__Part 14__
បន្ទាប់ពីចេញពីមើលកុនហើយ អ្នកទាំងបួនក៏រៀបចំត្រឡប់ទៅវិញរៀងៗខ្លួន ដោយ Aisha នាងត្រឡប់ទៅផ្ទះមុនបាត់ទៅហើយ ។
« យ៉ាងម៉េចហើយ Tae ? » EunBii ដើរចេញពីបន្ទប់ទឹកមកក៏សួរមិត្ត ព្រោះគេខលទៅ JK ឱ្យមកទទួលតែគេមិនទទួលនោះទេ
« គាត់មិនទទួលផង » Taehyung
« ចឹងទៅជាមួយគ្នាតែម្ដងទៅ » Jimin
« តែយើងខ្លាចគាត់មកទទួលខកណា៎ » Taehyung
« មិនអីទេ តោះទៅកុំឱ្យយប់ជ្រៅជាងនេះអី » EunBii និយាយហើយក៏អូសដៃ Taehyung ដើរចេញទៅ ។ បន្តិចក្រោយមកពួកគេក៏ធ្វើដំណើរមកដល់អគារស្នាក់នៅវិញ
« Good night ឯង » EunBii និយាយខណៈពេលមកដល់ផ្លូវបំបែក
« Good night K'bii » Jimin និយាយលាគ្នាជាមួយ EunBii ហើយក៏ងាកមករក Taehyung វិញព្រោះគេស្រងូតស្រងាត់មកមួយសន្ទុះធំហើយ
« Tae កំពុងគិតអីហ្នឹង? » Jimin
« គ្មានអ្វីនោះទេ » Taehyung ងាកមកញញឺមខ្សោះដាក់មិត្ត
« ហឹម...យើងដឹងថាឯងកំពុងតែគិតអ្វី ធ្វើចិត្តឱ្យសប្បាយៗទៅណា៎ គុំគិតច្រើនពេក ញញឹម😉 ឆាប់ញញឹមភ្លាមទៅ! » Jimin ញញឹមទៅកាន់មិត្ត
« អឹម ញញឹម😊 » Taehyung ក៏ញញឹមទៅ Jimin ញញឹមដើម្បីឱ្យគេឈប់បារម្ភពីខ្លួន ទោះក្នុងចិត្តវាមិនសប្បាយដូចទឹកមុខនៅពេលនេះក៏ដោយ
« ចឹងឆាប់ចូលបន្ទប់ទៅ យើងទៅដែរហើយGood night » Jimin
« អឹម Good night » ថាហើយពួកគេក៏ចូលបន្ទប់រៀងៗខ្លួន Tae បិទទ្វារបន្ទប់ហើយក៏សម្រូតខ្លួនអង្គុយពិតខ្នងនឹងទ្វារសម្រក់ទឹកភ្នែកដែលខំប្រឹងទប់មកជាយូរនោះមួយដំណក់ ក្នុងចិត្តមានអារម្មណ៍ថា Jungkook ដូចជាចាប់ផ្ដើមប្រងើយនឹងខ្លួនឯងបន្តិចម្ដងៗ មិនដូចពីមុននោះទេ ។ ដោយមិនអស់ចិត្ត Taehyung ក៏ទាញទូរសព្ទ័ខលទៅអ្នកជាសង្សារម្ដងទៀត
Ring Ring៚
« អាស! តិចៗ Jung! » សម្លេងថ្ងួចថ្ងូរនៃភាពសុខស្រួលរបស់មនុស្សប្រុសស្រីពីរនាក់កំពុងបន្លឺឡើងខ្ទរពេញបន្ទប់ Condo ស្ដាប់ហើយស្ទើរតែបាស់រោម