មិនបានប៉ុន្មានផងគេក៏ប្លែក

2.9K 138 0
                                    

__Part 9__

  ៙ 1 week ago
" Seoul University "

« តោះ! ប្អូនអាចសម្រាកបានណា៎ » អ្នកជាគ្រូនិយាយឡើងខណៈពេលត្រូវដល់ម៉ោងសម្រាក ហើយសិស្សគ្រប់គ្នាក៏ចេញទៅ

« អេ៎! ឈប់សិន » EunBii និយាយឡើងពេលចុះមកដល់ជានផ្ទាល់ដី

« យ៉ាងម៉េច? » Jimin

« យើងចង់ចូលបន្ទប់ទឹកបន្តិចចាំទីនោះសិនទៅ » EunBii

« Ok » ថាហើយ Jimin និង Taehyung ក៏ដើរទៅម្ខាងអង្គុយលើបង់ចាំ EunBii

     ពេលធ្វើធុរៈរួចរាល់ EunBii ក៏បើកទ្វារចេញមកវិញ ស្រាប់តែពេលនោះ មានប្រុសម្នាក់ឈរនៅមុខបន្ទប់ទឹកតែម្ដង កាយវិការហាក់ដូចជាចង់រុញទ្វារបន្ទប់ទឹកនេះចឹង

« អាយ!!! អាមនុស្សរោគចិត្ត ( ឌឹប!  ) » EunBii  ស្រែកខ្លាំងៗតាមអារម្មណ៍ភ្ញាក់ផ្អើលលាយជាមួយនឹងអារម្មណ៍ភ័យ ថែមទាំងដាល់ប្រុសម្នាក់នោះមួយដៃយ៉ាងធ្ងន់ថែមទៀត

« អួយ!! នាង! » Boy ខ្ទប់មុខខ្លួនឯងមួយចំហៀងដែលត្រូវរាងស្ដើងដាល់អម្បាញ់មិញនេះ

« អាមនុស្សអាក្រក់អារោគចិត្ត ឯងនេះរោគចិត្តពិតមែន » EunBii ចង្អុលមុខអ្នកកម្លោះនោះស្រែកជេរគេញ៉ាប់មាត់ សួរថាអ្នកណាមិនភ័យ នេះជាបន្ទប់ទឹកសម្រាប់មនុស្សស្រីណា៎ តែគេជាប្រុសចូលក្នុងបន្ទប់ទឹកស្រីហើយប្រុងរុញទ្វារបន្ទប់ទឹកទៀត មិនភ័យទើបចំឡែក

« រោគចិត្តស្អីនិយាយឱ្យស្រួលបួលទៅមើល » Boy និយាយដោយទឹកមុខខឹងហើយដើរទៅជិតរាងស្ដើង

« អត់ទេ! អាយ!! » EunBii ស្រែកហើយរត់ចេញទៅក្រៅបាត់ ឃើញបែបនេះរាងសង្ហារក៏ប្រញ៉ាប់រត់ទៅតាម EunBii ពីក្រោយ

« ជួយផង Jimin Taehyung »

« មានរឿងអី EunBii? » ឃើញអកប្បកិរិយាមិត្តប្លែក Taehyung ក៏សួរ

« គឺពួករោគចិត្តណាឯងវានៅក្នុងបន្ទប់ទឹក អ៊ូ! នោះវាមកហើយវាយវាទៅ » EunBii

« អ្នកណា? នៅឯណា? » Jimin

« នោះ វាមកហើយ!!! » EunBii ក៏រត់ទៅពួនក្រោយខ្នង Taehyung

♥️ Promise 🔞💢Wo Geschichten leben. Entdecke jetzt