__Part 7__
NEW DAY៚
+ Jimin Sceneល្ងាចពេលចេញពីរៀន Jimin បានទៅ Mart មួយកន្លែងដែលនៅឆ្ងាយពីអគារស្នាក់នៅគួរសម ។ Jimin ដើរទិញរបស់របរប្រើប្រាស់ក៏ដូចជានំចំណីអីជាដើមដើម្បីស្តុកទុកក្នុងបន្ទប់ពេលមិនបានចេញទៅក្រៅ...
« បានហើយគ្រប់ហើយ ទៅគិតលុយសិន » និយាយហើយ Jimin ក៏កាន់កន្ត្រក់ដាក់ឥវ៉ាន់របស់របរទៅគិតលុយ ពេលគិតលុយរួចរាល់គេក៏ដើរចេញពី Mart ត្រឡប់ទៅវិញ
ពេលចេញមកដល់មុខ Mart ស្រាប់តែជាន់នឹងរបស់ម្យ៉ាង Jimin ក៏ឱនរើសវាឡើងមកមើលថាជារបស់អ្វី
« កាបូបលុយមនុស្សប្រុសទេតើ ជារបស់អ្នកណាទៅ? » Jimin សម្លឹងមើលជុំវិញខ្លួនគ្មានមនុស្សនោះទេ គេក៏បើកការបូបនោះមើល
« អ៊ូហូ! សុទ្ធតែកាត់ទាំងអស់លុយសុទ្ធមានតែប៉ុន្មានសន្លឹកប៉ុណ្ណោះ អេ៎! នេះមានអត្តសញ្ញាណបណ្ណ័របស់គេដែរតើ ឈ្មោះ KIM NAMJOON ហេ៎! »
« គួរតែយកទៅបុស្តិ៍ប៉ូលីសល្អជាង » Jimin និយាយហើយក៏សម្រេចចិត្តយកការបូបនោះទៅបុស្តិ៍ប៉ូលិសដែរនៅជិតនោះតែម្ដង
« សួស្ដីលោកប៉ូលិស ខ្ញុំមានរឿងពឹងឱ្យលោកជួយបន្តិចបានទេ? » Jimin ដើរចូលមកក្នុងប៉ុស្ដិ៍ប៉ូលិសមុននឹងដើរទៅអង្គុយទល់មុខលោកប៉ូលិសម្នាក់
« បាទ! មានរឿងអ្វីដែរ? » Man
« គឺអញ្ចេះទេ អម្បាញ់មិញនេះខ្ញុំរើសបានកាបូបរបស់មនុស្សប្រុសមួយនៅមុខ Mart ខាងនោះ អធ្យាស្រ័យលោកជួយទុកឱ្យម្ចាស់របស់គេផងបានទេ ខ្ញុំជឿរជាក់ថាគេនឹងមករកនៅទីនេះជាមិនខានអញ្ចឹងលោកជួយទុកឱ្យគេផង » Jimin លើកកាបូបនោះហុចឱ្យប៉ូលិសម្នាក់នោះ
« អ៎របាទ! មិនអីទេចាំខ្ញុំទុកឱ្យគេចុះ អាល្អិតឯងឈ្មោះអី? » Man
« ខ្ញុំឈ្មោះ Park Jimin បាទ! » Jimin
« ត្រូវការឱ្យទុកលេខទូរសព្ទ័ឫទីតាំងឱ្យម្ចាស់កាបូបនេះទាក់ទងទៅដែរទេ? » Man