លោកប្តីកំហូច (ភាគទី32)

1.8K 66 1
                                    

ជីយ៉ុនពេលឃើញមុខរបស់នាងប្រែទៅជាស្លេកបែបនេះនាងស្ទុះ
ទៅគក់ទ្រូងស្វាមីរបស់នាង ឌឹមៗ ប៉ុន្តែការវៃរបស់នាងគ្មានឥទិ្ធពល
អ្វីទៅលើគេនោះទេ តែបែរទៅជាញញឹមពព្រាយដាក់នាងទៅវិញ
ហើយចាប់ករដៃស្រឡូនរបស់ទុកហើយឱនមើលមុខនាងរួច
ញញឹមចុងមាត់ ច្រមុះស្រួចរបស់គេទល់និងនាងជះខ្យលដង្ហើមក្តៅ
ភាយពេញមុខ បបូរមាត់ស្អាតរបស់គេជ្រែកចូលមាត់របស់នាង
រហូតទាល់តែនាងដង្ហក់ខ្យល់ក៍ព្រមឈប់ទាំងមិនចង់ ជីយ៉ុនពេល
ដែរនាងត្រូវស្វាមីចាប់ថើបបែបនេះមុខនាងឡើងក្រហមតែនាងមិន
ចូលចិត្តឲអ្នកណាកែងចំណេញទៅលើនាងឡើយ ភ្នែកពណ៌ខ្មៅ
ក្រឹបសម្លឹងមើលមុខសង្ហាទាំងក្តៅខឹងសម្បារួមទាំងសម្លក់មិនដាក់
ភ្នែកនិងស្តីបន្ទោសគេ។
«ម៉េចបានបងថើបអូនគ្មានការអនុញ្ញាតពីអូន?»
«អូនទាក់ទាញ..»ជីនញញឹមចុងមាត់ហើយព្រិចភ្នែកម្ខាងដាក់នាង
«អូនទាក់ទាញត្រង់ណា?»នាងសួរដោយការងឿងឆ្ងល់ព្រោះនាងមិនទាន់បានទាក់ទាញគេសូម្បីតែបន្តិចសោះ។
«ទោះអូនមិនទាក់ទាញបងនៅតែថើប»
«មនុស្សឆ្គួតពូកែកែងចំណេញណាស់»នាងក៍ទៅគក់ទ្រូងរបស់ជីនម្តងទៀតតែដៃក្រាស់នៅតែចាប់ដៃស្រឡូនរបស់នាងជាប់។
«នេះអី...កាយវិការទាក់ទាញរបស់អូន ចរឹកញិកញ៉ក់បែបនេះ
ហើយដែរបងថាអូនទាក់ទាញ»ជីនញញឹមពព្រាយដាក់នាងតែទឹក
មុខរបស់អ្នកដែរត្រូវញញឹមដាក់បែរជាក្រមូវបបូរមាត់របស់នាង
ម្តងខ្ជឹបម្តងលា។
«ណ៎ក...បើបងថើបអូនកុំថាបងកែងចំណេញបើគួរឲ....យ៉ាងនេះ»
នាងក៍រលាស់ដៃចេញពីជីនហើយឡើងទៅទៅគ្រែបែរខ្នងដាក់ជីន
តែនាងបែរជាមានអារម្មណ៍ថាល្វើយ...ឈឺក្បាលហើយងងុយគេង
ទាំងទើបងើបពីគេងមុននេះ។
«បងចុះទៅក្រោមហើយណាព្រោះមានៅភ្ញៀវ»ជីននិយាយហើយក៍បើកទ្វាបន្ទប់ចេញទៅ ពេលទៅដល់ក្រោមក៍ឃើញលោក
ដេហុីមកអង្គុយជាមួយនិងឆេហាន។
«សួស្តីលោក!!»ជីននិយាយដាក់ដេហុីទាំងមិនចង់
«បាទ សួស្តី ចុះឯណាប្រពន្ធរបស់លោក?»ដេហុីសួរទៅជីន
តែក្នុងន័យញោះលេងទៅគេព្រោះដឹងថាជីនបុិនប្រចណ្ឌនិងប្រពន្ធ
«នែ៎មកនិយាយរឿងការងាររឺមករកប្រពន្ធយើង»ជីននិយាយដោយសម្លេងកាច។
«ខ្ញុំគ្រាន់តែសួរលោកទេ ព្រោះមិនឃើញនាង»ដេហុីនិយាយហើយសើចពព្រាយពេលឃើញកាយវិការប្រច័ណ្ឌរបស់គេ។
«នាងសម្រាក់នៅក្នុងបន្ទប់ព្រោះថានាងជិតពពោះហើយប្រាប់
ឲដឹងផង»ជីនសម្លក់ដេហុីបណ្តើរនិយាយណ្តើរព្រោះជីនមិនចូលចិត្តគេស្រាប់ហើយថែមទាំងមកញ៉ែញ៉ង់និងជីយ៉ុនទៀតទើប
ធ្វើឲគេស្អប់កាន់តែខ្លាំង។
«ចូលរួមអបអរសារទរផងណា»ដេហុីសើចហើយលើកពែង
ការហ្វេជ្បិបបន្តិច។
ពួកគេនិយាយគ្នាដោយមិនដឹងថាមានអ្នកលួចស្តាប់នៅខាង
ក្រោយទ្វានោះទេ យូណាពេលបានលឺថាជីយ៉ុននាងជិតទម្ងន់
ធ្វើឲនាងក្តៅឆ្វែវដូចបាយពុះ ប្រអប់ដៃក្តាប់ចូលគ្នានិង
សង្កៀតធ្មេញ ក្រតៗ កែវភ្នែករបស់នាងខឹងសម្បាររហូតហូរទឹក
ភ្នែកកាត់ថ្ពាល់របស់នាង។

«ដាក់ស្រាក្រឡុកឲយើងមួយកែវទៀតមក»យូណានាងស្រវឹង
ខ្លាំងរហូតដល់បាត់សតិ។
«សុំទោសផងអ្នកនាង អ្នកនាងស្រវឹងហើយខាងយើងមិនទទួល
ដាក់ឲទៀតបានទេ»
«នាងចង់យ៉ាងម៉េចហ្ហា៎! យើងមិនខ្វះលុយឲនាងទេដាក់មក»នាង
ស្រែកដាក់បុគ្គលិកក្រឡុកស្រានោះធ្វើក្រសែភ្នែកជុំវិញនាងសម្លឹង
មើលមកមិនដាក់ភ្នែក។
«អេ៎ នោះដូចជាអ្នកនាងយូណាក្មួយស្រីចិញ្ចឹមរបស់លោកឆេហាន»ដេហុីគេធ្លាប់បានឃើញនាងម្តងជាពីរដងដែរទើបគេចំណាំមុខរបស់នាងបានហើយក៍ដើរសំដៅទៅរកនាង។
«អ្នកនាងបានហើយ អ្នកនាងស្រវឹងហើយ»គេក៍លើកដៃរបស់
យូណាមកដាក់លើស្មាដើម្បីគ្រានាង។
«កុំមករវល់និងយើងឆាប់ចេញឲឆ្ងាយ»នាងនិយាយហើយក៍សន្លប់បាត់ទៅ។
«សុំទោសចំពោះនាងផង»ដេហុីសុំទោសបុគ្គលិកនៅទីនោះហើយយកកាបូបដកលុយឲថ្លៃស្រារបស់នាង។
ដេហុីបាននាំនាងមកអាផាតន៍មែនរបស់គេហើយដាក់នាងទៅលើ
ពូកទន់ល្មើយរបស់គេបន្ទាប់មកក៍ទៅយកចានដែកយកមកដាក់ទឹក
និងកន្សែងមួយដើម្បីយកមកជូតខ្លួនឲនាង គេពូតកន្សែងទាល់តែ
ស្រស់ទឹកយកមកជូតលើមុខរបស់នាងតិចៗនិងករតែពេលនោះត្រូវនាងចាប់ដៃជាប់ហើយនិយាយ។
«ខ្ញុំស្រឡាញ់បង ខ្ញុំស្រឡាញ់បងណាស់»នាងនិយាយបណ្តើរ
យំបណ្តើរព្រោះនាងគេងមមើរ។
ដេហុីពេលបានសម្លឹងមើលនាងយូរៗទៅក៍ធ្វើឲគេក្តៅមុខភាយ
និងមុខឡើងក្រហមដោយសារតែយូណាហើយសម្លៀកបំពាក់របស់នាងបង្ហាញគល់ដើមទ្រូងតឹងណែនហើយរ៉ូបត្រឹមភ្លៅភាពស្រស់ស្អាតនិងភាពទាក់ទាញរបស់នាងធ្វើឲគេក្តៅខ្លួនគគុករព្យួយចិត្តរបស់គេកាន់តែខ្លាំង។

លោកប្តីកំហូច (The End)Where stories live. Discover now