ភាពក្តៅគគុកនៃរាងកាយបានពុះកញ្ជ្រោលពេញរាងកាយខណៈ
នោះសម្លេងជើងក៍បានបន្លឺឡើង ពួកគេក៍ឆាប់ដកបបូរមាត់ចេញ
យ៉ាងរហ័ស យូណានាងភ្លេចកាបូបនៅខាងក្រោមក៍ចុះមកយក
តែនាងមិនបានដឹងថាគេកំពុងតែបង្កាត់ភ្លើងស្នេហ៍ដ៏ក្តៅគគុកឡើយយូណាលើកដៃអះកញ្ចឹងករញោចមុខតិចៗហើយក៍ប្រញាប់
រត់ទៅលើបន្ទប់វិញ ពេលដែរជីនសម្លកមុខថ្មែរជីយ៉ុននាងខិតខ្លួន
ចេញពីជីនបន្តិចម្តងៗរត់ឡើងលើកាំជណ្តើរយ៉ាងលឿនព្រោះខ្លាច
ជីនប៉ះពាល់រាងកាយនាងម្តងទៀត។ ជីនពេលបានឃើញរឹកពារ
របស់ជីយ៉ុនបែបនេះហើយស្រាប់តែក្តៅស្លឹកត្រចៀកឆែវខាំបបូរ
មាត់ខ្នាញ់និងរឹកពាររបស់នាង។
តុក តុក តុក សម្លេងគោះទ្វាបន្លឺរឡើងរាងខ្ពស់ឈរចាំអ្នកដែរនៅ
ក្នុងបន្ទប់បើកទ្វាឲយ៉ាងយូរទើបបានបើកឲ។
«អូនធ្វើស្អីហ្ហា៎? បងឈរគោះទ្វាយូរណាស់ហើយទើបនិងមកបើក»ជីននិយាយហើយក៍រុលចូលក្នុងបន្ទប់។
«អូន...ងូតទឹក»ជីយ៉ុននិយាយហើយទាញទ្វាពណ៌ត្នោតបិតរួចក៍
ដើរតាមស្វាមីខ្លួន។
«លើកក្រោយកុំឲប្តីឈរចាំយូរបែបនេះទៀត ប្រយ័ត្ន.....»
ប្រយោគចុងក្រោយជីនសម្លឹងមើលមុខជីយ៉ុនលើកចិញ្ចើមម្ខាង
ដាក់រួចញញឹមចុងមាត់។
«...» ជីយ៉ុននាងមិនហ៊ានធ្វើនិយាយអ្វីនោះទេព្រោះនាងមិនចង់
ឲជីនកេងចំណេញពីនាងព្រោះនាងហ៊ានតែតរមាត់និងគេតែបន្តិច
គឺដឹងតែមិនរួចពីដៃរបស់គេឡើយ។
នាងមិននិយាយអ្វីបានត្រឹមឈរបែរខ្នងពេបមាត់និងធ្វើមាត់និយាយ
តាមជីនតែប៉ុណ្ណោះ។
1សប្តាហ៍ក្រោយមកពិធីមង្គលការរបស់យូណាក៍បានមកដល់
ភ្ញៀវជាច្រើនបានមកចូលរួមពិធី ជីយ៉ុននាងស្លៀករ៉ូបពណ៌ផ្ទៃមេឃ
ស្រាល់ឆែកត្រឹមជង្គុងនាងមើលទៅស្រស់ស្អាតជាងកូនក្រមុំទៅ
ទៀត ធ្វើឲជីនភ្លឹកមើលនាងមិនព្រិចភ្នែកជាមួយក្រសែភ្នែកក្រឺត
ខ្នាញ់និងនាងជាខ្លាំង។
«អូនស្អាតណាស់ថ្ងៃនេះ»ជីនខ្សឹបដាក់ត្រជាក់របស់នាងងាក
សម្លឹងមើលមុខនាងយ៉ាងយូរ ជីនគេក៍ចាប់ទាញថ្ពាល់ជីយ៉ុនមកថើបយ៉ាងយូរស្រង់យកក្លិនក្រអូបរបស់នាង។
«បងខ្នាញ់និងអូនណាស់នាងល្អិត»គេយកដៃទះថ្ងាស់របស់ជីយ៉ុន
ដោយសេចក្តីគ្រឺតខ្នាញ់។
«អូយយ..មនុស្សឆ្គួត»នាងធ្វើក្រញូវនិងធ្វើកាជីកាជូតដាក់ជីន
ធ្វើឲគេសើចនិងទឹកមុខរបស់គេព្រោះដូចកូនក្មេងអ៊ីចឹង។
«ម្ញិកម្ញក់នាងល្អិតមុខមៀម»ជីនសើចហើយក៍ដើរទៅខាងមុខបាត់
ទៅធ្វើឲជីយ៉ុនធ្វើមុខរៀបស្មើរព្រោះគេមិនចូលចិត្តពាក្យ មុខមៀម
នោះទេ។
«មួយម៉ាត់មុខមៀមពីរម៉ាត់មុខមៀម អាមុខស្ពៃក្តោប»នាងស្រែក
ដាក់ពីក្រោយជីន ជីនក៍ទច់ដំណើរហើយបែរមកមើលនាងតែបែរ
ជាគេសើច ហើយព្រិចភ្នែកម្ខាងដាក់នាងរួចយកម្រៀមដៃចង្អុល
និងដៃកណ្តាលពីមកជិតគ្នាផ្អិបជាប់និងមាត់ហើយបាញ់ទៅ
ជីយ៉ុនវិញ។
YOU ARE READING
លោកប្តីកំហូច (The End)
Romanceពួកគេក៍បានរៀបការដោយមិនបានស្រឡាញ់គ្នា ទាំងមានភាពស្អប់គ្នាទៅវិញទៅមក