__Part 34__(ត)
« សិស្ស...អ៎រ! Hyung ខ្ញុំចង់សួរថាបន្ទប់ទឹកនៅឯណា? » មុននេះ Jungkook បានប្រាប់ឱ្យ EunBii ឈប់ហៅខ្លួនថាសិស្សច្បងទៀត នាងតូចមិនទម្លាប់មាត់ហៅដំបូងៗចេះតែខុសរហូតទើបប្រញាប់ប្ដូរពាក្យវិញខ្លាចត្រូវមួយដៃកណ្ដាលថ្ងាស់ again (😹)
« ដើរទៅត្រង់ហើយបត់ស្ដាំបន្តិចទៅដល់ហើយអ្នកនាងប្អូន » Jungkook
« ហិៗទៅហើយ អគុណ! » EunBii សើចហើយក៏ក្រោកចេញទៅដើរសម្ដៅទៅតាមដែល Jungkook ប្រាប់
« នៅឯណាអញ្ចេះ...អ៊ូនេះ! » EunBii ក្រឡេកមើលឆ្វេងស្ដាំតាមផ្លូវទៅបន្ទប់ទឹកព្រោះខ្លាចហួសផ្លូវ ដើរបានប៉ុន្មានជំហ៊ានប៉ុណ្ណោះក៏មកដល់ ។ នាងបោះជំហានមួយៗដើរចូលក្នុងបន្ទប់ទឹកសម្រាប់មនុស្សស្រីនោះ តែគាប់ជួនក៏បានជួប Aisha នៅទីនេះល្មមតែម្ដង
« អៅ! EunBii ឯងមកដល់ពីពេលណា? » Aisha សម្ដែងការភ្ញាក់ផ្អើលពេលឃើញវត្តមានរបស់មិត្ត ។ Aisha មិនខុសពីអ្នកដទៃនោះទេ នាងក៏ស្លៀកឈុតហែលទឹក Bikini ដូចជាស្រីៗអស់នោះដែរគ្រាន់តែមានអាវអៀមបំពាក់បាំរាងកាយបន្តិចប៉ុណ្ណោះ រាងនាងស្អាតស្លៀកអ្វីក៏សមស្អាតដែរ
« មកដល់មួយសន្ទុះមុននេះទេ ឯងមកយូរហើយឫ? » EunBii សួរតាមលក្ខណៈនៃមិត្ត
« ត្រូវហើយ យើងមកជាមួយសង្សាររបស់យើង ឥឡូវយើងសុំចេញទៅវិញហើយណា៎ ជួបគ្នានៅខាងក្រៅ » ថាហើយ Aisha ក៏ដើរកាច់រាងតាមទម្លាប់របស់នាងដើរត្រឡប់ទៅក្នុងកម្មវិធី Party វិញ
« ប្រុសចង្រៃនោះក៏មកដែរ សង្ឃឹមថាមិនជួបគេទៅចុះ » EunBii ឈរនិយាយម្នាក់ឯងមុខកញ្ចក់ហើយក៏ប្រញាប់ធ្វើធុរៈឱ្យរួចរាល់មុននឹងដើរចាកចេញត្រឡប់ទៅកន្លែងដើមវិញ
« នែ! អីយ៉ា ខ្ញុំមើលនាងសឹងមិនស្គាល់ទៅហើយ តាមពិតជា Kim EunBii ក្មេងឈ្លើយលើលោកនេះសោះ » ស្អប់ណាស់ជួបណាស់ ទើបតែនិយាយមុននេះហើយថាមិនចង់ជួបតែនេះស្អី? ដើរផុតពីបន្ទប់ទឹកមិនបានប៉ុន្មានជំហានផងក៏ជួបស្រស់ៗបែបនេះតែម្ដង