ទៅរកអាល្ងង់ណាបានក៏រកទៅ

3.2K 170 3
                                    

__Part 26__

@ Night CLUB

រាល់ពេលពិបាកចិត្តឫធុញថប់រឿងអ្វីមួយ Jungkook តែងតែមកផឹកស្រានៅ CLub ជាទម្លាប់ ។ ហើយក៏តែងមានវត្តមានមហាមិត្តរបស់គេអង្គុយកំដររាល់ពេលដូចគ្នាដែរ

« សម្រេចថាឯងហៅយើងឱ្យមកកំដរឯងកើតទុក្ខទៀតហើយមែនទេ? » Chris

« ស្រេចតែឯងគិតទេ » Jungkook និយាយហីៗ

« ហើយឯងនឹង Taehyung យ៉ាងម៉េចហើយ? » Minseok

« មានយ៉ាងម៉េច! គេមិនព្រមនឹងហើយ » Jungkook ថាហើយក៏អកស្រាដាច់មួយកែវ

« ស្អី? ក្រែងថាងាយស្រួលមិនពិបាកមិនចឹង? » Minseok

« អឺ...ឈប់សួរទៅធុញណាស់ » Jungkook

« ហ៊ើយ! មិនដឹងថារាល់ថ្ងៃឯងគិតស្អីទេ អេ៎! នោះ Miyeon សង្សារឯងតើអា Kook » Minseok ក្រឡេកទៅក៏ឃើញ Miyeon កំពុងបណ្ដើរអ្នកណាមិនដឹងជាមនុស្សប្រុស កៀកកើយគ្នាយ៉ាងស្និតស្នាល

« ឯណា? » Jungkook

« នោះអី! ស្លៀករូបវាលខ្នងនោះ យើងមិនទាន់ស្រវឹងទេ ចង់ដឹងច្បាស់ទៅមើលខ្លួនឯងឱ្យជិតទៅ » Minseok ចង្អុលទៅហើយ Jungkook ក៏ងាកទៅមើលតាមដៃមិត្តចង្អុល

« អឺ! មែនហើយអា Kook » Chris បន្ថែមបន្ទាប់ពី Minseok

« ហឹស! » Jungkook ទុកកែវស្រាលើតុហើយទើបដើរសម្ដៅទៅមិត្តស្រីរបស់ខ្លួនដែលកំពុងអង្គុយឱបថើបជាមួយប្រុសដទៃគ្មានចិត្តអៀនខ្មាស់អ្វីបន្តិចសោះ

« កុំថើបអូនខ្លាំងពេក! » នារីរូបស្រស់ស្លៀកសម្លៀកបំពាក់ខោចលើខោចក្រោមអង្គុយលើភ្លៅបរុសសង្ហារមាឌមាំឱ្យគេលុកលាន់នាងតាមអំពើចិត្ត

« មកពីអូនស្អាតនោះអី ហឹម... » Boy និយាយហើយក៏ថើបនាងក្រមុំថែមទៀត

« ហិៗ រសើបណាស់ » Miyeon

« សប្បាយណាស់ហើយមើលទៅ » Jungkook ឈរជ្រែងចង្កេះយ៉ាងសង្ហារសម្លឹងទៅកម្លោះក្រមុំទាំងពីរ

♥️ Promise 🔞💢Where stories live. Discover now