំឱ្យគាត់ជួយបង្ហាត់បង្រៀននាងរហូតដល់ចេះអាចធ្វើដោយខ្លួនឯងបាន...

♥️ Promise 🔞💢Where stories live. Discover now