__Part 18__
NEW DAY៚
ដល់ម៉ោងសម្រាក Taehyung ក៏ចេញពីបន្ទប់រៀនមកបន្ទប់តន្ត្រីតែម្នាក់ឯង ។ គេទាញយកហ្គីតាដែលធ្លាប់លេងរាល់ដងមកកាន់ហើយក៏អង្គុយក្រោមម្លប់ដើមឈើធំមួយ
« ហឹម... » Taehyung ដកដង្ហើមចេញចូលស្រូបយកខ្យល់អាកាសបរិសុទ្ធយ៉ាងស្រស់ស្រាយបន្ទាប់ពីត្រូវឃុំខ្លួនឯងក្នុងបន្ទប់ពេញមួយថ្ងៃមក
« សួស្ដី » អ្នកម្លោះរូបរាងសង្ហារម្នាក់ឈរចំពីមុខរាងតូចញញឹមយ៉ាងស្រស់មកកាន់គេ
« អ៎រ! សួស្ដីសិស្សច្បង Dongwoon » Taehyung រៀងភ្ញាក់ផ្អើលបន្តិចដែរពេលឃើញវត្តមានរបស់អ្នកម្ខាងទៀត ព្រោះតាំងពីមានរឿងថ្ងៃនោះមកមិនដែលបានជួបមុខគេទៀតនោះទេ
« ខ្ញុំមិនរំខានទេមែនទេ? » Dongwoon ដាក់ខ្លួនអង្គុយជិតរាងតូច
« បាទ! មិនមានការរំខានអ្វីនោះទេ » Taehyung
« ល្អហើយចឹង! Taehyung ចូលចិត្តឧករណ៍តន្ត្រីណាស់ឫ? » Dongwoon
« ចូលចិត្តតាំងពីនៅវ័យកុមារតែគ្រួសារខ្ញុំមិនសូវគាំទ្រនោះទេ ទើបត្រូវមករៀនផ្នែក Business វិញដូច្នេះ » Taehyung
« ហឹម...ចុះជាធម្មតាចូលចិត្តលេងបទភ្លេងបែបម៉េចដែរ? » Dongwoon
« មនោសញ្ចេតនា ជាចំណូលចិត្តរបស់ខ្ញុំចុះសិស្សច្បងវិញ? » Taehyung
« ដូចគ្នា អញ្ចឹង Tae អាចលេងឱ្យខ្ញុំស្ដាប់មួយបទបានទេ? » Dongwoon
« ខ្ញុំមិនសូវជំនាញទេ តែខ្ញុំចង់ឱ្យសិស្សច្បងលេងឱ្យខ្ញុំស្ដាប់វិញយ៉ាងម៉េចដែរ? »
« OK ចង់ស្ដាប់បទអ្វីដែរ? » Dongwoon
« អឹម...Promise សិស្សច្បងចេះដែរទេ? » Taehyung
« មើលងាយសមត្ថភាពខ្ញុំពេកហើយ បទនេះខ្ញុំចូលចិត្តរឿងអីដែលថាមិនចេះនោះ ចាំស្ដាប់ណា៎ » Dongwoon
« OK » Taehyung និយាយហើយ Dongwoon ក៏ចាប់ផ្ដើមលេងហ្គីតាតាមសំណូមពររបស់មាឌតូចដោយច្រៀងបណ្ដើរទៀតផង ។ Tae ស្ដាប់យ៉ាងអន្លង់អន្លោចហើយក៏ទន់ត្របកភ្នែកបន្តិចម្ដងៗមុននឹងដាក់ក្បាលកើយស្មារមាំដោយមិនដឹងខ្លួន