ល្ងង់

2.8K 137 2
                                    

__Part 20__

តុកៗៗ ក្រាក

« ហេឡូ!! Taehyung! » EunBii បើកទ្វារមកពញ្ញាក់អារម្មណ៍ដល់អ្នកដែលកំពុងគេងពិបាកចិត្តម្នាក់ឯងនោះឱ្យគេភ្ញាក់ផ្អើលមានស្នាមញញឹមឡើងវិញយ៉ាងរហ័ស

« ពួកឯងមកហើយ » Tashyung និយាយឡើងទាំងសប្បាយចិត្ត

« ត្រូវហើយ នៅមានរឿងពិសេសជាងនេះទៀត » Jimin

« រឿងអ្វីទៅ? » Taehyung ចងចិញ្ចើមឆ្ងល់

« គឺគ្រូពេទ្យប្រាប់ថា Tae អាចចេញពីមន្ទីរពេទ្យថ្ងៃនេះបានហើយ » EunBii

« ហា៎! ពិតមែនហេ៎? យើងសប្បាយចិត្តណាស់ ទៅឥឡូវនេះតែម្ដងមែនទេ? » Taehyung ប្រញ៉ាប់ប្រញ៉ាលទាញភួយចេញពីខ្លួនស្រវ៉ាចុះពីលើគ្រែ

« អត់ទេ ត្រូវឱ្យគ្រូពេទ្យមកពិនិត្យម្ដងទៀតសិនទើបអាចចេញទៅបាន កុំបង្ខំពេក » Jimin ចាប់ដៃមិត្តឃាត់គេយ៉ាងលឿន

« អ៎រ...ចឹងពេលណាគាត់មក? » Taehyung

« នោះមកហើយ គេងវិញសិនទៅញញឹមឱ្យស្រស់ទើបបានចេញងាយ » EunBii

« Ok » ហេតុតែចង់ឆាប់ចេញពីមន្ទីរពេទ្យ Taehyung ក៏ព្យាយាមញញឹមមកអស់ពីចិត្តដើម្បីឱ្យគ្រូពេទ្យមើលមកគេបានជាសាសស្បើយច្រើនហើយនឹងឱ្យគេចេញពីពេទ្យលឿនៗ

« បានធូរច្រើនហើយណ៎ ទើបញញឹមស្រស់យ៉ាងនេះ » Doctor ប្រុសម្នាក់ឈរជិតរាងតូចដោយមានប្រដាប់ស្ទង់បេះដូងបំពាក់នៅនឹងកដូចរាល់ដង

« បាទធូរច្រើនហើយលោកគ្រូពេទ្យ » Taehyung

« OK អញ្ចឹងសុំពិនិត្យបន្តិចទៀតសិនណា៎ » និយាយហើយ Tae ក៏ងក់ក្បាលជំនួសចម្លើយហើយគ្រូពេទ្យក៏ចាប់ផ្ដើមពិនិត្យសុខភាពរាងតូចម្ដងទៀតឱ្យអស់ចិត្ត

« រួចរាល់ហើយ អាចទៅសម្រាកនៅផ្ទះបាន ប៉ុន្តែមុនទៅកុំភ្លេចចូលទៅទទួលថ្នាំពីគិលានុបដ្ឋាយិកានៅខាងក្រោមផងណា៎ សំណាងល្អ! » Doctors ញញឹមហើយក៏ដើរចេញទៅ

« តោះៗ នេះខោអាវឯងយកទៅផ្លាស់ទៅ! » EunBii

« អគុណ » និយាយហើយ Taehyung ក៏ចុះពីលើគ្រែទៅបន្ទប់ទឹកដើម្បីផ្លាស់សម្លៀកបំពាក់ធម្មតាពីឈុតនៅមន្ទីរពេទ្យ

♥️ Promise 🔞💢Where stories live. Discover now