ពេលដែលយូណាចាក់ចេញពីបន្ទប់ជីនក៍សាក់សួរទៅជីយ៉ុន
«អូនបានធូរខ្លះហើយរឺនៅ?»
«អូនបានជាហើយ យ៉ាងម៉េច?»នាងមើលមុខជីនដោយភាព
ងឿងឆ្ងល់ព្រោះនៅសុខ សុខស្រាប់តែមកសួរនាង។
«បងនាំអូនទៅដើរផ្សារ»ជីននិយាយហើយញាក់ចញ្ចើមម្ខាង
ដាក់នាងព្រោះដឹងថាប្រពន្ធចូលចិត្តខាងដើរផ្សារ។
«អូនតែបបួលរីតាទៅដែរបានទេ?»នាងទៅណាមកណាមិនដែរ
ភ្លាចរីតាមិត្តសម្លាញ់របស់នាងដែរ។
«មិនបានអូនទៅតែជាមួយតែពីរអ្នកមិនបានមែនទេ? អូនទុកបង
ជាអ្វី?»ជីននិយាយដោយទឹកមុខក្រមូវនិងងកងរដាក់នាង។
«អូខេអូនមិនបបួលក៍បានដែរតែបងកុំធ្វើមុខអ៊ីចឹងទៅមើលមិន
ស្អាតទេ»នាងចាប់ប្រចាប់ថ្គាល់របស់និងញីញក់ថ្ពាល់របស់គេ
ឡើងចង់ទួកទៅហើយ ស្របពេលនោះជីនក៍ចាប់កាន់ករដៃ
ស្រឡូនរបស់នាងជាប់ហើយនិយាយ។
«បានហើយទៅប្តូខោអាវទៅ»ជីយ៉ុងក៍ងើបទៅប្តូរខោអាវ។
ជីននិងជីយ៉ុនចាក់ចេញពីភូមិគ្រឹះធ្វើដំណើរទៅផ្សារទំនើប។
ពេលគេទៅដល់បុរសៗនៅទីនោះសម្លឹងមើលជីយ៉ុនមិនដាក់ពី
ភ្នែកឡើយ ព្រោះនាងមើលស្រស់ស្អាតរាងតូចច្រឡឹងរួមជាមួយ
អាវលើផ្សិតពណ៌ខ្មៅហើយគ្មានដៃត្រូវបញ្ចេញស្មាសខ្ចីរបស់
នាងជាមួយខោខូវប៊យជើងធំនិងអាវក្រៅពណ៌សស្តើងហើយ
សក់ទម្លាក់ជាមួយនិងពណ៌សក់ខ្មៅក្រឹបភ្លឺរលោងជាមូលហេតុដែរ
ធ្វើឲបុរសៗមើលតែក៍ត្រូវជីនចង្អុលមុខហើយស្តីឲញ៉ែតៗ។
«អាល្អិតកុំមើលប្រពន្ធយើងបើមិនចង់ត្រូវ» ជីនក៍ចាប់កំពួនដៃ
នាងកៀកនិងទាញអាវក្រៅបិទឡេវអាវថែមទាំងស្តីបន្ទោសទាំង
ជីយ៉ុនទៀតផង។
«បងប្រាប់ហើយកុំឲពាក់សិចសុីអីមើលចុះ ធ្វើឲបងហត់និងជេ
ពួកគេហើយ» គេនិយាយហើយក៍ដើរទៅមុខបន្តជីយ៉ុនផ្អែកក្បាល
ទៅនិងដៃជីនធ្វើឲជីនញញឹមខ្ជឹបមិនដាច់ពីមាត់។
ដើរមិនយូរប៉ុន្មានគេដ៍បានជួបថេយ៉ុងរីតា និងថេនី នាងពេលដែរ
ឃើញថេនីក៍ស្ទុះទៅចាប់ករដៃនាងរួចនិយាយ។
«នាងថ្ងៃមុននាងបណ្តើរប្តីរបស់យើងនាងមានដឹងទេ?»
«ចា៎ដឹងគាត់ជាបងប្រុសខ្ញុំ»
«បងប្រុស?» ថេនីរាប់និយាយទៅហើយតែក៍លេបពាក្យទាំងអស់
ចូលទៅក្នុងពោះវិញខណៈដែរថេយ៉ុងនិយាយកាត់នាង។
«នាងជាប្អូនស្រីរបស់ខ្ញុំបង្កើត នាងទើបតែមកពីរៀននៅក្រៅ
ប្រទេស»
ជីយ៉ុនលឺបែបនេះបើកភ្នែកធំៗសម្លឹងមុខគេដោយភាពងឿងឆ្ងល់។
«តែហេតុអ្វីចាប់បាច់ថើបគ្នា?»
ជីនក៍និយាយរៀបរាប់កាលដែរគេរៀកគម្រង់ធ្វើឲនាងខឹង។
ជីនក៍បាននិយាយលួងលួមនាងហើយថែមទាំងគម្រាមរំលោទ
នាងថែមទៀតបើនាងមិនស្តាប់អ្វីដែរគេនិយាយហើយគេហ៊ាន
ធ្វើទោះបីជាជីយ៉ុននាងមិនស្រួលខ្លួនដូចដើមនៅឡើយគេ។
ជីយ៉ុនពេលដែរលឺបែបនេះមិនហ៊ានខឹងនិងប្តីរបស់ខ្លួនទេទោះខឹង
ក៍មិនហ៊ាននិយាយចេញមកដែរទ្រាំលេបទុកក្នុងពោះ។
YOU ARE READING
លោកប្តីកំហូច (The End)
Storie d'amoreពួកគេក៍បានរៀបការដោយមិនបានស្រឡាញ់គ្នា ទាំងមានភាពស្អប់គ្នាទៅវិញទៅមក