លោកប្តីកំហូច(ភាគទី42)

1.5K 63 1
                                    

លុះដល់ថ្ងៃមង្គលការរបស់រីតានិងថេយ៉ុង ជីយ៉ុននាងរៀបចំខ្លួន
យ៉ាងស្រស់ស្អាតរ៉ូបពណ៌ទឹកប្រាក់ចមពុងវាលស្មាបញ្ចេញ
សាច់ស្មាសក់ធ្វើម៉ូតលើកឡើងទៅលើបញ្ចេញសាច់ខ្នងសខ្ចី
របស់នាង ធ្វើឲជីនភ្លឹកមើលនាងភ្លឹះៗ។
ទាំងពីអ្នកក៍បើកឡានម៉ាកទំនើបចេញពីភូមិគ្រឹះទៅផ្ទះរបស់
រីតា មិនយូរឡានក៍បើកទៅដល់ផ្ទះដ៍ស្កឹមស្កៃដែរតបតែងលម្អ
ផ្កាភ្ញីស្រស់ៗភ្លើងពណ៌ភ្លឺចែងចាង។ មានមិត្តរួមជំនាន់របស់គេ
តាំងពីវិទ្យាល័យមកម្ល៉េះ ជីយ៉ុននាងគ្រាន់តែឃើញមិត្តរបស់នាង
ក៍ស្ទុះចេញពីឡានយ៉ាងលឿនដៃម្ខាងសោយរ៉ូបដៃម្ខាងទៀត
កាន់កាបូបរត់សំដៅទៅរត់មិត្តដោយក្តីសប្បាយរីករាយ។
ជីនឈរដាក់ចូលក្នុងហោប៉ាវខោញញឹមចុងមាត់មើលនាងរត់
ពីក្រោយ ហើយក៍ដើរទៅរកមិត្តរបស់គេដូចគ្នា។
កម្មវិធីក៍បានចាប់ផ្តើមពិធីស្បថស្បែក៍បានធ្វើទៅយ៉ាងរលូនរីតា
នាងទៅប្តូរសម្លៀកបំពាក់មកជាស្លៀករ៉ូបដូចមិត្តរបស់ខ្លួនទាំង
អស់។
«នែ៎ៗ..ពួកឯងថ្ងៃនេះដាក់ម៉ាអស់ដៃ»ជីយ៉ុននាងនិយាយដោយមុខ
ក្រហមតិចៗព្រោះត្រូវស្រាអស់ពីរកែវហើយនាងក៍លើកកែវ
ស្រាឡើងលើ។
«ឆៀ.......វ៉ូ...»ពួកគេជល់ស្រាហើយហូលឺចង់បែករោងការ
ដោយសារត្រូវស្រាស្រវឹងរាងៗខ្លួន ពួកគេក៍ឡើងទៅរាំនៅលើ
ឆាកកម្មង់បទរាំឡើងចង់បែកឆាក។
ជីនពេលឃើញសភាពប្រពន្ធខ្លួនបែបនេះបានត្រឹមឈរមើល
ពីក្រោមឆាកដោយការហួសចិត្ត។
«ឲតែត្រូវស្រាគឺបែបនេះរហូត»ជីននិយាយតិចៗហើយក្រវី
ក្បាល ។ថេយ៉ុងក៍ដើរមកជិតនិងជីនដែរកំពុងឈរមើលប្រពន្ធ
រាំនៅលើឆាក។
«បែបស្រវឹងខ្លាំងហើយ»ថេយ៉ុងលើកស្រាទៅជិបបន្តិចហើយ
សើចព្រោះប្រពន្ធខ្លួនដែរទើបនិងរៀបការអ៊ីចឹងដូចគ្នា។
«មើលចុះរាំមិនដឹងជាបទស្អីទេ»ជីននិយាយដោយការវិលមុខ
និងរឹកពាររបស់នាងពេលដែរស្រវឹង។
ជីនទ្រាំមិនបានក៍ទៅអូសជីយ៉ុនពីឆាកតែមិនបានផលព្រោះ
នាងរឹងខ្លាំងណាស់។
«មកណេះ...ទៅផ្ទះវិញ»ជីនចាប់កដីសខ្ចីរបស់នាងអូសដើរ
ចេញពីឆាកមិនទាន់ដល់ជណ្តើរផងតែត្រូវនាងរលាស់ដៃចេញ
ពីគេមួយទំហឹង។
«លែងអូន...អូនមិនទៅទេ»សម្លេងរបស់នាងអូសបន្លាយវែងៗ
«តែបងចង់ទៅផ្ទះ»ជីនស្រែកដាក់ជីយ៉ុនដោយក្តីមួម៉ៅ។
«បើបងចង់ទៅ..ក៍ទៅៗ»នាងលើកដៃដេញជីនរួចងាយមុខមើល
ផ្ទៃមុខសង្ហារបស់គេ។
ជីនក៍ចាប់ទាញផ្ទៃមុខរបស់នាងមកជិតខ្លួនជះខ្យល់ដង្ហើមក្តៅភាយ
ពេញផ្ទៃមុខ ជីនក៍ច្របាច់បបូរមាត់របស់នាងឲជំហរួចក៍យកបូរ
ខ្លួនប៉ះនុងបបូរមាត់របស់នាងអណ្តាតរបស់ជីនជ្រែកចូលមាត់
របស់នាងជាមួយនិងការថើមយ៉ាងផ្អែមល្ហែម។
នាងតប់ដើមទ្រូវរបស់ជីនរួចច្រាញគេចេញពីខ្លួនសម្លក់មុខ
ជីនថ្មែហើយលើកដៃចង្អុលមុខរបស់គេ។
«អាមនុស្សឆ្គួត..»នាងសម្លក់ជីនមិនដាក់ពីភ្នែករួចដើរទៅជិត
ជីនមិនទាន់បាននិយាយផងនាងក៍សន្លប់នៅលើរង្វង់ដៃរបស់ជីន
បាត់ទៅធ្វើឲអ្នកដែរនៅក្នុងកម្មពិធីសម្លឹងមកគេទាំងពីរអ្នកមិន
ដាក់ពីក្រសែភ្នែក។

លោកប្តីកំហូច (The End)Where stories live. Discover now