__Part 10__
@ ផ្សារទំនើប
ចំណាយពេលជិតសាបសិបនាទីទើបមកដល់ផ្សារទំនើបល្បីធំមួយនៅទីក្រុងសេអ៊ូលនេះ ។ ពួកគេទាំងបួននាក់បានដើរទៅបណ្ណាគារមួយកន្លែងដើម្បីទិញសៀវភៅមួយចំនួន បន្ទាប់មកក៏ទៅហាងលក់សម្លៀកបំពាក់បន្ត...
« Taehyung ឈុតនេះស្អាតទេ? » EunBii លើកសំពត់ខ្លីលើជង្គង់ពណ៍សាច់និងអាវយឺតពណ៌ផ្កាឈូកមួយឈុតឱ្យ Tae វិភាគ
« ស្អាតបើឯងពាក់វាលើខ្លួនឯង រឹតតែស្អាតថែមទៀតណា៎ » Taehyung
« ហិៗ តែចៃដន្យអីយើងអត់ចេះស្លៀកសំពត់ផង » EunBii ញញឹមហើយក៏យកឈុតទាំងនេះដាក់កន្លែងដើមវិញ
« ចុះសំពត់រៀនម៉េចក៏ពាក់បាន? » Jimin
« បើសកលវិទ្យាល័យអនុញ្ញាតឱ្យនិសិត្សស្រីពាក់ខោបានណា កុំសង្ឃឹមថា Kim EunBii នេះពាក់សំពត់នោះ » EunBii
« យ៉ាប់ណាស់ឯងនេះ » Taehyung និយាយហើយពួកគេក៏ដើរមើលសម្លៀកបំពាក់ផ្សេងទៀត
« Taehyung! ម៉េចក៏មិនឃើញ Jungkook មកជាមួយឯងចឹង? » Aisha
« គឺខ្ញុំក៏មិនដឹងដែរ កាលពីម្សិលមិញគាត់មករកខ្ញុំធម្មតា ប៉ុន្តែថ្ងៃនេះមិនឃើញសូម្បីតែខលមកសួរ ហើយខ្ញុំព្យាយាមខលទៅគាត់ដែរប៉ុន្តែមិនទទួលទូរសព្ទ័ខ្ញុំនោះទេ មិនដឹងជាគាត់កើតអ្វីឫអត់ទេ » Taehyung រៀបរាប់ទាំងបារម្ភពីអ្នកជាសងកសារមិនស្ទើរនោះទេ
« អៅ!! ម៉េចចឹង? » Aisha លើកដៃអេសកញ្ចឹងកឆ្ងល់
« ខ្ញុំក៏មិនដឹងដូចគ្នា » Taehyung
« អេ៎! នោះជា Jungkook មែនឫមិនមែនហើយនៅមានមនុស្សស្រីម្នាក់ដើរជាមួយទៀតផង » Aisha ក្រលែកទៅក៏ប្រទះនឹងប្រុសម្នាក់និងស្រីម្នាក់ដើរជាមួយគ្នា រើសសម្លៀកបំពាក់នៅហាងជាមួយគ្នានេះដែរតែមើលមិនសូវជាច្បាស់ប៉ុន្មាននោះទេព្រោះហាងនេះទំហំធំណាស់
« អាច...អាចនឹងមិនមែនទេ នាងច្រឡំទេដឹង » Taehyung
« ចឹងសាកខលទៅគាត់សាកមើល » Aisha