លោកប្តីកំហូច (ភាគទី34)

1.5K 73 1
                                    

  ឡានទំនើបមួយគ្រឿងបានបើកចូលមកក្នុងភូមិគ្រឹះនៃត្រកូលគីម
អ្នកកម្លោះនិងនារីក្រមុំឈានជើងចុះពីលើឡានដើរទៅក្នុងភូមិគ្រឹះ
អមជាមួយអរក្សមាឌធំដើរតាមការពារតែពេលចូលទៅដល់ត្រូវ
អ្នកកម្លោះហាមឃាត់មិនឲចូល ពួកគេទាំងពីរនាក់អង្គុយនៅក្នុង
បន្ទប់ទទួលភ្ញៀវអង្គុយរងចាំម្ចាស់ផ្ទះមកដល់ មិនយូរប៉ុន្មានលោក
ឆេហាន និង អ្នកស្រីហ្សូអុីក៍ចេញមកដាក់បង្គុយលើសាឡុងពូក
ហើយក៍ចាប់ផ្តើមនិយាយ។
«ពូអ្នកមីងខ្ញុំសុំទោសផងដែរជ្រុលជ្រួសទៅលើក្មួយអ្នកទាំងពីរ»
ដេហុីនិយាយទាំងមុខមាំមិនខ្លាចពីបញ្ហាដែរកើតឡើងឡើយ។
«មិនមែនព្រោះតែគាត់នោះ ទេគឺមកពីខ្ញុំស្រវឹងស្រា»នាងជួយ
ដោះសារដេហុីព្រោះនាងក៍មានចំណែកខុសដែរនៅក្នុងរឿងនេះ។
«ហឹម..ពូមិនខឹងនឹងក្មួយទេណាបើវាជ្រុលជាអ៊ីចឹងទៅហើយ»
ឆេហាននិយាយឲពួកគេសប្បាយចិត្តឡើងវិញមិនឲព្រួយបារម្ត។
«មីងក៍ដូចជាពូរបស់ក្មួយដែរ មិនបានខឹងស្អប់អ្វីក្មួយនោះទេ ចាំ
រកវេលាថ្ងៃល្អសម្រាប់រៀបការទៅ»ហ្សូអុីញញឹមហើយលើកដៃ
អង្អែលក្បាលយូណា។
«អគុណអ្នកមីនខ្លាំងណាស់ដែលមិនប្រកាន់ស្អប់ខ្ញុំទាំងដែរខ្ញុំធ្លាប់
បង្ករឿងមករហូតឲអ្នកមីងពេញចិត្តខ្ញុំសុំទោស»នាងលើកដៃសំពៈ
អ្នកមីនហើយខិតទៅរកលុតជង្គង់និងមុខរបស់គេហើយអោបយ៉ាង
ណែនដោយការសប្បាយចិត្ត ទឹកភ្នែកហូរកាត់ថ្ពាល់នាងដោយទប់មិនបាន។
«មិនអីទេ...មិនអីទេ ណាក្មួយមីងមិនដែរស្អប់ខ្ពើមក្មួយសម្បីម្តង
ណាឡើយ»ហ្សូអុីអង្អែលក្បាលនាងបន្ទាប់មកថើបក្បាលរបស់នាងថ្នមៗ។
តុក តុក តុក
សម្លេងគោះទ្វាបន្លឺឡើងយ៉ាងលឺ មិនយូរប៉ុន្មានម្ចាស់បន្ទប់ក៍បាន
បើកទ្វាដោយជីន ហើយគេមើលមុខអ្នកដែរគោះទ្វាបន្ទប់។
«បង..តើខ្ញុំអាចសុំចូលទៅផងបានទេ?»
«ឯងមកចូលបន្ទប់បងមានការអី?»ជីននិយាយជាមួយនិងយូណា
ដោយការមិនពេញចិត្តព្រោះធ្លាប់ធ្វើបាបមនុស្សជាទីស្រឡាញ់
របស់ខ្លួន។
«បានទេបង ខ្ញុំគ្រាន់តែចង់មើលបងជីយ៉ុនតែប៉ុណ្ណោះ»
ជីនពេលដែលបានលឺយូណាហៅជីយ៉ុនថាបងហើយ ទាំងមក
មើលអាការៈរបស់នាងទៀត ព្រោះថានាងមិនដែរហៅជីយ៉ុនបង
សូម្បីតែម្តងហើយថែមទាំងធ្វើបាបនាងជាច្រើនលើក តែហេតុអ្វី
ពេលនេះនាងប្រែជាផ្លាស់ប្តូរទៅជាស្លូតបូតទៅវិញ ជីនឆ្ងល់និង
រឹកពាររបស់យូណាយ៉ាងខ្លាំង។ ជីនងក់ក្បាលយល់ព្រមឲនាងចូល
ទៅមើលជីយ៉ុន ហើយគេក៍បែរខ្លួនទៅម្ខាងឲនាងដើរចូលរួចបិទ
ទ្វាបន្ទប់ដើរទៅតាមក្រោយនាង។ ជីយ៉ុននាងក៍បានក្រោកពី
សម្រាកអង្គុយទល់ខ្នងនិងក្បាលគ្រែមើលអ្នកដែរដើរមករកនាង
ដោយភាពងឿងឆ្ងល់។ យូណាដើរទៅដល់ហើយដាក់បង្គុយជិត
និងជីយ៉ុនហើយកាន់របស់ជីយ៉ុនរួចនិយាយ។
«បងស្រី ឲខ្ញុំសុំទោសចំពោះរឿងដែរធ្វើដាក់បងកន្លងមក ខ្ញុំពិត
ជាសុំទោសបងពិតមែន» ជីយ៉ុនពេលលឺបែបនោះហើយធ្វើឲនាង
ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយងាកសម្លឹងមើលមុខជីនដោយភាពងឿង
ឆ្ងល់ព្រោះនាងប្លែកខុសធម្មតា។
«បងស្រី? នាងហៅខ្ញុំថាបង ហើយសុំទោសខ្ញុំ? នេះខ្ញុំស្តាប់
ច្រឡំរឺក៍យល់សប្តិទៅ?»នាងមិនទាន់និយាយពាក្យអត់ឱនទោសភ្លាមៗនោះទេព្រោះនាងមិនទាន់ជឿទៅលើយូណាមួយរយភាគ
រយនោះទេ។
«ចា៎. ខ្ញុំបងថាបងស្រីហើយខ្ញុំមកសុំទោសបង បងមិនបានស្តាប់
ច្រឡំរឺក៍យល់សប្តិនោះទេ»
«...»
«ខ្ញុំដឹងថាទង្វើរបស់ខ្ញុំអាក្រក់ខ្លាំងណាស់ដែរហ៊ានធ្វើបែបនេះ»
«...»
«ខ្ញុំសុំទោសផងលើកលែងទោសឲខ្ញុំផង»នាងចាប់លើកដៃជីយ៉ុន
យកមកកាន់យ៉ាងណែនហើយទឹកភ្នែករបស់ហូរមកដោយដឹង
កំហុសព្រោះពេលនេះនាងដឹងកំហុសរបស់នាងហើយ។
«មិនអីនោះបងលើកលែងទោសឲ»ជីយ៉ុងញញឹមដាក់នាង
«ខ្ញុំចង់មកអញ្ចើញបងទាំងពីរចូលរួមពិធីមង្គលការរបស់ខ្ញុំដែរជិត
ធ្វើឡើងឆាប់ៗនេះហើយ»
«មង្គលការ?»ជីននិងជីយ៉ុននិយាយរួមគ្នាព្រោះភ្ញាក់ផ្អើលព្រោះ
តាំងពីដើមមកនាងមិនស្រឡាញ់នរណាក្រៅពីជីននោះទេ តើនាង
ទៅរៀបការជាមួយអ្នកណា។
«ចា៎ត្រូវហើយខ្ញុំរៀបការ»នាងនិយាយហើយញញឹមពព្រាយ។
«ជាមួយអ្នកណា?»
«លោកដេហុី»
«ហ្ហា៎!! លោកដេហុី?»គេទាំងពីរអ្នកនិយាយរួមគ្នាម្តងទៀត។
«ហេតុអ្វិបានជាទៅរៀបការជាមួយគេ?»ជីនសួរទៅនាងព្រោះ
គេនិងនាងមិនសូវស្និតស្នាលនិងគ្នាផង។ យូណាក៍និយាយរៀប
រាប់ដំណាល់រឿងឲជីននិងជីយ៉ុនបានស្តាប់។

លោកប្តីកំហូច (The End)Where stories live. Discover now