លោកប្តីកំហូច ភាគទី19

2.2K 99 0
                                    

ជីយ៉ុនជាមួយនឹងម៉ាក់របស់នាងក៍ដើរទៅទ្វាដើម្បីចេញទៅផ្សារតែ
ក៍លឺសម្លេងគោះទ្វា តុក តុក តុក ម៉ាក់របស់នាងធ្វើមុខឆ្ងល់ព្រោះទាំងពីគេទាំងពីរនាក់ម្តាយកូនមកនៅទីនេះគឺមិនដែរមាននរណា
ម្នាក់មកផ្ទះរបស់នាងហើយក៍គ្មានអ្នកស្គាល់ផងដែរ ប៉ុន្តែជីយ៉ុននាង
បានដឹងរួចមកហើយថាថ្ងៃនេះប្តីរបស់នាងបានមកទីនេះ នាងក៍លួច
ញញឹមចុងមាត់បន្តិច។
«នរណាគេ មកទីនេះជីយ៉ុនឬកូនមានមិត្តនៅទៅនេះហើយ?»
«អត់ទេអ្នកម៉ាក់កូនមិនទាន់មានមិត្តនៅទីនេះទេ ប្រហែលមានការ
អ្វីហើយមើលទៅម៉ាក់បើកទ្វាទៅ»ជីយ៉ុននិយាយហើយឱនមុខ
លួចញញឹមព្រោះនាងរំភើម
ម៉ាក់របស់នាងក៍លូកដៃចាប់កាន់គន្លឹះទ្វាដើម្បីបើក ម៉ាក់របស់គេ
ភ្ញាក់ផ្អើលខ្លាំងណាស់ពេលបានឃើញជីនដែរជាកូនប្រសាររបស់
គាត់ឈរនៅចំពោះមុខខ្លួននឹងឆ្ងល់ជាខ្លាំងហេតុអ្វីគេដឹងកន្លែងដែរ
គាត់នឹងកូនរស់នៅ
«សួស្តី! អ្នកម៉ាក់ក្មេកថ្ងៃនេះខ្ញុំមកយកប្រពន្ធខ្ញុំទៅវិញហើយ»ជីន
«ហេតុ......អ្វីបានជាឯងស្គាល់កន្លែងដែរយើងនៅទីនេះ?»
«មានទៅពិបាកអីអ្នកម៉ាក់»ជីន
«នេះមានន័យថាយ៉ាងម៉េចទៅជីយ៉ុន កូនប្រាប់ទីតាំងឲទៅប្តីឯង?»
ជីយ៉ុនញញឹមតិចតិច«ចា៎ម៉ាក់កូនប្រាប់គេ»
«ហឺយ...ឯងចង់ឈឺខ្លួនទៀតតើមែនទេ»
«ម៉ាក់....កុំខឹងកូនអីណាម៉ាក់មកពីកូនមិនចង់រស់នៅទីនេះ»
«ម៉ាក់មិនហាមឲពួកឯងរស់នៅជាមួយគ្នាទេតែម៉ាក់ខ្លាច់កូនកើតអ្វី
ក្នុងនាមជាម្តាយនេះវាបារម្តណាស់កូន»
«ខ្ញុំសន្យាអ្នកម៉ាក់កូននឹងមើលថែកូនស្រីអ្នកម៉ាក់មិនឲផុតពីភ្នែក
របស់កូនទេ»
«អូខេ..អូខេ.. ឲតែដូចមាត់ទៅចុះចាំស្អែកចាំចេញដំណើរទៅកូរ៉េ
វិញទាំងអស់គ្នាតែឥឡូវត្រូវទៅផ្សារទិញអ្វីមកធ្វើម្ហូបសិន»
ម្តាយកូននឹងកូនប្រសារក៍ជិះតាក់សុីទៅផ្សារទាំងអស់គ្នា ពេលពួកគេទៅដល់ផ្សារទំនើបមួយកន្លែងដែរនៅម្តុំនោះ គឺសម្បូរប្រុស
ប្រុសបារាំងតាមមើលជីយ៉ុនមិនដាក់ពីភ្នែកតែត្រូវជីនចង្អុលមុខ
ហើយនិយាយទៅកាន់ពួកគេជាភាសាអង់គ្លេសថា
«នាងជាប្រពន្ធរបស់យើងហាមមើលប្រយ័ត្នយើងកាត់អាអូនតូចឯងទៅអាល្អិត» ជីនចង្អុលមុខពួកនឹងក្រសែរភ្នែកសម្លក់រហូតទាល់តែជីយ៉ុនដើរហួស ជីយ៉ុនសើចហើយក៍វៃជីនហើយប្រាប់ថាកុំទៅ
ថាឲពួកគេអី។
ពេលវេលាក៍កន្លងផុតទៅ ថ្ងៃថ្មីក៍ឈានចូលមកដល់ពួកគេក៍រៀប
វ៉ាលីវ៉ាន់ត្រឡប់ទៅកូរ៉េដែរជាស្រុកកំណើតវិញ ជីយ៉ុននឹងជីន
សប្បាយចិត្តណាស់ដែរបានត្រឡប់ទៅវិញហើយក៍មានក្តីព្រួយបារម្តនឹងយូណាដែរតែងតែព្យាយាមធ្វើបាបនាងមិនឈប់ឈរ
តែនាងតាំងចិត្តចំពោះរឿងនេះដើម្បីបានជួបជុំគ្រួសារម្តងទៀត
នាងបាមដាក់ច្រតលើចង្ការមើលទេសភាពលើអាកាសនឹងរកវិធី
ទប់ទល់ពីយូណា។
«ជីយ៉ុននាងកើតអ្វីដែរឬទេ ឬក៍នាងមិនសប្បាយចិត្តនៃការត្រឡប់
ទៅវិញ?»
«ទេ..គ្រាន់បារម្តនឹងរឿងមួយចំនួន»
«រឿងអ្វី? ប្រាប់ខ្ញុំមកចាំខ្ញុំចាត់ការឲ»
«ហឹម....មិនអីនោះទេលោកសម្រាកចុះ យប់មិញយន្តហោះបើកកាត់ភ្លៀងក្រែងលោកគេងមិនលក់ឥឡូវគេងទៅណា»
«អត់អីមែនឬ? »ជីនក៍ផ្លាស់ប្តូរពីទឹកមុខសប្បាយទៅទឹកមុខបារម្ត
«មិនអីទេ..គេងទៅប្រយ័ត្នភ្នែកខ្មៅលែងស្អាតទៅ»
«ខ្លាចប្តីអាក្រក់ហ៎»
«ទេ..មានឯណាគេងទៅ»
«នាងគេងដែរមក ហើយផ្អែកលើស្មាខ្ញុំមក»
«ស្អីទេ...ផ្អែកក៍ផ្អែក»
«តាមចិត្តប្តីអញ្ចឹងបានគួរឲស្រលាញ់នាងច្មក់អើយ»
ពួកគេក៍បានគេងរហូតដល់ថ្ងៃត្រង់។

លោកប្តីកំហូច (The End)Where stories live. Discover now