លោកប្តីកំហូច (ភាគទី37)

2.3K 78 5
                                    

ជីយ៉ុននាងស្លៀកពាក់រួចក៍សង្ងំគេងជីនក៍ចេញពីបន្ទប់ទឹកវិញ
ស្លៀកពាក់ហើយក៍ឡើងគេងខិតទៅជិតប្រពន្ធអោបនាងយ៉ាង
ណែនស្ទើរតែនាងដកដង្ហើមមិនបាន ជីនលើកដៃអង្អែលក្បាល
នាងថ្នមៗហើយនិយាយ។
«បងស្រឡាញ់អូនណាស់ដឹងទេនាងល្អិត»ជីនថើបថ្ងើសរបស់
ជីយ៉ុនមួយខ្សឺតយ៉ាងយូរ នាងងើយមើលមុខសង្ហារបស់ប្តីហើយ
ក៍និយាយតបនិងជីនវិញ។
«អូនក៍ស្រឡាញ់បងដែរ អាមុខស្ពៃក្ដោប»នាងសើចស្ញាញ់ដាក់
ជីន។
«យាយបុិមុខមៀមចង់ត្រូវទៀតទេ»ជីននិយាយឌឺដងទៅកាន់នាង
ធ្វើឲនាងក្តៅចិត្តឆេវព្រោះទើបតែបង្កាត់ភ្លើងហើយមុននេះសោះ
ហើយមកគម្រាមនាងបែបនេះធ្វើនាងខឹងហើយងើយមើលផ្ទៃមុខ
សង្ហារបស់គេ។
«នែ៎..បងគិតថាអូនជា.....»នាងនិយាយមិនទាន់អស់ប្រយោគផង
ក៍ត្រូវលេបចូលទៅក្នុងពោះវិញព្រោះបបូរមាត់របស់នាងត្រូវបាន
គ្រប់គ្រងដោយបបូរមាត់របស់ជីន នាងខំវៃដើមទ្រូងរបស់ជីនផង
នៅតែមិនបានសម្រេចព្រោះដៃនាងត្រូវគេចាប់ទុក ជីនក៍ដក
បបូរចេញពីនាងដោយមិនចង់។
«ហេតុអី បងតែងតែកែងចំណេញលើអូនគ្រប់ពេលបែបនេះ»
នាងធ្វើក្រញូវភ្នែករបស់នាងវិញសម្លក់មុខសង្ហារបស់ជីនមិនដាក់
ភ្នែក។
«ដោយសារអូននិយាយធ្វើអី ដឹងទេពេលអូនខឹងគួរស្រឡាញ់
ប៉ុណ្ណាទើបបងហាមមាត់របស់បងមិនបាន»ជីនញញឹមចុងមាត់
ដាក់នាង។
«បងកែងចំណេញ»ម្តងទៀតហើយដែរបបូរមាត់របស់នាងគ្រប់
គ្រងដោយបបូរមាត់របស់ជីនតែជីនថើបតែបន្តិចទេហើយក៍ដក
ចេញមកវិញរួចញាក់ចិញ្ចើមដាក់នាងម្ខាង ធ្វើឲនាងកាន់តែខ្នាញ់
និងរឹកពាររបស់ជីនកាន់តែកើនឡើង។
«មនុស្សឆ្គួត»ជីនក៍ថើបជីយ៉ុនម្តងទៀត។
«ស្អីគេបងឆ្គួតទេដឹង»
«បើអូននិយាយទៀតបងនិងថើបអូនទៀត»
«បាងហើយគេង ទៅអូនងងុយហើយ»គេនិយាយហើយក៍គេង
ជីនអោបជីយ៉ុនឡើងជាប់។
ព្រះអាទិត្យក៍ចាប់ផ្តើមរះជីនភ្ញើកពីគេងងាកទៅមើលអ្នកដែរនៅ
ជិតខ្លួនមិនឃើញហើយក៍ស្ទុះងើបរកនាងក្នុងបន្ទប់ទឹកហើយក៍នៅ
តែមិនឃើញក៍ចុះពីកាំជណ្តើរយ៉ាងលឿនទៅខាងក្រោម ហើយគេ
ក៍ឃើញនាងនៅឯផ្ទះបាយជីនដើរចូលទៅហើយអោបចង្កេះនាង
ពីក្រោយបន្ទាប់មកថើបនាងមួយខ្សឺត។
«នែ៎ លែងអូនធ្វើស្អីមិនចេះខ្មាស់គេទេអី»នាងនិយាយដោយភាព
អៀនខ្មាស់។
«គឺមកពីអូនធ្វើឲបងបារម្តធ្វើអី»
«អូនធ្វើឲបងបារម្តអូនតាំងពីណា?»នាងងាកមើលមុខសង្ហារបស់
ជីនដោយភាពងឿងឆ្ងល់ព្រោះនាងមិនបានធ្វើអ្វីខុសទាល់តែសោះ។
«អូនចុះមកខាងក្រោមមិនប្រាប់បងមួយម៉ាត់សោះ»
«ចាំបាច់ប្រាប់ធ្វើអី មិនមែនទៅដើរលេងផង»
«អូនធ្វើម្ហូបអីនេះ?»
«អូនឆាបាយសាច់គោ»
«អូនចេះឆាបាយដែរ?»ជីនសួរហើយក៍សើចចេញមកព្រោះនាង
មិនចេះធ្វើម្ហូបនោះទេតែបើនាងធ្វើគឺញុាំមិនដែរកើតម្តងណា
ឡើយ។
«ចេះលើកទឹកចិត្តប្រពន្ធខ្លះផងបានទេលោកប្តីអើយ»នាងបុកកែង
ដៃទៅនិងពោះរបស់ជីនដើម្បីឲគេដកដៃចេញពីចង្កេះព្រោះទើស
ទាល់ងាកទៅណាក៍មិនចង់រួចដែរ។
«អូយ!! ចាំមើលបងនិងដាក់ទោសអូន»ជីនយកដៃអង្អែលពោះ
និងនិយាយគម្រាមនាង។
«សាក់មើលទៅអូននិងរត់ចោលបងម្តងទៀត»នាងលើកដៃចង្អុល
មុខជីនទាំងដែរដៃនាងកាន់វែកឆាចង្អុល។
«អូហូ! បងនិយាយលេងទេណាកុំខឹងអី»
«ទៅងូតទឹកន្អាលមកញុាំបាយ»
ជីនក៍ឡើងទៅងូតទឹក មិនយូរប៉ុន្មានគេក៍បានចុះមកពីងូតទឹកវិញ
ហើយដាក់បង្គុយជិតជីយ៉ុន នាងក៍ដួសបាយឆាដាក់ចានឲជីន
បន្ទាប់មកអង្គុយមើលមាត់របស់ជីនញុាំចង់ដឹងរស់ជិត។
«ឆ្ងាញ់ទេ?»នាងឱនមើលជីនហើយបើកភ្នែកធំៗមើលមុខរបស់
ជីន។
«ឆ្ងាញ់ អូនឥឡូវចេះធ្វើអាហារញុាំហើយមែនទេ»គេសួរនាង
បែបនេះព្រោះលើកទីមួយហើយដែរនាងធ្វើបានឆ្ងាញ់។
«ទេអូនមិនបានធ្វើទេ»
«ហា៎ក. ចុះអូនបានវាមកពីណាបើមិនធ្វើ?»ជីនឆ្ងល់នាងយ៉ាងខ្លាំង។
«បាយអូនឆានោះចាក់ចោលអស់ហើយព្រោះដាក់ទឹកសៀវអុីវ
ជ្រួល ហើយអូនក៍កម្មង់ឲគេដឹកយកមកឲ»
ជីនលឺបែបនេះហើយសើចក៍មិនចេញយំក៍មិនចេញព្រោះហួសចិត្តនិងនាងយ៉ាងខ្លាំងគេស្មានតែនាងជាអ្នកឆាបាយតាមពិតគឺដដែលឲនាងធ្វើម្ហូបដូចទិញគ្រឿង សាច់ បន្លែឲនាងធ្វើលេង
អ៊ីចឹងជីនក្រវីហើយក៍សើចតិចៗ។

លោកប្តីកំហូច (The End)Where stories live. Discover now