អ្នកបម្រើលើកម្ហូបរៀបចំដាក់លើតុ ជិយ៉ុននាងដើរទៅអញ្ជើញ
លោកប៉ាក្មេក ប្តីនឹង អ្នកកំលោះសង្ហាដេហុីមកពិសារបាយ
«អ្នកទាំងអស់គ្នាអញ្ចើញទៅពិសារបាយជុំគ្នា»ក្រសែរភ្នែកជីយ៉ុន
សម្លឹងមើលអ្នកកម្លោះសង្ហារដេហុីមិនឈប់ថែមទាំងធ្វើរឹកពារអៀន
នឹងអ្នកកម្លោះសង្ហានោះឡើងខ្វេខ្វូ ជីនគ្រាន់តែឃើញខ្សែភ្នែកពួកគេទាំងពីរសម្លឹងគ្នាមិនឈប់ថែមទឹកមុខញញឹមពព្រាយដាក់គ្នាយ៉ាងនេះ ទឹកមុខប្រែទៅជាក្រហមមួយរំពេច លើកដៃទះតុ ផាំង~
ធ្វើឲជីយ៉ុននាងភ្ញាក់ឡើងក្រញាងខ្លួន
«បងនេះគ្មានសីលធម៌ទេបានមកទះតុអ៊ីចឹង»ភ្នែករបស់នាងសម្លក
ជីននឹងធ្វើមុខក្រញូវ
«ចុះអូនវិញ? សម្លឹងមុខគ្នាទៅវិញទៅមកជាប្រុសផ្សេងវិញយ៉ាងម៉េចវិញចុះគ្រាន់តែបងទះតុប៉ុននឹងធ្វើភ័យ»ជីនក្រឺតធ្មេញនឹងជីយ៉ុនខ្លាំងណាស់ថែមទាំងសម្លកអ្នកកំលោះដេហុីដែរមិនបាន
ដឹងរឿងអ្វីសោះ
«បានហើយៗ...ទៅញុាំបាយវិញទៅក្រែងលោកដេហុីឃ្លាន»ឆេហានក៍ដើរនឹងលើកដៃកៀកស្មាជីននឹងជីយ៉ុនឲដើរទៅតុបាយ។
អ្នកបម្រើដួសបាយដាក់ចានឲលោកប្រុសលោកស្រីដែរកំពុងអង្គុយរងចាំ ជីយ៉ុននាងជាមនុស្សមានចរឹកឌឺនឹងចូលចិត្តបញ្ឈឺដូច្នោះហើយនាងក៍សាក់ចិត្តប្តីរបស់ចង់ដឹងថាជីនខឹងខ្លាំងយ៉ាងណា
ដែរឃើញនាងទៅស្និតស្នាលនឹងអ្នកផ្សេងបែបនេះ ជីយ៉ុននាងក៍ដួសសាច់គោឲទៅដេហុី
«លោកដេហុីខ្ញុំដឹងថាលោកចូលចិត្តសាច់គោ នេះញុាំឲច្រើនៗណាខ្ញុំដួសឲ»ជីយ៉ុននិយាយហើយញញឹមពព្រាយនឹងងាកមុខមើលជីននឹងញាក់ចិញ្ចើមម្ខាងដាក់ជីន ជីនខាណះដែរបានឃើញ
កប្បកិរិយាប្រពន្ធគេបែបនេះហើយក្នុងចិត្តក្តៅក្រហាយណាស់នឹង
ក្រឺតជើងធ្មេញគ្រឺត គ្រឺត ដៃកាន់ស្លាបព្រាញ័រទទ្រឺតនឹងខាំមាត់
ក្រវីក្បាល ជីយ៉ុនពេលឃើញសភាពប្តីខ្លួនបែបនេះហើយនាងកាន់
តែបានចិត្តនឹងឌឺថែមទៀត នាងក៍ចាក់ទឹកឲអ្នកកំលោះដេហុី
«លោកដេហុី ខ្ញុំមើលទៅលោកដូចជាអួលបាយចាំខ្ញុំទៅចាក់ទឹកឲ» នាងនិយាយហើយក៍ដើរទៅចាក់ទឹកយកមកឲ ដៃនាង
ហុចទឹកឲលោកដេហុីម្រាមដៃរបស់នាងចាប់ម្រាមដៃរបស់អ្នកកម្លោះនោះ ជីយ៉ុននាងធ្វើជាអៀននឹងលោកដេហុី។
ជីនពេលឃើញបែបនោះហើយ ដៃកាន់ស្លាបព្រាទំលាក់ចុះទៅលើចានរួចងើបចេញពីកៅអីដើរឡើងទៅលើផ្ទះបាត់ ជីយ៉ុន
នាងសើចនឹងកប្បកិរិយារបស់ជីន។ មិនយូរអ្នកកម្លោះសង្ហាដេហុីក៍
ចាក់ចេញពីភូមិគ្រឹះ ជីយ៉ុននាងដឹងថាប្តីនាងខឹងក៍ប្រញាប់ទៅបន្ទប់
គេង តុក តុក តុក បើកទ្វាបន្តិចមក ជីនក៍ស្ទុះទៅបើកទ្វាហើយទាញជីយ៉ុនចូលមក «អូនដឹងទេថាថហងៃនេះអូនធ្វើឲបងខឹងខ្លាំងប៉ុណ្ណា»ភ្នែកកាច់សម្លឹងមើលនាងតូចដែរធ្វើមិនខ្វល់នឹងមិនស្តាប់អ្វីដែរគេនិយាយ
«អញ្ចឹងអូនធ្វើឲបងខឹងមែនទេ?»
«ធ្វើមិនដឹងខ្លួនទៀតអូននេះសមតែដាក់ទោះទេ»
«ដាក់ទោសមែនទេ បងចងវៃអូនហ៎បើចងវៃក៍វៃមក តែពេលបងវៃអូនហើយអូនទៅប្តឹងប៉ូលិសឲចាប់បងដាក់គុក»នាងនិយាយ
ហើយសើច
«បានតើ ដាក់គុកក៍ដាក់ចុះឲតែប៉ូលិសនឹងហ៊ានដាក់»
ជីនក៍ចាប់ថើបជីយ៉ុនខ្លាំងៗដៃចាប់ស្មានាងតូចខ្លាំង។
YOU ARE READING
លោកប្តីកំហូច (The End)
Romanceពួកគេក៍បានរៀបការដោយមិនបានស្រឡាញ់គ្នា ទាំងមានភាពស្អប់គ្នាទៅវិញទៅមក