__Part 33__
@ បីថ្ងៃបន្ទាប់
កន្លងផុតទៅបីថ្ងៃហើយ ថ្ងៃនេះជាថ្ងៃដែលនិសិត្សឆ្នាំចុងក្រោយដែលត្រូវបានបញ្ចប់ការសិក្សារនៅឆ្នាំនេះ បានរួមគំនិតគ្នាង្កើតកម្មវិធីជួបជុំ Party នៅសណ្ឋាគារលំដាប់មួយ ដែលជាកម្មសិទ្ធរបស់គ្រួសារត្រកូល Jeon នោះហើយ អនាគតទៅក៏អាចនឹងក្លាយជារបស់ Jeon Jungkook ក៏ថាបាន
« រួចរាល់ឫនៅ Tae ? » Jimin ចេញពីបន្ទប់របស់ខ្លួនហើយក៏ដើរបន្តមកគោះទ្វារបន្ទប់ Taehyung តែម្ដង
« រួចហើយតោះ ចុះ EunBii នោះ? » Taehyung បិទទ្វារត្រឹមត្រូវហើយក៏ងាកមកសួរមិត្តវិញ
« ប្រហែលធ្វើខ្លួនមិនទាន់ហើយទេដឹង ដើរទៅមើលទាំងអស់គ្នាទៅ » Jimin និយាយហើយក៏បន្តរដើរទៅអគារដែល EunBii ស្នាក់នៅតែម្ដង
« K'Bii-ah រួចឫនៅហ្នឹង? » Jimin ឈរច្រតចង្កេះស្រែកហៅមិត្តពីខាងក្រៅ
« ហើយៗ ចាំបន្តិច » EunBii ឆ្លើយទាំងរហ័សរហួនមុននឹងទាញកាបូបស្ពាយរបស់ខ្លួនបើកទ្វារចេញមកយ៉ាងលឿនទាន់ចិត្ត
« រួចហើយតោះ! ពួកឯង...មើលអី?? » គ្រាន់តែ EunBii ដើរចេញមកដល់ខាងក្រៅភ្លាម ក៏ធ្វើឱ្យមហាមិត្តទាំងពីរនាក់នេះតាមសម្លឹងមើលនាងពីក្បាលដល់ចុងជើងម្ដងហើយម្ដងទៀតមិនអស់ចិត្តសោះ
« នាង K'Bii ឯងពាក់សំពត់ដែលបងប្រុសនោះឱ្យមែនទេ? » Jimin ចាប់ភ្លឹកនឹងសំពត់នោះមុនគេតែម្ដង
« អឺគេឱ្យហើយក៏ពាក់ទៅមានស្អីចម្លែក តោះម៉ោ! » EunBii និយាយហីៗហើយក៏ដើរនាំមុខចេញទៅរកតាក់ស៊ីមុន ឯពីរនាក់ទៀតក៏ដើរត្រុកៗតាមពីក្រោយមិត្ត ។ សម្រាប់នាងគឺធម្មតាតែសម្រាប់ Taehyung និង Jimin គឺមិនធម្មតាជាមួយទេ អ៊ូហ៊ូ! ប្រវត្តិសាស្រ្តហើយដែល Kim EunBii ចេះពាក់សំពត់ខ្លីបែបនេះនោះ ។
ចំណាយពេលប្រហែលម្ភៃនាទីពួកគេទាំងបីក៏បានមកដល់សណ្ឋាគារនោះ ។ ចុះពីលើតាក់ស៊ីហើយពួកគេក៏បណ្ដើរគ្នាចូលទៅសណ្ឋាគារ ពេលចូលទៅដល់ក៏មានបុគ្គលិកប្រុសម្នាក់ឈរចាំទទួលពួកគេជាស្រេចតែម្ដង