ភាគ ២០

282 20 3
                                    

នៅពេលដែលបេីកទ្វាមកមិនដូចអ្វីដែលនាងគិតព្រោះថាជាលោកពូកំណាចមុខស្មេីគ្មានពីរលេីកលោករបស់នាងកំពុងតែបង្ហាញវត្តមាននៅមុខបន្ទប់របស់នាងទៅវិញ!!
«មិចមិនចុះញុំអាហារ!» មុខមាត់មិនចូលចិត្តញញឹមបង្ហាញចំពោះមុខនាងដោយនិយាយជាមួយទឹកមុខស្មេីធេង ។ មុខមេីលទៅក៏ទំនងជាខឹងនាងផងដែលឯហាយ៉ុនក៏មិនបានឆ្ងល់ពីមូលហេតុដែលព្រោះមូលហេតុនាងមិនចុះទៅទទួលទានអាហារនឹងឯង។
«ខ្ញុំមិនឃ្លាន!»នាងឆ្លេីយ
«ក្រែងឯងឈឺមិនអញ្ចឹង?ចុះបេីចូលពេទ្យទៅមិនកាន់តែធ្ងន់ធ្ងរទៅហេីយទេ» ជុងហ្គុកនិយាយដោយមិនសំចៃមាត់បង្ហាញភាពខឹងទៅនាងគេនិយាយព្រោះបារម្ភ បារម្ភក្នុងនាមជាពូម្នាក់ស្រលាញ់ក្មួយបេីនាងមានបញ្ហាអីគេស្រមៃមិនចេញឡេីយ តែនាងវិញបែរជារឹងរូសមិនស្តាប់គេឱ្យបញ្ជាតាមអ្នកបម្រេីនាងមិនស្តាប់ទុកសម្តីគេជាខ្យល់ដែលគ្មានរូបរាងទៅវិញ ។
«មិនធ្ងន់ធ្ងរដល់ថ្នាក់នេះទេ លោកពូកុំបារម្ភអី» ហាយ៉ុននិយាយធ្មតានាងខ្ជិលឈ្លោះណាស់ព្រោះបេីតទៅតមកនាងជឿថាមិនចប់ទេ
«ចុះទៅញុំាបាយ»ជុងហ្គុកដាក់បញ្ជា
«ខ្ញុំមិន...»
«ភ្លាមនេះជាបញ្ជា!»
«ក៏បាន!» សម្តីមានប្រសិទ្ធភាព
ហាយ៉ុនក៏ធ្វេីតាមសម្តីលោកពូផ្តាច់ការដោយគ្មានការជំទាស់សូម្បីមួយម៉ាត់ឡេីយ នាងគិតក្នុងចិត្តទាំងខឹងក្តៅក្រហាយតែធ្វេីអីមិនចេញបានត្រឹមតែលួចសម្លក់ជុងហ្គុកពីក្រោយហេីយដេីរតាមទៅតុអាហារប៉ុណ្ណោះ ។ ម្ហូបជាច្រេីនត្រូវបានរៀបចំដាក់លេីតុយ៉ាងទំនងគួរឱ្យចង់បរិភោគជុងហ្គុកបានបញ្ជាឱ្យអ្នកបម្រេីធ្វេីអាហារដែលហាយ៉ុនចូលចិត្ត ( ឃេីញចឹងទេតែស្រលាញ់ក្មួយណាស់)
ហាយ៉ុនសម្លឹងអាហារដែលនៅលេីតុជាមួយនឹងក្រសែភ្នែកឃ្លានតែធ្វេីដូចធម្មតាព្រោះមិនចង់បញ្ចេញឱ្យជុងហ្គុកឃេីញព្រោះខ្លាចចាញ់ចិត្តនោះអី ។ ជុងហ្គុកលួចសម្លឹងក្មួយជាមួយស្នាមញញឹមចុងមាត់ដោយភាពអស់សំណេីចព្រោះដឹងថានាងចង់ញុំាអាហារទាំងនោះណាស់តែធ្វេីដូចមិនចង់ព្រោះខ្លាចចាញ់គេឬ? កំពូលក្មួយគ្មានពីរលេីលោក ។
«មិចមិនញុំា!» ជុងហ្គុកធ្វេីសួរ
«មិនឃ្លានប្រាប់ហេីយមិនជឿ» មាត់ថាមិនឃ្លានតែទឹកមាត់លេបល្អឹកៗ
«ប្រាកដហេីយ?»
«ប្រាកដ!»
«យកទៅចាក់ចោលហេីយចឹងព្រោះអ្នកខ្លះគេមិនញុំាទេ»
ជុងហ្គុកនិយាយដូចមែនទែនធ្វេីឱ្យហាយ៉ុនចង់ភ័យព្រោះនាងចង់ញុំាណាស់តែចិត្តរឹង
«មិនបាច់ទេ របស់សល់ច្រេីនស្តាយ» និយាយភ្លាមក៏ប្រញាប់ដួសម្ហូបមកញុំាភ្លាមធ្វេីឱ្យលោកពូសង្ហារទប់សំណេីចមិនចង់បានទៅហេីយ ក្មេងអេីយក្មេងនៅតែក្មេងមិនចេះធំ!!! ពូក្មួយក៏ទទួលទានអាហារពេលយប់ជាមួយគ្នាដោយធម្មតា ។ បន្ទាប់ពីទទួលទានអាហារពេលយប់ដ៏ឆ្ងាញពិសាររួចហេីយហាយ៉ុនក៏ទាញកែវទឹកមកផឹកចុងក្រោយតែក៏មិនប្រយត្ន័ធ្វេីឱ្យកែវធ្លាក់បែកលាន់ឮសូរបែករបស់វា! ហាយ៉ុនក៏ឱនរេីសអំបែងធ្វេីឱ្យដៃរបស់នាងមុតចេញឈាមបន្តិច!
«មិចក៏រេីសអំបែង ឃេីញទេឈាមហេីយ! ធំប៉ុណ្ណាណីហេីយមិចក៏មិនដឹងអីបែបនេះ » លោកពូរអ៊ូដូចជាឃ្មុំនៅពេលម្រាមដៃរបស់នាងហូរឈាមតែមិនច្រេីនទេប៉ុន្តែគេធ្វេីដូចជានាងនេះឈាមហូរច្រេីនណាស់ណាអស់ពីខ្លួនអញ្ចឹង!
«ខ្ញុំមិនអីទេ»
«មិនអីយ៉ាងមិចប្រយត្ន័មេរោគចូលហេតុអីធំហេីយនៅទៅរេីសអំបែងធ្វេីអីអ្នកណាទៅធ្វេីដូចឯងបែបនេះ?»
«មិចក៏ចូលចិត្តស្តីឱ្យហាយ៉ុនម្ល៉េះ» ហាយ៉ុននិយាយដូចចង់យំព្រោះថ្ងៃនេះតាំងពីជួបនាងរអ៊ូស្តីឱ្យរហូត
«មកនេះ»ខ្ជិលឆ្លេីយជាមួយនាងក៏ទាញដៃនាងទៅបន្ទប់ពេទ្យយកអាកុលជូតឈាមសម្អាតមេរោគនឹងបញ្ជាឱ្យអ្នកបម្រេីបោសសម្អាតអំបែងកែវទាំងនោះ ។ ជាមនុស្សពូកែរអ៊ូតែក្នុងចិត្តបារម្ភណាស់គេជូឈាមឱ្យនាងដោយយកចិត្តទុកដាក់ធ្វេីឪ្យក្រសែភ្នែករបស់ហាយ៉ុនគ្រលាសចំកែវភ្នែកបង្ហាញពីក្តីបារម្ភរបស់គេ ។ គាត់សង្ហារខ្លាំកាន់តែមេីលយូរកាន់តែសង្ហារធ្វេីឱ្យបេះដូងលោតមិនស្មេីរតាមចង្វាក់ ។
( កុំស្រលាញ់ពូអត់បេះដូងនឹងអី😭)

នឹកអេតមីនទេ?

លោកពូជាទីស្រឡាញ់Where stories live. Discover now