ផ្សារភ្ជាប់មិត្តភាពឡើងវិញ

2.3K 116 7
                                    

__Part 35__(ត)

     នូវពេលឃើញ Taehyung កំពុងឈរឱបមនុស្សដែលជាសត្រូវបេះដូងខ្លួនឯងនោះ Jungkook កាន់តែក្ដៅស្លឹកត្រចៀកខ្លាំងលើសដើម ។ ជំហានឈានទៅមុខស្របជាមួយទឹកមុខដ៏មុតមាំ ហាក់បីដូចជាខឹងសម្បារខឹងណាស់ ឈាមក្ដៅពុះលើសមួយរយអង្សាហ៍ទៅទៀត ។

« អាចង្រៃ! (ឌឹប!) » Jungkook មិនបានសួរនាំអ្វីជាមុននោះទេ ចូលទៅដល់ក៏ក្របួចកអាវ Dongwoon ចាប់ទាញចេញពីការឱបរវាងគេនិងមាឌតូចហើយក៏ដាល់គេមួយដៃយ៉ាងតំណំចំថ្គាមបណ្ដាលឱ្យចេញឈាមមករឹមៗតែម្ដង

« Jungkook បងធ្វើឆ្កួតស្អីហ្នឹង! ឆាប់លែងភ្លាមទៅ » Taehyung ភ្ញាក់ផ្អើលនឹងទិដ្ឋភាពនេះជាខ្លាំង គេក៏រហ័សទាញដៃ Jungkook មកវិញដើម្បីចៀសវាងត្រូវកើតរឿងធ្ងន់ធ្ងរជាងនេះ

« លែងដៃបងៗចង់ប្រដៅអាម្សៀរឱ្យណាណីម្ដង »

« អត់ទេ! បងយល់ច្រឡំហើយ! ឆាប់សុំទោស Dongwoon-Hyung ភ្លាមទៅ បងដាល់គាត់ឱ្យមានរបួសទាំងដែលគាត់គ្មានកំហុសហើយ » Taehyung ព្យាយាមនិយាយពន្យល់រាងក្រាស់ខ្លាំងៗតាមដែលអាចធ្វើបាន តែដូចជាគ្មានបានការអ្វីសោះតែម្ដង

« អូនចង់ឱ្យបងសុំទោសវាអញ្ចឹងសមដែរទេ? វាហ៊ានឱបអូនណា៎ » Jungkook ស្រែកតបទៅរាងតូចវិញម៊ាំងៗ

« ខ្ញុំដឹង គាត់ឱបខ្ញុំតែយើងមានហេតុផល បងព្យាយាមស្ដាប់ខ្ញុំពន្យល់សិនទៅបានទេ Jung!! » Taehyung

« យើងនិង Taehyung គ្រាន់តែឱបលាគ្នាធម្មតាមុនយើងចាកចេញទៅរៀនបន្តនៅបារាំងប៉ុណ្ណោះ សូមឯងកុំគិតច្រើនលើសពីនេះអី យើងទៅវិញហើយ មិនរំខានទេ » Dongwoon ក្រោកឈរអស់កម្ពស់ ជូតឈាមនៅគេមមាត់ធម្មតាមុននឹងបោះជំហានចេញទៅ តែមិនទាន់នឹងដើរបានបីជំហានផង ស្រាប់តែសម្លេងរឹងកំព្រឹកបន្លឺសួរមកកាន់គេ ធ្វើឱ្យគេដាច់ចិត្តឈប់ដំណើរងាកមកម្ចាស់សម្លេងវិញម្ដងទៀត

« ឈប់សិន! ឯងថាឯងទៅរៀនបន្តនៅប្រទេសបារាំង ហើយឯងទៅពេលណា? លោកអ៊ុំជាអ្នកឱ្យឯងទៅមែនទេ? » លើកទីមួយហើយដែល Jungkook ដាច់ចិត្តនិយាយសួរនាំ Dongwoon ច្រើនបែបនេះ បើគិតទៅគឺវាកន្លងផុតមមរយៈពេលបីឆ្នាំហើយ ដែលពួកគេបែកបាក់សាមគ្គីលែងរាប់អានគ្នា មានតែរឿងឈ្លោះប្រកែកប្រកួតប្រជែងគ្នាមិនចេះចប់

♥️ Promise 🔞💢Where stories live. Discover now