ពេលដែរJinបានចុះមកដល់ក្រោមហើយបានឃើញនឹងJiyeon
«តាម ពិតឯងជាយាយបុិមុខមៀមសោះ»Jin
«អាមុខស្ពៃក្តោប តាមពិតគឺជាឯង សោះយើងនឹងសងសឹក»Jiyeon
ជីយ៉ុននឹងជីនបានស្រែកខ្លាំងៗ ហើយក៍រត់ទៅវៃគ្នា ទាំងនៅចំពោះមុខប៉ាម៉ាក់របស់គេទាំង2។
សម្លេងស្រែកបានបន្ទរឡើង~~
«អា!!!!!!!! ងាប់ទៅអាមុខស្ពៃក្តោប»Jiyeon
«មីយាយមុខមៀម នាងគិតថានាងឈ្នះយើងរឺ»Jin
«អែ៎ឈប់ ឈប់ភ្លាម ឥឡូវនេះយើងប្រាប់ឲឈប់»Chaehan
«មកនេះមកកូន ម៉េចបានវៃគ្នាចំពោះមុខចាស់ទុំយ៉ាងនេះ»Tami
«អាមុខស្ពៃក្តោបនឹងវាដើរបុកខ្ញុំថ្ងៃមុន ហើយថាកូនដើរមិនមើលទៀត»Jiyeon
«អើ បើនាងមុខមៀមឯងដើរមិនមើលមែនមិនឲយើងថាឲ»Jin
ពួកគេទាំងពីរនាក់សំដៅទៅរកវៃគ្នា ទាំងដែរម៉ាក់ប៉ារបស់គេចាប់មិនឈ្នះ ព្រោះរើខ្លាំងក៍ឈប់ចាប់។ ហើយទាំង2នាក់ក៍ដួលផ្កាប់មុខលឺតែ ផាំង~~។ Jiyeonបានដួលលើរាងកាយរបស់ជីង មាត់នឹងមាត់របស់គេបានប៉ះគ្នាកែវភ្នែកសម្លឹងមើលមុខគ្នាទៅវិញទៅមក។
សម្លេងគោះតុ ផាំង~~~~~
«ដួលហើយ កាលណាបានងើបឡើងហា៎»Joonrim និយាយខ្លាំងៗ
«ប៉ា ឲកូនសុំទោស»Jiyeon និយាយទាំងខ្មាស់អៀន
«ហើយ ថីហា៎បានចង់វៃគ្នា មិនមើលចាស់ទុំនៅនឹងសោះ កូនៗនេះ» Zoe
«ឥឡូវ កូនអង្គុយញុាំបាយសិនទៅប៉ានឹងម៉ាក់ទៅនិយាយការងារនៅខាងលើ»Chaehan
ឈ្លៀតឪកាសនេះហើយប៉ាម៉ាក់របស់Jiyeon នឹងគ្រួសារHo Kim group បាននិយាយផ្សាសផ្សារគ្នារឿងរបស់Jin នឹងJiyeonពី ពិធីមង្គលការរបស់ពួកគេទាំងពីរនាក់។
« អញ្ចឹង លោកស្រីនឹងលោកប្រុសសម្រេចថារៀបចំពិធីនៅអាទិត្យក្រោយនេះចុះ»Zoe
«ចា៎ លោកស្រីប៉ុន្តែពិធីនេះរៀបចំកុំឲគេទាំងពីរនាក់ដឹងឲសោះព្រោះ ថាឃើញឥរិយាបថ គេហើយមិនត្រូវគ្នាឃើញគ្នាឈ្លោះ ដូចមុននេះអញ្ចឹង»Tami
« ត្រូវហើយអូន ធ្វើតាមគំនិតអ្នកស្រីTamiទៅ បើឲកូនយើងដឹងមិនដឹងប្រកែករកលេសនេះ លេសនោះគេចទៅណានោះទេ»chaehan
«ចា៎ ខ្ញុំក៍មិនថាអ្វីដែរ សម្រេចថាអាទិត្យក្រោយនេះហើយ»Zoe
~បែរមកនិយាយពីកំលោះសម្បូរស្នេហ៍នឹងស្រីឆ្នាស់វិញម្តង~
អង្គុយនៅតុសម្លឹងមុខគ្នាហើយធ្វើមុខដូចគេ ចាប់យកទៅសម្លាប់ចោលអញ្ចឹង។
«មុខស្អាតសង្ហារ តែមាត់វិញណាស់អាមុខស្ពៃក្តោប»Jiyeonនិយាយតិចៗ
«នាងក៍ដូចគ្នាមុខស្អាតគួរឲស្រលាញ់ណាស់តែផ្ទុយទៅវិញអន់
ចរឹក ឆ្នាស់ហើយមាត់រឹងទៀតតាំងពីកើតមកមិនដែរឃើញទេលោកអើយ មនុស្សអីមាត់ដាច អញ្ចឹង»Jin
«យី!! អាបុិនេះឯងនិយាយតិចហើយនៅស្តាប់បានទៀត ហើយថែមទាំងជេរ យើងទៀតផង»Jiyeon
ជីនត្រចៀករបស់គេគឺស្តាប់បានច្បាស់ណាស់
~~~មួយអាទិត្យក្រោយមក~~~
ព្រះអាទិត្យរះពីទិសខាងលិច ពន្លឺស្រាងៗចូលក្នុងបន្ទប់នារីក្រមុំជាចុងក្រោយនៃការលាភាពពីក្រមុំស្អាត។
សម្លេងគោះទ្វាវេលាម៉ោង៥ព្រឹក តុក តុក តុក តើអ្នកនាងងើបហើយរឺនៅ?
Jiyeonភ្ញាក់ពីដំណេកទាំងទឹកមុខងឺងឆ្ងល់
«អ្នក ណាអ្នកនឹង មានការអ្វីទាំងព្រឹក»Jiyeon
«គឺ យើងDaritaនោះអី» Darita
«Darita ចូលមក ហើយឯងមកផ្ទះយើងមានការអ្វីទាំងព្រឹក»Jiyeon
«គឺថា យើងមកMake up ឲឯងនោះអី»Darita
«Make up ធ្វើអីតាំងពីម៉ោង5 នោះឯង»
«កុំសួរច្រើន ឆាប់ទៅលុបមុខ លុបមាត់ទៅឲលឿនឡើង»Darita
«តែយើងឆ្ងល់ សុខៗមកMake up ធ្វើខ្លួនឲយើងទាំងព្រឹក»Jiyeon
«បន្តិចទៀតឯងដឹងហើយឥឡូវឯងទៅលុបមុខសិនទៅ»Darita
Jiyeon ដើរទៅបន្ទប់ទឹកទាំងភាពឆ្ងល់។
ជាការបានដឹងអញ្ចឹងDarita ជាមិត្តជិតស្និទបំផុតរបស់Jiyeonហើយគេគឺជាអ្នកMake up លេខ1 នៅSeoul ហើយមានហាង Salon beauty យ៉ាងច្រើនសាខា។
~~~និយាយពីKim Seokjinវិញម្តង~~~
សម្លេងអ៊ូអរ អន្ធឹក អន្ធាប់ខាងក្រោមផ្ទះដ៍ស្កឹមស្កៃ អ្នកបម្រើទាំងប្រុសស្រី រាប់ចំផ្កាភ្ញីដ៏ក្រអូប។
សម្លេងគោះទ្វា តុក តុក តុក នឹងសម្លេងហៅល្វើយៗ ទៅបន្ទប់
ប្រុសកម្លោះដែរជិតរៀបការ នឹងសម្លេងជើងដើរមួយៗថ្នមៗ ចូលមកកាន់បន្ទប់។
«ជីន កូនក្រោកទៅងូតទឹកទៅ»Zoe
«ហឹម!! ម៉ាក់ដាស់កូនធ្វើអ្វី កូនកំពុងតែលក់ស្រួល ហើយយល់សប្តិ ថាកូនរៀបការជាមួយនារីម្នាក់ស្អាតទៀតផង តែនារីម្នាក់នោះជាយាយបុិមុខមៀមនោះ»Jin
«ទៅកូនទៅងូតទឹកណា បន្តិចមិត្តកូនTaehyung មកឥឡូវហើយ»Zoe
«ចុះវាមកធ្វើអ្វីម៉ាក់»Jin
«មកតុបតែងខ្លួនកូននឹងហើយ»Zoe
«តុបតែងខ្លួន? តែរាល់ដងកូនតុបតែងខ្លួនស្លៀកពាក់ខ្លួនឯង ម៉ាក់មិនដែលហៅវាមកស្លៀកពាក់ឲកូនផងនឹង»Jin
«បន្តិចទៀតកូននឹងដឹងហើយ»Zoe
«ដឹង ដឹងស្អីទៅវើយ អ្នកផ្ទះថ្ងៃនេះចម្លែកៗម្ល៉េះ ន៎»Jin
មិត្តរបស់Jin Kim Taehyung គឺជាអ្នកច្នៃម៉ូតលេខ1ក្នុងទីក្រុង ហើយមានឈ្មោះល្បីល្បាញទៀតផង ព្រោះគ្រប់ម៉ូតសម្លៀករបស់គេ គឺមើលទៅស្អាតហើយងាយស្រួលស្លៀក។
*សូមរងចាំភាគបន្ត* អគុណសម្រាប់ការអាន។
Elena✍🏻
YOU ARE READING
លោកប្តីកំហូច (The End)
Любовные романыពួកគេក៍បានរៀបការដោយមិនបានស្រឡាញ់គ្នា ទាំងមានភាពស្អប់គ្នាទៅវិញទៅមក