នៅល្ងាចម៉ោង5ថេនីនឹងជីនក៍ចេញដំណើរទៅផ្សារទំនើប
សម្លេងឡានបានបញ្ឆេះឡើងកង់ឡានវិលទៅមុខ ពេលទៅដល់
ផ្សារទំនើបមួយនៅទីក្រុងសេអ៊ូឡានទំនើបឈប់ចតជីនក៍ឈាន
ជើងចុះពីលើឡានដោយសម្លៀកបំពាក់ ស្វេកពណ៌ខ្មៅនារី នារី
នៅទៅទីនោះឈរធ្មឹងមើលមុខរបស់ជីនព្រោះដោយសារតែភាព
សង្ហារបស់គេ ថេនីនាងចេញពីឡានស្បែកជើងកែងចោតរ៉ូបពណ៌
សុីជម្ពូសក់អ៊ុតរួញ ។ ថេនីចេញចង្អុលមុខនារីទាំងអស់នោះទាំង
ក្តីហួងហែងជីន«នែ៎...នាង.នាងមើលស្អីហ្ហា៎»ថេនីនាងយារដៃលើករកវៃតែត្រូវជីនចាំដៃនាងទុកហើយនារីដែរចោមរោមមើល
ជីនក៍រត់ចែកជើងគ្នាព្រៀត ជីននាងចាប់ករដៃនាងហើយបង្វិលខ្លួន
នាងដៃទាំងពីរចាប់ស្មានាងហើយនិយាយ
«ថេនី..ស្តាប់បងកុំដល់ថ្នាក់វៃគេបែបនេះ»ជីនជ្រួញចិញ្ចើមមើលមុខនាង
«Oppa ខ្ញុំដឹងហើយខ្ញុំគ្រាន់តែហួងហែងបងជំនួសជីយ៉ុនUnnie
តែប៉ុណ្ណោះ»ថេនីធ្វើមុខក្រមូវ
«មកបានហើយកុំនិយាយច្រើនកៀកដៃបងមកបងនាំដើរបង្អូត
ស្រីៗក្នុងផ្សារ»ជីនលើកដៃស្តាំរបស់គេលើកឡើងហើយថេនីក៍ស៊ូកដៃចូល។ ពួកគេទាំងពីរនាក់ដើរក្នុងផ្សារទំនើបកៀកកើយគ្នា
ដូចជាគូរស្នេហ៍អ៊ីចឹង គេទាំងពីរក៍សម្រេចចិត្តចូលញុាំអាហារនៅ
ក្នុងហាងមួយរួចជ្រើសរើសអង្គុយតុខាងមុខដើម្បីងាយស្រួលពេលដែរជីយ៉ុននាងដើរមកដល់កន្លែងនោះងាយនឹងឃើញគេទាំងពីរ
ខណៈនោះជីយ៉ុននឹងរីតាក៍ដើរទៅដល់ហើយចូលទៅមើលសម្លៀកបំពាក់ក្នុងហាងដែលទល់មុខនឹងកន្លែងរបស់ជីនញុាំអាហារ ជីយ៉ុននឹងរីតាដើរមើលសម្លៀកបំពាក់ដែរដាក់តាំងភ្ជួរ
យ៉ាងច្រើននៅទីនោះនាងដើរមួយៗ ភ្នែកសម្លឹងមើលសម្លៀក
បំពាក់ដែស្អាតដៃវេករកសម្លៀកបំពាក់ខណៈនោះនាងក៍ក្រលែក
មើលទៅចុងម្ខាងទៀតក៍ឃើញជីននឹងថេនីអង្គុយសារសងគ្នា
បញ្ចូកអាហារគ្នាទៅវិញទៅមកថែមទាំងជូតមាត់ឲគ្នានៅក្រដាស់
តែមួយ ជីនក៍លើកដៃវេកសក់ថេនីដែរជាប់នៅមាត់វាសចេញរួច
ដឹកដៃគ្នាដើរទៅមុខបន្តទៀត ជីននឹងថេនីបានដឹងថាជីយ៉ុននាង
កំពុងតែមើលមកគេ ជីយ៉ុងឃើញបែបនេះហើយចិត្តនាងពុះកញ្ច្រោលដូចបាយពុះគគុកនាងក្តាប់ដៃទាំងសងខាងរួចក៍តាមគេ
ទាំងពីរនាក់ពីក្រោយយ៉ាងលឿន ជីនក៍បានដឹងថាជីយ៉ុនតាមមក
ក៍នាំថេនីទៅទិញសម្លៀកបំពាក់កាបូបនឹងស្បែកជើងហើយថែម
ទាំងថើបថ្ងាស់របស់ថេនីមួយខ្សឺត ជីយ៉ុនខណៈដែរឃើញប្តីមាន
ស្រីផ្សេងបែបនេះនាងកាន់តែខឹងថែមទៀតនាងទាញយក
ទូស័ព្ទមកថតសម្មកភាពរបស់ពួកគេរួចបម្រុងដើរទៅរកគេទាំង
ពីរតែត្រូវរីតាចាប់ដៃនាងឃាត់ទុករួចពន្យល់ឲនាងយល់កុំរករឿង
គេអី «ឈប់!! ឈប់សិនអែងប្រុងទៅណា»
«អែងមិនឃើញទេអីមើល នាងស្រីម្នាក់នោះនឹងប្តីយើងចុះគេធ្វើ
ស្អីមិនដឹងទេ លែងយើង...យើងទៅចាត់ការគេ»
«អែងស្តាប់យើងសិន បើអែងទៅពេលនេះមនុស្សជាច្រើននិងមើលមកវាមិនសមនោះទេជឿយើងចាំទៅដល់ផ្ទះសិនទៅចាំ
និយាយគ្នាឲដឹងសាច់រឿង» រីតានាងនិយាយហើយកាន់ដៃជីយ៉ុន
ចេញពីកន្លែងនោះយ៉ាងលឿនកុំឲមានរឿងមិនល្អកើតមានទាន់
ជីយ៉ុនក្នុងចិត្តរបស់នាងដូចត្រូវគេដុតកម្លោចឲខ្លោចទាំងស្រុងអ៊ីចឹងភ្នែករបស់នាងចេញទឹកភ្នែកចេញមករលីងរលោងយំខ្សឹបខ្សួល
ដាក់រីតាហើយនិយាយរ៉ាយរាបប្រាប់មិត្តរបស់នាង
«រីតា..ហេតុអ្វី..ហេតុអ្វីគេធ្វើបែបនេះដាក់យើង»នាងយំក្នុងឡាន
ដែរមិនទាន់បញ្ឆេះ
«ឯងកុំយំអី ព្រោះអាចជាគេខឹងអែងបញ្ឈឺចិត្តរបស់គេទេដឹង»
«ហ្ហា៎ ហ្ហា៎ យើងខូចចិត្តណាស់អែង»រីតាក៍បញ្ឆេះឡានចេញដំណើរទៅផ្ទះវិញ។
YOU ARE READING
លោកប្តីកំហូច (The End)
Romanceពួកគេក៍បានរៀបការដោយមិនបានស្រឡាញ់គ្នា ទាំងមានភាពស្អប់គ្នាទៅវិញទៅមក