នៅក្នុងបន្ទប់ដាក់សៀវភៅមួយដែលមានសុទ្ធសឹងតែសៀវភៅរាប់ពានក្បាលដាក់នៅលេីធ្នេីនីមួយៗដែលមានរចនាបទសមរម្យទាក់ទាញភ្នែកអ្នកដែលចូលមកខាងក្នុងចំណែកជញ្ជាំងបន្ទប់មានពណ៌សភ្លឺ មិនត្រឹមតែប៉ុណ្ណោះបេីមេីលទៅតាមបង្អួចនៅខាងក្រៅ យេីងអាចឃេីញទេសភាពបៃតងខ្ចីព្រោះមកពីសួននៅខាងក្រៅដែលម្ចាស់បន្ទប់សៀវភៅដាំឡេីងដោយផ្ទាល់ដៃ ។ ដៃក្រាស់មាំរបស់ម្ចាស់បន្ទប់កំពុងចាប់កាន់អានសៀវភៅពណ៌ក្រហមម្យ៉ាងដែលនេះជាសៀវភៅសំណព្វ ចិត្តបំផុតសៀវភៅនេះមានលក្ខណះធម្មតារូបសម្រស់ស្ទេីរតែចាញ់សៀវភៅនានាតែសៀវភៅមួយនេះបានបង្កប់អត្ថន័យមួយដែលធ្វេីឱ្យគេមិនអាចបំភ្លេចបានរហូតគេតាំងសៀវភៅពណ៌ក្រហមមួយនេះនៅទូរកញ្ចក់មួយដោយឡែកពីគេ ។ បន្ទាប់ពីអានសៀវភៅពណ៌ក្រហមនោះរួចម្ចាស់រូបរាងសង្ហារក៏យកសៀវភៅពណ៌ក្រហមនោះទៅទុកវិញ..
" លោកពូ!! " សម្លេងក្មេងស្រីរូបស្រស់វ័យប្រហែល 18 ឆ្នាំឈញញឹមហៅលោកពូពីចម្ងាយដោយស្នាមញញឹមយ៉ាងស្រស់រួចក៏រត់សម្តៅទៅរកលោកពូរបស់ខ្លួនហេីយក៏ដឹង
ទៅហេីយថាគាត់ប្រាកដជាទេីបនឹងចេញពីបន្ទប់សៀវភៅមិនខាន់ព្រោះលោកពូរបស់នាងចូលចិត្តការអានខ្លាំងណាស់ខុសពីនាងចូលចិត្តអានដែលតែមិនមែនផ្នែកចំណេះដឹងទេគឺចូលចិត្តប្រលោមលោក!!
" លោកពូ ថ្ងៃនេះមិនទៅធ្វេីការទេឫ? " រាងស្តេីងសួរ
" ក្រុមហ៊ុនរបស់យេីង យេីងទៅមិនទៅគួរប្រាប់ឯងដែរឫយ៉ាងមិច? " លោកពូកំលោះវ័យ 35ឆ្នាំ និយាយហេីយក៏ដេីរទៅតុអាហារដែលរៀបចំដោយអ្នកបម្រេីនៅក្នុងផ្ទះចំណែក
ហាយ៉ុនដែលជាក្មួយស្រីរបស់គេក៏ដេីរទៅអង្គុយនៅតុ បាយដូចគ្នាព្រោះនាងទេីបតែមកពីរៀន ហេីយសំខាន់គឺនាងឃ្លានចង់ដាច់ពោះស្លាប់ទៅហេីយ ។
" ខ្ញុំគ្រាន់តែឆ្ងល់តេីលោកពូ!! គ្រាន់ប្រាប់ខ្ញុំមកថាលោកពូមិនបានទៅទេព្រោះលោកពូរវល់នេះនោះទៅចប់ហេីយ " រាងស្តេីងដាក់បាយចូលមាត់មួយម៉ាត់ហេីយក៏ប្រញាប់និយាយមួយម៉ាត់ធ្វេីឱ្យនាងនិយាយដោយមាត់ប៉ោងចំណែកជុងហ្គុកដែលជាពូនេះវិញក៏ប្រញាប់និយាយឡេីង៖
" បាយក្នុងមាត់លេបសិនទៅចាំនិយាយ ឯងពិតជាមនុស្សគ្មានសុជីវធម៌ពិតមែន " ជុងហ្គុកប្រៀបដូចជាប៉ារបស់នាងអញ្ចឹងចូលចិត្តរអ៊ូប្រដៅនាងសព្វគ្រប់នាងធ្វេីអ្វីមិនបានតាមចិត្តនោះទេ កុំឃេីញគេមិនមាត់ច្រេីនបែបនេះតែពេលនាងសុំទៅដេីរលេងខាងក្រៅជាមួយមិត្តភក្តិគេមិនសូម្បីឱ្យទៅចំណែកមកផ្ទះយឺតយ៉ាងណានាងក៏ត្រូវស្តាប់គេទេសនាពីរបីឌីសដែរ ចំណែកគាត់ជាមនុស្សមានវិន័យខ្លាំងណាស់បេីនិយាយពីអនាម័យគឺលេខមួយតែយ៉ាងណានាងមិនអាចគេចផុតបានឡេីយ តែក៏ល្អជាងឱ្យនាងទៅនាងជាមួយប៉ារបស់នាងនៅអាមេរិកដែលព្រោះពេលនេះគាត់កំពុងមានប្រពន្ធថ្មីមួយទៀតបន្ទាប់ពីម៉ាក់របស់នាងចែកឋានទៅមិនបានប៉ុន្មានខែផងទេីបនាងសម្រេចចិត្តសុំប៉ារបស់នាងមកនៅកូរ៉េ
ហេីយមកនៅជាមួយពូតែម្នាក់របស់នាងដែលត្រូវជាប្អូនជីដូនមួយប៉ារបស់នាង តែអ្នកណាទៅដឹងគាត់ជាមនុស្សតឹងមឹសៗតែកាចបែបនេះទៅ បេីនិយាយពីការមករស់នៅជាមួយលោកពូរបស់នាងគឺរយះពេលពីរឆ្នាំជាងហេីយ..
" ខ្ញុំសុំទោសលោកពូជាទីស្រឡាញ់ជាទីស្នេហា! " រាងស្តេីងនិយាយបែបបង្អូសហេីយក៏ដាក់ទឹកចូលមាត់ពីរបីក្អឹកដេីម្បីកាន់តែស្រួលនិយាយជាមួយគេ..
" លោកពូខ្ញុំមានរឿងនិយាយជាមួយពូបន្តិចណា "
" ម៉ោងបាយគេមិនឱ្យនិយាយព្រោះជាទម្លាប់អាក្រក់ "
" ព្រះអេីយ..លោកពូ!! នេះលោកពូកុំទ្រឹស្តីពេកបានទេ?? " ហាយ៉ុននិយាយបានបន្តិចកែវភ្នែកកំណាចក៏ងាគមកសម្លឹងនាងដូចកំពុងតែចង់ហុតឈាមនាងទាំងរស់អញ្ចឹងទេីបហាយ៉ុនប្រញាប់យកដៃបិទមាត់ដេីម្បីកុំឱ្យមាត់ដ៏រអិលរបស់នាងចេះតែទៅមុខមិនឈប់ រួចរាងស្តេីងក៏ប្រញាប់បន្លប់លោកពូដោយនាងដាក់បាយចូលមាត់បន្តធ្វេីមិនដឹងប្រៀបដូចគ្មានរឿងអ្វីកេីតឡេីង ។
![](https://img.wattpad.com/cover/253129439-288-k311211.jpg)
YOU ARE READING
លោកពូជាទីស្រឡាញ់
Romanceក្តីស្រឡាញ់រវាងពូនិងក្មួយ❤️️ ហាយ៉ុនត្រូវមករស់ប្រទេសកូរ៉េដេីម្បីរៀនបន្តនៅទីនេះដោយមានលោកពូជីដូនមួយសាច់ឆ្ងាយជាអ្នកផ្តល់ទីជម្រក់ ដោយសារតែនាងមិនចង់រស់នៅជាមួយប៉ារបស់នាងដោយមូលហេតុគាត់មានប្រពន្ធថ្មីបន្ទាប់ពីម៉ាក់នាងចែកឋានទៅ ។ ហាយ៉ុនជាក្មេងរួសរាយចូលចិត្តការស...