លោកប្តីកំហូច(ភាគទី44)

1.8K 72 7
                                    

  ថ្ងៃថ្មី~~~~
ជីយ៉ុនម្នីម្នាក្រោកពីគេងប្រញាប់ប្រញាលដាស់ជីនឲក្រោក
ន្នាលនាំជីនទៅមន្ទីពេទ្យដើម្បីពិនិត្យអាការៈបើមិនអ៊ីចឹងនាង
នៅមិនសុខក្នុងចិត្តឡើយ គ្រាន់តែយប់មិញនាងដេកយកដៃ
ដាក់ច្រមុះរបស់ជីនដើម្បីដឹងដង្ហឹម។
«បង..ងើប..ងើបឡើងទៅពេទ្យ»នាងចាំទាញកដៃជីនទាញឲ
ងើបពីពូក។
«មិនទាន់អស់ងងុយផង»ជីននិយាយទៅនាងទាំងបិទភ្នែកព្រោះ
គេមិនទាន់ស្វាងងងុយគេងនៅឡើយ។
«មក..ទៅពេទ្យ»
«ទៅធ្វើអីបងមិនបានកើតអីឯណា»ជីនអង្គុយលើពូកបម្រុង
តែប្រះខ្នងគេងទៀតតែត្រូវជីយ៉ុនហាម។
«ទេ...មិនបានទេត្រូវតែទៅពេទ្យឆាប់ទៅងូតទឹកឲលឿនឡើង»
ដោយសារតែមិនអាចប្រកែកនិងប្រពន្ធខ្លួនក៍ងើបទៅងូតទឹក
រៀបចំខ្លួនទៅពេទ្យ។

«បងអង្គុយឲតែស្ងាមៗទៅអូនជាអ្នកបើកឡាន»
ជីនក៍មិនបានជំទាស់និងនាងដែរព្រផះគេកំពុងតែខ្ជិលស្រាប់ផង។
(បើដឹងថាឈឺម៉ែប្រពន្ធមើលថែបែបនេះឈឺតាំងពីយូរ)
ជីននិយាយក្នុងចិត្តហើយសើចម្នាក់ឯងតិចៗមិនឲនាងដឹងឡើយ។
ឡានបានបញ្ជារចូលក្នុងពន្ទីពេទ្យធំមួយនៅក្នុងទីក្រុងសេអ៊ូល
ជីយ៉ុននាងដើរដឹកដៃប្តីសំដៅទៅបន្ទប់គ្រូពេទ្យដែរជំនាញជាង
គេនៅក្នុងបន្ទីពេទ្យនោះ ។

គ្រូពេទ្យក៍ចាប់ផ្តើមពិនិត្យមើលអាការៈរបស់ជីនរួចរាល់។
«អ្នកជម្ងឺមិនបានកើតអ្វីនោះទេ»
«ហេតុអីបានគាត់ក្អួត ហើយប្រតិកម្មនិងក្លិនសាប៊ូដែរធ្លាប់តែ
ប្រើរាល់ថ្ងៃ?»
លោកគ្រូពេទ្យក៍អង្គុយគិតមួយភ្លាតហើយក៍ចាប់ផ្តើមពិនិត្យទៅ
ជីយ៉ុនវិញម្តង។
«លោកគ្រូពេទ្យ ម៉េចបានមកពិនិត្យខ្ញុំទៅវិញ?»
នាងសួរដោយការងឿងឆ្ងល់ព្រោះអ្នកដែរឈឺគឺជាជីនមិនមែន
នាងនោះទេ។
លោកគ្រូពេទ្យក៍មិនបានឆ្លើយតបទៅនិងនាងវិញទេ ហើយក៍
ចាប់ផ្តើមពិនិត្យជីយ៉ុន។
«ចូលរួមអប់អរសារទរអ្នកទាំងពីរផង អ្នកទាំងពីរកំពុងតែមាន
បុត្រហើយ»
លោកគ្រូពេទ្យនិយាយដោយស្នាមញញឹមនិងត្រេកអរជាមួយ
និងពួកគេទាំងពីរ។
« លោកគ្រូខ្ញុំមានទម្ងន់?»
ជីយ៉ុននាងបើកភ្នែកធំៗ កែវភ្នែកដកតំណកទឹកពេញរង្វង់ភ្នែក
របស់នាងដោយភាពសប្បាយរីករាយ។
«បាទត្រូវហើយ»
«អូន..អូនមានផ្ទៃពោះ»
ជីនចាប់មុខតូចច្រមិចរបស់នាងច្របាច់ថ្ពាល់តិចៗរួចឱបនាងយ៉ាង
ណែន។
«ចុះហេតុអីបាន ស្វាមីរបស់ខ្ញុំក្អួត?»
«ស្វាមីរបស់អ្នកនាងចាញ់កូនជំនួសអ្នកនាង»
លោកគ្រូពេទ្យឆ្លើយដោយការអស់សំណើចហើយក៍រៀបចំ
ថ្នាំវីតាមីន បំប៉ន ឲទៅជីយ៉ុនដើម្បីឲកូនក្នុងផ្ទៃរឹងមាំនិងមាន
សុខភាពល្អ។
«អរហើយទារកក្នុងផ្ទៃរបស់អ្នកនាងបានជិត3សប្តាហ៍ហើយ»
លោកគ្រូពេទ្យក៍ប្រាប់ឲនាងមកពិនិត្យផ្ទៃពោះ1ខែម្តងឲបាន
ទៀងទាត់។
ជីននិងជីយ៉ុនក៍ប្រញាប់ប្រញាលចេញពីមន្ទីពេទ្យទៅភូមិគ្រឹះវិញ
ដើម្បីផ្តល់ដំណឹងឲអ្នកនៅផ្ទះបានដឹង។
ឡានម៉ាកទំនើបពណ៌ខ្មៅក្រឹបបើកចូលទៅក្នុងភូមិគ្រឹះជីននិង
ជីយ៉ុនប្រញាប់ចូលទៅក្នុងភូមិគ្រឹះយ៉ាងលឿន។
«លោកប៉ា អ្នកម៉ាក់ខ្ញុំមានកូនហើយ»
ជីនគ្រាន់តែដើរចូលភូមិគ្រឹះភ្លាមស្រែកយ៉ាងលឺធ្វើឲឆេហាន
និងហ្សូអុីដែរជាឪពុកម្តាយរបស់គេក៍ចេញមកយ៉ាងលឿនហើយ
ហ្សូអុីក៍ស្ទុះទៅឱបកូនប្រសារជាទីស្រឡាញ់របស់ខ្លួន។
«ទីបំផុតម៉ាក់បានចៅបីហើយ»
ហ្សូអុីរំភើបចិត្តយ៉ាងខ្លាំងហើយក៍តេប្រាប់ប៉ាម៉ាក់របស់ជីយ៉ុន
ពីដំណឹងគួរឲត្រេកអរនេះ តាមី និង ជូនរីម ដែរជាម៉ាក់ប៉ារបស់
ជីយ៉ុន ហើយប៉ុន្មាននាទីក្រោយមកតាមីនិងជូនរីមក៍បានមកដល់
ភូមិគ្រឹះត្រកូលគីមយ៉ាងលឿន ហើយអប់អរសារទរទៅពួកគេ
ទាំងពីរអ្នករួចពួកគេក៍ញុាំអាហារពេលល្ងាចជាមួយគ្នាដើម្បី
អប់អរដល់ជីយ៉ុន។

លោកប្តីកំហូច (The End)Where stories live. Discover now