លោកប្តីកំហូច(ភាគទី43)

1.7K 69 4
                                    

ខាណៈនោះជីនក៍ចាប់នាងបីចុះពីលើឆាករួចងាកមកប្រាប់មិត្ត
របស់គេ។
«យើងទៅផ្ទះហើយអាថេ»ជីនបីនាងសំដៅរកឡានដែរចត
ចូលនៅមុខផ្ទះ ដាក់នាងចូលឡានយ៉ាងតក់ក្រហោល។
«បងឆ្គួតទេអី សុខៗមកបីអូនចុះពីលើឆាក»នាងស្អីឲផងវាយ
ជីនផងដោយក្តីខឹងសម្បារព្រោះជាថ្ងៃរៀបការរបស់មិត្តសម្លាញ់
ទាំងមូលបែរត្រូវជាប្តីអូសទាញមកផ្ទះវិញបែបនេះ។
ជីនមិនបានឆ្លើយតបទៅនិងនាងឡើយគ្រាន់តែបែរមុខមកសម្លឹង
មុខរបស់នាងរួចញញឹមចុងមាត់តែប៉ុណ្ណោះហើយក៍បញ្ជារចង្កូត
ឡានបើកទៅភូមិគ្រឹះវិញ ធ្វើឲជីយ៉ុនអង្គុយឱបដៃធ្វើស្អុយអែរ
ពេលដែរជីនចាប់កំពូនដៃនាង នាងក៍ក្រវែសដៃចេញមិនសម្លឹង
មើលមុខរបស់ជីនឡើយ រហូតទៅដល់ផ្ទះ។
សម្លេងឡានម៉ាកទំនើបបើកចូលក្នុងភូមិគ្រឹះដ៍ស្កឹមស្កៃជីយ៉ុន
ប្រញាប់ប្រញាល់បើកទ្វាឡានយ៉ាងលឿនរត់ចូលក្នុងភូមិគ្រឹះ
លឿនស្លេវ ជីនរត់តាមនាងតែមិនទាន់ព្រោះគេ នៅចាក់សោរ
ឡានធ្វើឲយូរ ជីយ៉ុននាងរត់ចញលទៅក្នុងបន្ទប់ខ្ទាស់ទ្វាមិនឲ
ជីនចូលឡើយ។
«ជីយ៉ុន....បើកទ្វា....»ជីនប្រឹងគោះទ្វាផងស្រែកផងតែនាង
នៅតែមិនព្រមបើក។
នាងអស់សំណើចនិងជីនដែរនៅក្រៅគោះទ្វាសុំចូលបន្ទប់។
(ឲសមមុខតាបុិឯងចុះ)នាងនិយាយក្នុងចិត្តរួចក៍សើចយ៉ាង
ក្អាក់ក្អាយ។ ខាណៈនោះក៍លឺសម្លេងជីនក្អួតចង្អោរក៍ស្ទុះបើកទ្វា
មើលហេតុអីបានជានៅសុខៗគេក្លាយជាែបបនេះ។
នាងក៍ឃើញជីនចូលក្នុងបន្ទប់ទឹកខាងលើដែរគេធ្វើទុកសាគួរ
ក៍ឃើញជីនក្អួត ។
«វ៉ាក់....វ៉ាក់..» ជីយ៉ុននាងទៅតបខ្នងឲជីនរួចនាំចូលទៅក្នុង
បន្ទប់ឲជីនអង្គុយនៅលើពូក។
«បងកើតអី?»នាងក៍ដើរទៅចាក់ទឹកបណ្តើរនិយាយជាមួយនិង
ជីនបណ្តើរ។
«បងមិនដឹងទេ» ជីនលើកដៃញីស្នៀតផ្កាតិចៗដោយភាពធុញ
ថបយ៉ាងខ្លាំង។
«យ៉ាងម៉េចទៅវិញ និយាយបន្តិចមក»នាងក៍ដាក់បង្គុយនៅជិត
និងជីនរួចហូចទឹកឲគេផឹក។
«បងមិនដឹងថាកើតអី តែមួយរយះនិងបងចេះតែរកក្អួត»
«ទៅពេទ្យទេ?» នាងឱនសម្លឹងមើលផ្ទៃមុខសង្ហារបស់គេ។
«ទេ..បងគិតថាមិនធំអីទេ»
«ក្អួតមិនដឹងមូលហេតុហើយនៅតិចតូចទៀត រឺក៍បានពុល
អាហារ?»
«អត់ទេ»
ជីយ៉ុនក៍អូសឲជីនចូលទៅងូតទឹក ស្រាប់តែជីនក៍ក្អួតម្តងទៀត។
«វ៉ាក់...វ៉ាក់..»
«កើតអីទៀតហើយ?» នាងសួរទៅគេដោយទឹកមុខបារម្ត
ទៅប្តីយ៉ាងខ្លាំង។
«ក្លិនសាប៊ូអីនេះ ស្អុយដូចសត្វងាប់»ជីនលើកដៃខ្ទប់ច្រមុះ
ខ្លួនឯង។
«សាប៊ូដែរបងចូលចិត្តប្រើជាប្រចាំនោះអី»
«ទេមិនមែនទេ ក្លិនវាស្អុយថា» ជីននិយាយហើយក៍ដើរចេញ
ពីបន្ទប់ទិញយ៉ាងលឿនព្រោះតែនៅបន្តិចទៀតគេប្រាដកជា
ដាច់ខ្យល់ស្លាប់ដោយសារសាប៊ូចង្រៃយ៍នោះជាមិនកាន់។

លោកប្តីកំហូច (The End)Where stories live. Discover now