ជីវិតនេះគ្មានគេគឺខ្ញុំរស់មិនបានទេ

2.6K 159 15
                                    

__Part 32__

     ម៉ោងថ្ងៃត្រង់ទៅហើយទើប Jungkook ដាច់ចិត្តនាំ Taehyung មកអាគារស្នាក់នៅរបស់សកលវិទ្យាល័យវិញ ។ គេញញឹមជាប់មាត់រហូតតាំងពីចេញពី Condo មកព្រោះរវាងគេទាំងពីរនាក់ ពេលនេះតទៅនឹងចាប់ផ្ដើមឡើងវិញសារជាថ្មីម្ដងទៀត បំភ្លេចរឿងមិនល្អចាស់ៗចោលឱ្យអស់ចាប់ដៃគ្នាដើរលើវិថីស្នេហារបស់ពួកគេឱ្យរឹងមាំជាងមុនទ្វេរដង

« ដល់ហើយអគុណ Bye Bye » Taehyung ញញឹមគួរសមទៅរាងក្រាស់ប្រុងនឹងបើកទ្វាររថយន្ដចេញទៅហើយតែក៏ត្រូវអ្នកម្ខាងទៀតចាប់ដៃតូចស្រឡូនឱ្យបែរមកវិញទល់មុខគេតែម្ដង

« ប្រញ៉ាប់ម្ល៉េះ?បងមិនទាន់បាត់នឹកទេណា៎ ធ្វើបែបនេះបងកាន់តែនឹកៗៗៗអូនកាន់តែខ្លាំងលើសដើមហើយ មិនអាណិតបងទេឫ? » Jungkook ពេបមាត់ធ្វើមុខគួរឱ្យអាណិតដាក់រាងតូច ពេលនោះ Tae ស្រាប់តែលោមុខទៅថើបមាត់អ្នកកម្លោះមួយខ្សឺតហើយក៏រហ័សដកចេញវិញយ៉ាងលឿន

« ល្មមបាត់នឹកហើ...អឹម! » ពាក្យសម្ដីអម្បាញ់មិញត្រូវលេបចូលវិញទាំងអស់ខណៈពេលដែលបបូរមាត់ស៊ីជម្ពូរត្រូវអ្នកម្ខាងទៀតត្របាក់ថើបបឺតជញ្ជក់យ៉ាងរោលរាល

« អ្ហឹម...Jung...ហឹមម...បានហើយនេះក្នុងឡានណា៎មិនមែនក្នុង Condo លោកទេ » Taehyung រុញស្មារមាំចេញបន្តិច

« ឈប់ហៅបងថាលោកបែបនេះទៅណា៎! បងចង់ឱ្យអូនហៅបងដូចពីមុនវិញ » Jungkook

« ពីមុនគឺហៅបែបនេះហើយមានខុសឯណា » Taehyung

« Tae~~~កុំឌឺបងអី »

« មានឌឺឯណា ខ្ញុំនិយាយតាមការពិតទេតើ » Taehyung

« អត់ទេ ហៅបងថាបងឱ្យត្រូវភ្លាមមិនអញ្ចឹងទេបងនឹងថើបៗៗអូនឱ្យណាណីហើយមិនឱ្យអូនចុះពីលើឡានទៅទេ » Jungkook ធ្វើគំរូដោយថើបប្រអប់ដៃមាឌតូចខ្លាំងៗ

« Ok Ok ហៅបែបហ្នឹងក៏បាន »

« ហៅឥឡូវនេះមក បងចង់ឮ » Jungkook

« ក៏បានដែរបង Jeon Jungkook! » Taehyung និយាយសង្កត់ពាក្យខ្លាំងៗឌឺរាងក្រាស់ហើយក៏បើកទ្វាររថយន្ដចុះចេញទៅ

♥️ Promise 🔞💢حيث تعيش القصص. اكتشف الآن