__Part 38__
Jungkook ក្រោកពីប្រលឹមស្លៀកពាក់យ៉ាងសង្ហារ បើករថយន្ដមកទទួល Taehyung នៅម៉ោងប្រហែល 8កន្លះព្រឹក ដើម្បីទៅប្រលានយន្ដហោះ ជូនដំណើរ DongWoon ទៅប្រទេសបារាំង នៅសល់ត្រឹមតែមួយម៉ោងទៀតប៉ុណ្ណោះយន្ដហោះនឹងចេញដំណើរហើយ ។
អាកាសយានដ្ឋាន៚
មនុស្សម្នាជាច្រើនដើរខ្វាត់ខ្វែង មានទាំងអ្នកនៅក្នុងស្រុកនិងក្រៅស្រុក អ្នកខ្លះមកចាំសាច់ញាតិមកទទួល រីឯអ្នកខ្លះទៀតក៏កំពុងអង្គុយចាំម៉ោងជើងហោះហើររបស់ខ្លួន។ល។
ក្រឡេកមកមើលកម្លោះសង្ហា DongWoon ឯណេះវិញ គេកំពុងឈររេរារងចាំផ្លូវ Taehyung គេសម្លឹងមើលនាឡិកាអស់ជាច្រើនដងហើយ នៅសល់កន្លះម៉ោងទៀត ជើងយន្ដហោះរបស់គេនឹងត្រូវចេញដំណើរ ប៉ុន្តែមិនទាន់ឃើញស្រមោលមនុស្សដែលខ្លួនចង់ជួបជាលើកចុងក្រោយមុននឹងចាកចេញសោះ ។ ស្នាមញញឹមមានសង្ឃឹមក៏ស្រាប់តែលេចឡើងលើផ្ទៃមុខសង្ហារ ខណៈពេលដែលឃើញ Taehyung ព្យាយាមរត់យ៉ាងលឿនសម្ដៅមកកាន់ខ្លួន ព្រមជាមួយនិងថង់ក្រដាស់ទំហំល្មមមកជាមួយទៀតផង...
« Taehyung! » DongWoon ញញឹមត្រេកអរ ដែលឃើញរាងតូចយកចិត្តទុកដាក់ ខំប្រឹងរត់ទាំងត្រហេបត្រហបដើម្បីមកជូនដំណើរខ្លួន ក្នុងចិត្តហាក់បីដូចជាមិនចង់ទៅទាល់តែសោះ
« Hyung! សុំទោសដែលមកយឺតពេល ព្រោះថ្ងៃនេះផ្លូវស្ទះសម្បើមណាស់ » Taehyung ដកដង្ហើមញាប់ៗ ទឹកមុខស្លេកៗព្រោះហត់...
« កុំបង្ខំពេក នេះទឹកញ៊ាំសិនទៅ » DongWoon ជូនទឹកទៅរាងតូចមួយដប គេទទួលមកផឹករួចក៏ចំពេលដែល Jungkook ដើរមកដល់ពីក្រោយខ្នងមាឌតូចល្មម មុននេះឈប់រថយន្ដភ្លាម Taehyung ក៏ប្រញាប់រត់ចុះមកភ្លាម ឯគេនៅរកកន្លែងចតរថយន្ដឱ្យត្រឹមត្រូវសិនទើបដើរចូលមកតាមក្រោយ ។
« ឯងក៏មកដែរឫ?យើងស្មានតែមិនមកហើយទេតើ » នាយសង្ហារនិយាយឌឺដង
« មកពី Tae បង្ខំប៉ុណ្ណោះ » មាត់ខុសពីចិត្ត កាលពីព្រឹកមិញគេព្យាយាមក្រោកពីប្រលឹមដើម្បីរៀបចំខ្លួនខ្លាចហួសពេល រួចរាល់ក៏បើករថយន្ដសេរីទំនើបរបស់ខ្លួនមកទទួល Taehyung រាងតូចភ្ញាក់ផ្អើលមិនស្ទើរទេ សុខៗ Jungkook ស្រាប់តែគោះទ្វារកាត់ព្រឹកប្រលឹម ពេលសួរនាំទើបដឹងថាគេប្រញាប់ទៅជូនដំណើរអតីតមិត្តជិតស្និតឡើងយន្ដហោះជាលើកចុងក្រោយ តែពេលមកដល់បែរជាឆ្លើយផ្សេងទៅវិញ ចំមែន។