លោកប្តីកំហូច (ភាគទី33)

1.6K 73 9
                                    

ភាពទាក់ទាញរបស់នាងធ្វើឲគេរំជួយចិត្ត ដេហុីលើកដៃក្រាស់
របស់គេអង្អែលផ្ទៃមុខរបស់នាងថ្នមៗកែវភ្នែកពណ៌ត្នោតមុតស្រួច
សម្លឹងមើលទៅនាងដូចក្តៅគគុកចង់ក្រសោបរាងកាយនាងចង់ថ្នម
នាង ចង់ដឹកដៃនាងទៅដល់គោលដៅ បបូរមាត់ពណ៌ស្រស់ញែក
ចូលទៅក្នុងមាត់របស់នាង។
ទីបំផុតគេក៍បានក្រសោបរាងកាយរបស់នាងនឹងដឹកដៃនាងទៅ
ដល់គោលដៅដ៍ស្រសល់បំព្រងនៃជីវិត។
ពន្លឺព្រះអាទិត្យចាំងចូលតាមរយៈបង្អូចធ្វើឲយូណាដឹងខ្លួន
រាងកាយរបស់នាងបានត្រូវដេហុីអោបក្រសោបជាប់យ៉ាងណែន
នៅពេលដែលនាងបានដឹងថានាងបានរួមដំណេកជាមួយនិងដេហុី
នាងបើកភ្នែកធំៗលើកដៃខ្ទប់មាត់ដោយមិននឹកស្មានមិនទាល់តែ
សោះថានាងបានប្រគល់ប្រាណឲទៅគេ។
«ស្អីគេ!! វាកើតឡើងបានយ៉ាងម៉េច»នាងនិយាយតិចៗមិនចង់ឲ
អ្នកដែលនៅក្បែរខ្លួនបានលឺ។
«កុំភ្ញាក់ផ្អើលអ្នកនាងខ្ញុំនឹងទទួលខុសត្រូវ»ដេហុីបានភ្ញាក់ពីគេង
មុនយូណាទៅទៀតតែដោយសារនាងកើយដៃទើបពិបាករើ។
«ហ្ហា៎? ហេតុអ្វីទៅជាបែបនេះ?»នាងស្រវឹងខ្លាំងដោយមិនបានចាំអ្វីបន្តិចសោះ។
«ហឹម!! កុំរំលឹកអីប្រញាប់ទៅងូតទឹកហើយទៅនិយាយរឿងរៀប
ការជាមួយនិងលោកពូអ្នកមីងរបស់នាង»
«រៀបការ?»
«ត្រូវហើយរៀបការ យ៉ាងម៉េចខ្ញុំមិនមែនជាមនុស្សគ្មានទំនួលខុសត្រូវនោះទេ»
«មនុស្សឆ្គួត..»នាងគប់ខ្នើយទៅដេហុីហើយវាយគេតែគេបែរជា
ចាប់ដៃរបស់នាងហើយចាប់ចង្កេះយករាងកាយនាងមកជិតនិងរាង
កាយរបស់គេ។
«ចង់ឲខ្ញុំរត់ចូលនាងឲនាងក្លាយជាស្រ្តីពពោះតែគ្មានប្តីមែនទេ?»
គេសម្លឹងមុខរបស់ដោយក្រសែភ្នែកកាច់។
«...»
«នាងចង់អ៊ីចឹងមែនទេ មានកូនតែគ្មានប្តីនាងសាក់គិតមើលទៅ
ពេលនោះនាងគ្មានញាតិទៀតទេ»
«បើមិនចង់ឲគេស្អប់ខ្ពើមនាងក៍រៀបការជាមួយខ្ញុំតាមសម្រួលទៅ»
«បាន ខ្ញុំនិងរៀបការជាមួយនិងលោក»
«ល្អ អ៊ីចឹងទៅងូតទឹកទៅន្អាលទៅនិយាយរឿងរៀបការ»
និយាយហើយនាងក៍ប្រញាប់ទៅងូតទឹក ទោះបីជានាងមានចិត្ត
អាក្រក់តែក៍មិនអាក្រក់ណាស់ណាពេកដែរ ទោះជាធ្លាប់ធ្វើទៅ
ជីយ៉ុនជាច្រើនលើកតែនាងមិនគិតចង់សម្លាប់នោះទេ ហើយអ្វី
ដែរនាងធ្វើនាងដឹងថាវាជ្រួលហួសហេតុពេក ពេលនេះនាងយល់
អារម្មណ៍ហើយថាពេលរៀបការជាមួយអ្នកដែលខ្លួនមិនស្រឡាញ់
ថាវាពិបាកទទួលយកយ៉ាងណា នាងយល់ពីអារម្មណ៍របស់ជីន
មូលហេតុដែរគេមិនព្រមទទួលយកសេចក្តីស្រឡាញ់ពីមិនលើស
ពីប្អូនស្រី ។

___________________________________________________________________
តុក តុក តុក
អ្នកបម្រើយកកន្សែងជូតខ្លួនឲទៅជីននៅបន្ទប់របស់គេ
ជីនវាស់កម្តៅរបស់ជីយ៉ុនដែរឡើងរហូតមិនថយទាល់តែសោះ។
10នាទីក្រោយលោកគ្រូពេទ្យក៍បានមកដល់ហើយពិនិត្យអាការៈ
របស់ជីយ៉ុន។
«ដោយសារតែនាងខ្សោយហើយនិងការរួមដំណេកធ្វើឲនាង
ឈឺតែមិនអីនោះទេលេបថ្នាំដែរខ្ញុំផ្សំឲទៅ»និយាយហើយលោក
គ្រូពេទ្យក៍ចេញទៅបាត់។ ជីនកង្គុយបន្តជូតខ្លួនឲនាងមិនយូរនាង
ក្រោកពីគេង ញុាំបបរនិងលេបថ្នាំ
«បងសុំទោសដែរធ្វើឲអូនឈឺ»ជីននិយាដោយទឹកមុខដឹងកំហុស
«អូនមិនបានអ្វីធ្ងន់ធ្ងរនោះអី អូនបានធូរហើយកុំធ្វើមុខអ៊ីចឹងមើល
លែងស្អាតអស់ហើយ»នាងញញឹមដាក់ជីនហើយសើចតិចៗដោយទប់សើចមិនបានព្រោះទឹកមុខរបស់ជីនដូចគេយកទៅវៃអ៊ីចឹង នាងលើកដៃទៅច្របាច់ថ្ពាល់ទន់ល្មើយរបស់ជីនហើយថើបបបូររបស់គេមួយខ្សឺត។
«ឈឺហើយនៅឈ្លាតកែងចំណេញលើបងទៀត»ជីននិយាយ
ដូចជាមិនពេញចិត្តអ៊ីចឹងតែក្នុងចិត្តរបស់សប្បាយអរណាស់ដែរបាន
នាងថើបមុនអ៊ីចឹង។
«មានប្តីមិនឲអូនថើប យ៉ាងម៉េចចង់ឲអូនទៅថើបប្រុសផ្សេង»
នាងនិយាយខ្លាំងដាក់គេ។
«ឈឺហើយនៅបានសម្តីណាស់យើងនិង»
«ឈឺដោយសារអ្នកណា..គឺបងនិងហើយ»នាងសម្លក់ជីនថ្មែរ
«បានហើយនាងមុខមៀមអឺយសម្រាក់ទៅបងអ្នកខុស»
«អាមុខស្ពៃកំប៉ុង»នាងនិយាយដាក់សម្លក់ពេបមាត់ដាក់និងឌឺដង
ដាក់គេ។
«អស់ពីស្ពៃក្តោបចូលស្ពៃកំប៉ុងយ៉ាប់យាយបុិភេនខ្វីនគេងទៅកុំ
និយាយច្រើន»។

លោកប្តីកំហូច (The End)Where stories live. Discover now