__Part 19__
Taehyung បើកភ្នែកមកក៏ឃើញខ្លួនឯងនៅក្នុងបន្ទប់មួយដោយមានសភាពប្លែកនឹងធំជាងបន្ទប់របស់ខ្លួនរាល់ដង
« ខ្ញុំនៅកន្លែងណាហ្នឹង? » Taehyung សម្លឹងមើលជុំវិញខ្លួនទាំងចម្លែកចិត្ត ក្បាលឈឺខ្ទោកៗ ទឹកមុខក៏ស្លេកស្លាំងគ្មានកម្លាំងកំហែងក្នុងខ្លួនសោះហើយ
ក្រាក...?
« Taehyung ដឹងខ្លួនហើយឫ? កុំប្រញ៉ាប់ក្រោកអីឯងមិនទាន់រឹងមាំស្រួលបួលនោះទេ » EunBii និង Jimin បើកទ្វារចូលមកដោយក្នុងដៃមានអាហារពេលព្រឹកសម្រាប់ Tae ទៀតផង
« យើងនៅទីណានឹង? »
« នៅមន្ទីរពេទ្យ យប់មិញនេះឯងសន្លប់ទើបយើងខលហៅ K'Bii ឱ្យមកជួយគ្នានាំឯងមកទីនេះនឹងណា » Jimin
កាលពីយប់មិញនេះ Jimin ក៏បានឮសម្លេងឈ្លោះប្រកែកគ្នារវាង Taehyung និង Jungkook ដែរតែមិនហ៊ានចូលពាក់ព័ន្ធរឿងរបស់គេ ទើបនៅស្ងៀមៗ។ ប៉ុន្តែមួយសន្ទុះធំស្រាប់តែស្ងាត់ឆឹង Jimin ក៏ប្រញ៉ាប់រត់ចេញមកមើលព្រោះខ្លាចមានរឿងអីកើតឡើងធ្ងន់ធ្ងរ តែពេលទៅដល់ឃើញតែ Taehyung ដែលដេកសន្លប់ម្នាក់ឯងដោយគ្មានវត្តមាន Jungkook នោះទេ ។ ឃើញបែបនេះគេក៏ខលហៅឱ្យ EunBii មកជួយនាំមិត្តទៅមន្ទីរពេទ្យទាំងយប់អាត្រាតតែម្ដង
« ឯងបានស្រួលខ្លះឫនៅ? » EunBii ទាញកៅអីមកអង្គុយជិតគ្រែអ្នកជម្ងឺ
« ហឹម...បានធូរហើយ » Taehyung
« ល្អហើយ និយាយចឹងឯងមានជម្ងឺបេះដូងមែនទេ? » EunBii បានដឹងហើយថាមិត្តមានជម្ងឺអ្វីព្រោះមុននេះគេបាននិយាយជាមួយ Doctor ពីអាការៈរបស់ Taehyung រួចហើយ
« អឹម...តែមិនធ្ងន់ធ្ងរអ្វីនោះទេ » Taehyung
« មិនបាច់កុហកទេ ជំងឺនេះមិមធម្មតានោះទេ Tae ព្យាយាមថែរក្សាសុខភាពខ្លួនឯងផង កុំគិតច្រើនធ្វើខ្លួនឱ្យសប្បាយឮទេ » Jimin និយាយណែនាំមិត្ត
« អឹម...កុំបារម្ភពីយើងពេកអី » Taehyung
« និយាយចឹងឯងនិង...សិស្សច្បង Jungkook បែកគ្នាពិតមែនហេ៎? » EunBii