ថេយ៉ុងនឹងជីនក៍ចុះទៅខាងក្រោមដើម្បីញុាំបាយនឹងនិយាយរឿងរបស់ជីនដើរស្នើរសុំយកប្អូនស្រីរបស់ថេយ៉ុងយកទៅឌឺនិងជីយ៉ុន។ «អ៊ុំ ឯណាថេនីនៅឯណាទៅអ៊ុំ» អ៊ុំស្រីដែរជាអ្នកបម្រើ
មិនទាន់ហា៎មាត់និយាយផងថេនីស្រែកពីកាំជណ្តើរមក
«ខ្ញុំមកហើយបង បងរកខ្ញុំមានការអ្វី?»
«អឺបើមកដល់ល្អហើយ បងមិនមែនជាអ្បករកឯងនោះទេគឺជីនអ្នក
រកឯងតែញុាំបាយសិនទៅចាំនិយាយគ្នា»
ពួកគេក៍ចាប់ផ្តើមញុាំអាហារពេលព្រឹករួមទាំងជីនផងដែរព្រោះ
ជីនចេញពីផ្ទះដោយមិនទាន់បានញុាំបាយមួយម៉ាត។
«ឥឡូវញុាំបាយរួចហើយបងជីនមានរឿងអ្វីមែនទេបង?»
«អឺ...គឺ..ថាបងចង់សុំការអនុញ្ញាតរបស់ឯងមួយថ្ងៃបានដែររឺទេ?»
«រឿងអ្វីដែរបងខ្ញុំនឹងជួយបងពេញទំហឹង»
«បងសុំឲឯងជួយបងឌឺនឹងប្រពន្ធរបស់បង»
«ស្អីគេ...ឲខ្ញុំទៅបញ្ជឺរប្រពន្ធបង ជីយ៉ុនUnnie នោះអី»
នាងភ្ញាក់ផ្អើលពេលលឺថាជីនឲនាងទៅបញ្ជឺជីយ៉ុននោះ
«ឯងកុំទាន់ភ្ញាក់ផ្អើលមើលថេនីការងារនេះចំណេញណាស់»
«ចំណេញស្អីទៅបងអឺ»
«ចាំតែមើលទៅដឹងហើយ អរមិញនេះឯងស្គាល់ជីយ៉ុនប្រពន្ធបង
ដែរក្រែងឯងទើបតែមកពីស្រុកគេមិនអ៊ីចឹង?»ជីនជ្រួញចិញ្ចើមមើលមុខថេនី
«បងថេយ៍ និយាយរៀបរាប់ឲខ្ញុំស្តាប់គ្រប់រឿងអស់ហើយ»
«តែឥឡូវឯងព្រមធ្វើការងារនេះទេ?»ជីនចង្អុលមុខថេនីដើម្បី
សួរនាង
«អូខេ...អូខេ ខ្ញុំជួយបងម្តងចុះរៀបគម្រងការមកខ្ញុំនឹងធ្វើអ្វីខ្លះ»
«អាថេឯងតេប្រាប់រីតាថាឲនាំគេទីផ្សារទំនើបនៅម៉ោង 5ល្ងាច
នេះហើយប្រាប់រីតាពីគម្រងរបស់យើងផង»
«ហើយថេនីអូនត្រូវទៅផ្សារទំនើបជាមួយបងធ្វើជាទៅទិញសម្លៀកបំពាក់ទិញស្បែកជើងអ៊ីចឹងហើយអូនត្រូវដើរ កៀកដៃបង
រហូតធ្វើដូចជាយើងទាំងពីរជាសង្សារគ្នាយល់ទេ»
«ចា៎ស! យល់ហើយបងចំណេញដូចបងថាមែន ហើយបងមាន
ឈុតថើបអត់?»ថេនីសួរជីនបែបនេះព្រោះកាលពីថេនីរៀននៅ
វិទ្យាល័យនាងធ្លាប់លួចស្រលាញ់ជីនប៉ុន្តែត្រូវយូណាវៃហើម
ភ្នែកម្ខាងចាប់ពីថ្ងៃនោះមកថេនីលែងចូលក្បែរជីនរហូត។
«យី!! នាងច្មក់ឯងនេះកុំប្រាប់ថានៅស្រលាញ់បងជីនរបស់ឯង
ទៀតណា»ថេយ៍សម្លតប្អូនស្រីរបស់គេ
«Oppaចេះតែនិយាយហើយខ្ញុំស្រឡាញ់គាត់ត្រឹមតែជាបងប្រុសនោះទេ»ថេនីធ្វើក្រមូវដាក់ថេយ៉ុងដែរស្អីបន្ទោសឲគេ
«អឺ!! បើដឹងល្អដែរនាងច្មក់លើកនេះមិនមែនជាស្រីបិសាចយូណា
អ្នកវៃឯងទេលើកនេះជីយ៉ុនម្តងប្រយ័ត្នខ្លួនទៅឯងយើងគ្រាន់តែប្រាប់ឯងទុកជាមុន»
«ចា៎ស! ដឹងហើយលោកប៉ាទីពីរ»
«ឈុតថើប បងគិតថាមានហើយញឹកទៀតផងបងជាអ្នកថើប
ឯងវិញឯងគ្រាន់តែចាំបងថើបទៅបានហើយ»និយាយហើយជីន
ញញឹមគិតពីហេតុការណ៍ពេលដែរជីយ៉ុនឃើញបែបនេះហើយ
គេមានប្រតិកម្មយ៉ាងម៉េចហើយចង់ឲជីយ៉ុនយល់អារម្មណ៍ពេល
ដែរនាងទៅស្និតជាមួយនឹងលោកដេហុី។
YOU ARE READING
លោកប្តីកំហូច (The End)
Romanceពួកគេក៍បានរៀបការដោយមិនបានស្រឡាញ់គ្នា ទាំងមានភាពស្អប់គ្នាទៅវិញទៅមក