បងសន្យា❤︎

3.3K 157 1
                                    

   __Part 6__

     ៙NEW DAY
     តុក តុកៗ ក្រាក!

« អៅ! Tae ចូលមកក្នុងសិនមក » ថាហើយ Jungkook ក៏នាំមាឌតូចចូលទៅក្នុង Condo របស់ខ្លួន

« ហេតុអីក៏សំពីងសំពោងយ៉ាងនេះ! មកតែដៃទទេរបានហើយ » Jungkook

« មកដៃទទេរមិនបានទេ ព្រោះក្នុង Condo បងគ្មានអ្វីស្តុកទុកនោះទេ ដូច្នេះហើយទើបខ្ញុំឆ្លៀតចូលផ្សារទំនើបទិញឱ្យបងនឹងណា៎ » Taehyung និយាយខណៈពេលកំពុងរៀបចំរបស់របរទុកក្នុងផ្ទះបាយ

« គួរឱ្យស្រលាញ់ដល់ហើយសង្សារអ្នកណាគេណ៎ » jungkook ដើរទៅឱបចង្កេះរាងតូចពីក្រោយហើយដាក់ចង្ការទ្រនឹងស្មារមាឌតូច

« សង្សាររបស់ Jeon Jungkook នឹងណា៎ » រាងតូចងាកមកញញឹមយ៉ាងស្រស់ដាក់រាងក្រាស់

« (ខ្សឺត!) ក្រអូមណាស់ ហឹម... » Jungkook ឆ្មក់ទៅថើបថ្ពល់ Taehyung បន្តិចមុននឹងឱនទៅឆ្ងប់មុខនឹងកញ្ចឹងករបស់មាឌតូច

« ហិៗ បានហើយរសើបណាស់ និយាយចឹងបងញ៊ាំអីហើយឫនៅ? » Taehyung

« នៅទេ! គ្មានអីញ៊ាំផង »

« ចឹងចាំខ្ញុំធ្វើអាហារឱ្យញ៊ាំណា៎ ទៅអង្គុយចាំសិនទៅបន្តិចទៀតរួចរាល់ហើយ » Taehyung

« ok បាទ (ខ្សឺត! ) » មុននឹងទៅ Jungkook ឆ្លៀតថើបថ្ពាល់របស់ Taehyung ម្ដងទៀតទើបដើរទៅអង្គុយតាមបញ្ជារ

« យ៉ាប់មែនទែនហើយបងនេះ » Taehyung ក្រវីក្បាលហួសចិត្តនឹងរាងក្រាស់ ហើយក៏ងាកមកធ្វើអាហារឱ្យគេវិញ 15នាទីក្រោយអាហារពេលព្រឹកសម្រាប់ Jungkook ក៏រួចរាល់ រាងតូចច្រឡឹងដោះអាវអៀមដែលពាក់ការពារប្រឡាក់កំឡុងពេលធ្វើម្ហូបនោះចេញ មុននឹងលើកអាហារដែលចំអិនរួចរាល់ទៅដាក់លើតុដើម្បីញ៊ាំ...

« Wow...! ឈ្ងុយខ្លាំងណាស់ បងមិននឹកស្មានថាអូនពូកែគ្រប់យ៉ាងបែបនេះសោះ » Jungkook

« មិនដល់ថ្នាក់គ្រប់យ៉ាងទេ បានហើយកុំនិយាយច្រើនឆាប់ញ៊ាំទៅទាន់នៅក្ដៅ » និយាយហើយ Jungkook ក៏ចាប់ផ្ដើមញ៊ាំអាហារនោះ

« ចុះ Tae មិនញ៊ាំទេហ៎? »

« មិនញ៊ាំទេ អូនញុំញ៊ាំរួចហើយបងញ៊ាំចុះ » Taehyung

♥️ Promise 🔞💢Where stories live. Discover now