__Part 28__(ត)
« K'min មុខឯងប្រឡាក់ហើយ » EunBii និយាយឡើងខណៈពេលកំពុងតែស្រោចទឹកលើដើមផ្កាដែលពួកគេជួយគ្នាដាំជាមួយគ្នា
« មែនហ្អ៎? កន្លែងណា? » Jimin
« ចាំយើងជូតឱ្យព្រោះដៃឯងប្រឡាក់ដដែលហ្នឹង! » EunBii មិនចាំយូរក៏ជូតភក់ដែលប្រឡាក់ជាប់ថ្ពាល់របស់មិត្តតិចៗ ដោយសកម្មភាពទាំងនេះស្ថិតក្រោមក្រសែភ្នែកមុតមួយគូរដែលកំពុងសម្លឹងមើលមកពីចម្ងាយទាំងទឹកមុខមិនស្រស់សោះតែម្ដង
« បានឫនៅ? » Jimin
« រួចហើយ! » EunBii
បន្តិចក្រោយមក NamJoon និងមនុស្សជំនិតក៏ដើរមកមើលសកម្មភាពជុំវិញនោះ ។
« សួស្ដីលោក Kim » និសិត្សស្រីម្នាក់ក្រោកឈរឱនមុខបន្តិចជាការគួរសមទៅរាងក្រាស់
« បាទ! សួស្ដី » NamJoon ញញឹមតបវិញដោយមានសុជីវធម៍
« អាសក់ចង្រៃនេះរញេរញៃណាស់ ជួញមានថ្ងៃកាត់ចោលខ្ទិចអស់អាឡូវហើយ » ដោយថ្ងៃនេះ EunBii មិនបានចងសក់ទើបធ្វើឱ្យធ្លាក់មករញេរញៃខណៈពេលដែលកំពុងធ្វើកិច្ចការហាលថ្ងៃយ៉ាងមមាញឹកនេះ
« ចាំយើងចងឱ្យដៃយើងលែងប្រឡាក់ហើយ » ថាហើយ Jimin ក៏ក្រោកទៅជិតមិត្តមុននឹងយកកៅស៊ូមកចងសក់ឱ្យនាងត្រឹមត្រូវលែងមានផលរំខានទៀត
« Thank chuu, អ៊ូ! សួស្ដីលោក Kim » ឃើញ NamJoon ដើរមកដល់ភ្លាម EunBii និង Jimin ក៏ប្រញាប់ក្រោកឱនលំទនទៅរាងសង្ហារភ្លាមតែម្ដង
« ហឹម...សួស្ដី » NamJoon បញ្ចេញត្រឹមស្នាមញញឹមបន្តិចប៉ុណ្ណោះមុននឹងដើរហួសទៅបន្តទៀត
« K'min! ឯងមិនគិតទៅរាក់ទាក់លោក Kim ម្នាក់នោះបន្តិចទេហ្អេ៎? » EunBii សួរព្រោះរាល់លើក Jimin តែងតែជួបនិយាយជាមួយ NamJoon រហូតតែលើកនេះដូចជាគ្មានសកម្មភាពអីសោះ
« ឯងឱ្យយើងទៅនិយាយអី? » Jimin
« អៅ! ចុះពេលឯងនិយាយជាមួយគាត់ឯងនិយាយរឿងអី? » EunBii