ឡានទំនើបមួយគ្រឿងបើកចូលក្នុងភូមិគ្រឹះត្រកូល គីម កម្លោះ
សង្ហាម្នាក់ឈានជើងចុះពីលើឡាន ស្បែកជើងខ្មៅរលោង អាវខ្វាសេពណ៌ខ្មៅអមជាមួយនឹងក្រវ៉ាត់ករពណ៌ក្រហមសក់រលោងដូចលាបប្រេង ច្រមុះខ្ពស់ត្របកភ្នែក2ជាន់ជាបុរសដែរនារីគ្រប់រូបប្រាថ្នាចង់បាន ដំណើរដើរយ៉ាងសង្ហាដើរចូលក្នុងភូមគ្រឹះអមជាមួយអរក្សអមសងខាង លោក គីម ឆេហានដែរជាលោកប៉ារបស់ជីនក៍មកទទួលអ្នកកម្លោះសង្ហាម្នាក់នោះយ៉ាងរួសរាយរាក់
ទាក់បំផុត ។
«សួស្តី! លោក ដេហុី សូមស្វាគម៍មកផ្ទះរបស់ខ្ញុំ»ឆេហាន
និយាយទាំងទឹកមុខរីករាយ
«បាទ!! សួស្តី លោកពូឆេហានតើឯណាទៅលោកជីន»កែវភ្នែក
ក្រលេកមើលឆ្វេងស្តាំ
«គេចុះមកឥឡូវនេះហើយចាំបន្តិចណាលោក»ឆេហានក៍បានឲអ្នកបម្រើទៅហៅជីន
តុក តុក តុក
«លោកប្រុសតូច....លោកម្ចាស់ឲអញ្ជើញលោកទៅក្រោមឥឡូវ
នេះ»
«ស្អីវើយ....ពីណារកស្អី»ជីននិយាយទាំងគំរុសគំរើយ
«ខ្ញុំមិនស្គាល់ទេទានម្ចាស់តែដឹងត្រឹមថាគេមើលទៅសង្ហា
ហើយដូចជាអគ្គនាយកក្រុមហ៊ុនណាមួយអញ្ចឹង»
«អឺ....យើងទៅឥឡូវហើយឯងចុះទៅមុនចុះ»
ជីនចេញទៅជាមួយនឹងជីយ៉ុន ពេលដែរគេទាំងពីរនាក់ចុះទៅដល់ក្រោមខណះពេលដែរឃើញលោក ដេហុីនៅទីនោះគេទាំងពីរនាក់សម្លឹងមើលមុខគ្នាភ្លឹះៗ
«សួស្តីលោល ដេហុីមានការអ្វី?»ជីននិយាយដោយគ្មានពេញចិត្តនឹងអ្នកកម្លោះម្នាក់នោះទាល់តែសោះ
«នែ៎ជីនម៉េចក៍ឯងនិយាយស្អីគ្មានសីលធម៌ទាល់តែសោះ»
ឆេហាននិយាយតម្លើងសម្លេងភ្នែកសម្លកនឹងក្រវីក្បាល
ជីយ៉ុននាងភ្លាត់មាត់នឹងយកប្រអប់ដៃតូចស្រលូនខ្ទប់មាត់បើកភ្នែកធំៗនិងសរសើរអ្នកម្លោះម្នាក់នោះដោយក្តីលង់ស្នេហ៍😂
«បុរសស្អីសង្ហាយ៉ាងនេះ ច្រមុះស្រួចមានមន្តស្នេហ៍ ចិញ្ចើមក្រាសគួរឲស្រលាញ់បបូរមាត់សុីជម្ពូរស្អាតណាស់លោកអើយលោកកូនកម្លោះនរណាគេមានមន្តស្នេហ៍យ៉ាងនេះ»ជីយ៉ុននាង
និយាយដោយការភ្លេចខ្លួននឹងយកដៃក្តាបចូលគ្នាដាក់លើទ្រូងដូចជានារីដែរត្រូវមន្តស្នេហ៍អញ្ចឹង។
អ្នកកម្លោះដេហុី សើចពេលដែរលឺអ្វីដែរជីយ៉ុននិយាយហើយមើលមុខនាង ខណះពេលដែរជីនបានលឺអ្វីដែរប្រពន្ធខ្លួននិយាយហើយថែមទាំងសរសើរប្រុសផ្សេងនៅចំពោះមុខខ្លួនបែបនេះគេក៍កាន់តែស្អប់លោក ដេហុីថែម ហើយខឹងសម្បារយ៉ាងខ្លាំង
«ជីយ៉ុន....ជីយ៉ុន ហេតុអ្វីបានជាអូនសរសើរប្រុសផ្សេងចំពោះមុខបងដែរជាប្តីនេះដឹងទេថាបងនេះឈឺចិត្តណាស់»ភ្នែកសម្លក់ជីយ៉ុនដោយក្តីអន់ចិត្តនឹងខឹង
«អូននិយាយជាការពិត»ជីយ៉ុនធ្វើមុខស្អុយអែរ
«បងនេះឡើង Handsome អូនចេះតែនិយាយចេញមករួញយាយបុិមុខមៀមនេះ ទៅខាងក្រោយជួយធ្វើការម៉ាក់គេនិយាយរឿងការងារ»
ជីយ៉ុនដើរទៅផ្ទះបាយដោយរអ៊ូតិចៗ«គ្រាន់តែគេសរសើរមិនបានប្រច័ណ្ឌនោះប្រច័ណ្ឌ»
កុំរអ៊ូរទាំច្រើនស្មានបងមិនលឺមែនទេប្រយ័ត្នបងដាក់ទោសប្រាប់
ឲហើយ កុំថាបងនេះចិត្តអាក្រក់ ចិត្តខ្មៅ គ្មានបេះដូងយប់នេះត្រៀមខ្លួនទៅយាយមុខមៀមឯង។
YOU ARE READING
លោកប្តីកំហូច (The End)
Romanceពួកគេក៍បានរៀបការដោយមិនបានស្រឡាញ់គ្នា ទាំងមានភាពស្អប់គ្នាទៅវិញទៅមក