ទន់ជ្រាយម្ល៉េះ?😪

2.9K 151 13
                                    

__Part 21__

ក្រឹងៗៗ!!!!

សម្លេងកណ្ដឹងរោរិ៍បន្លឺឡើងបញ្ជាក់ប្រាប់ដល់សិស្សគ្រប់រូបដែលកំពុងឈ្ងោកមុខជាមួយនឹងកិច្ចការក្រោកឡើងព្រោះដល់ពេលត្រូវសម្រាកហើយ។

« តោះៗ ទៅញ៊ាំបាយយើងឃ្លានហើយ » EunBii គ្រាន់តែឮសម្លេងកណ្ដឹងភ្លាមក៏ប្រញ៉ាប់ក្រោកមកអូសដៃមិត្តពីរនាក់របស់ខ្លួនយ៉ាងលឿនតែម្ដង

« មិនប្រាប់ក៏យើងដឹងដែរ មានពេលណាដែលឯងមិមឃ្លាននោះ K'Bii » Jimin

« បើដឹងហើយក៏ប្រញ៉ាប់ក្រោកមកយើងទៅចាំទីនោះមុនហើយ » EunBii

« អឺទៅៗ...តោះ Tae រួចឫនៅ? » Jimin

« រួចហើយតោះ » Taehyung និយាយហើយក៏ក្រោកចេញតុដោយមិនភ្លេចយកសៀវភៅមួយក្បាលទៅតាមខ្លួនផងដែរ ឯ Jimin ជាអ្នកដើរមុខនាំ Tae ( ព្រូស! )

« អួយ! » Taehyung ដើរមកដល់កាត់កន្លែង Miyeon ក៏ស្រាប់តែជំពប់ជើងឌួលនៅជិតជើងរបស់ Miyeon ដែលអង្គុយគងទាក់ខ្លានោះតែម្ដង

« ដើរមិនយកភ្នែកមើលទេហេ៎ ខ្វាក់ឫយ៉ាងម៉េច!? » Miyeon ទម្លាក់ជើងមកជាន់លើសៀវភៅដែលនៅជិតជើងនាង ពេលឃើញ Tae បម្រុងរើសសៀវភៅនោះឡើង

« ដកជើងនាងចេញភ្លាម Miyeon! » Dongwoon មកជូបរាងតូចជូនពេលកំពុងកើតរឿងតែម្ដង

« ក្រោកមក Tae » Jimin ចូលមកឱបស្មារមិត្តជួយគេឱ្យក្រោកព្រោះគេនៅខ្សោយនៅឡើយ ហើយក៏រើសសៀវភៅមកឱ្យ Tae វិញ

« ឆឹស! មានខ្នងចាំជួយរហូតណ៎ » Miyeon ក្រោកឈរដើរឱបដៃភ្នែកសម្លក់ Dongwoon ហើយក៏ដើរតម្រង់បុកស្មារ Taehyung ចេញទៅក្រៅធ្វើប្រងើយ

« មិនអីទេមែនទេTae? » Dongwoon

« មិនអីទេ ឆាប់ទៅៗ EunBii កំពុងចាំហើយ » Taehyung ញញឹមហើយក៏ដើរនាំមុខទៅរោងអាហារ

« ហឹម... » Dongwoon ដកដង្ហើមធំហើយក៏ទៅតាមក្រោយ

@ រោងអាហារ

« ម៉េចក៏យូរម៉្លេះ? » EunBii

« មកហើយតើរអ៊ូនោះរអ៊ូ! » Jimin

♥️ Promise 🔞💢Onde histórias criam vida. Descubra agora